ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម ៖ កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» ពុំ​ស្របច្បាប់​ទេ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​បដិសេធ​ទាំងស្រុង នូវ​ការ​ផ្សព្វផ្សាយ​របស់​អាជីវកម្ម​កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» បន្ទាប់​ពី​មាន​ពលរដ្ឋ​ច្រើន​បាន​ចាញ់បោក​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់ «​កម្ពុជា​កម្ចី​រហ័ស​» ថា​មាន​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​បដិសេធ​ទាំងស្រុង នូវ​ការ​ផ្សព្វផ្សាយ​របស់​អាជីវកម្ម​កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» បន្ទាប់​ពី​មាន​ពលរដ្ឋ​ច្រើន​បាន​ចាញ់បោក​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់ «​កម្ពុជា​កម្ចី​រហ័ស​» ថា​មាន​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ ថា អាជីវកម្ម​កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» ពុំ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ពុំ​មាន​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ពី​ក្រសួងពាណិជ្ជកម្ម​ទេ ។

ជាមួយ​គ្នា​នេះ ក្រសួង​អំពាវនាវ​ដល់​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​ជៀសវាង​ការ​ចាញ់បោក និង​មានការ​ខាតបង់​ទ្រព្យសម្បត្តិ​ជាយថាហេតុ និង​ឲ្យ​ម្ចាស់​អាជីវកម្ម​កម្ចី​អន​ឡាញ​ឈ្មោះ «​កម្ពុជា​កម្ចី​រហ័ស​» ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ប្រើប្រាស់​រូប​សញ្ញា និង​អំណះអំណាង​ពាក់ព័ន្ធ​ក្រសួងពាណិជ្ជកម្ម​។ ក្រសួងពាណិជ្ជកម្ម នឹង​អនុវត្ត​វិធានការ​តាម​នីតិវិធី​ជា​ធរមាន ចំពោះ​ការ​ផ្សាយ​បោកប្រាស់ ដែល​នាំ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់ ក្រសួងពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ