ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំទេ? តួអង្គមហាតលិកចិន បាត់មុខពីសិល្បៈទៅបើកកសិដ្ឋានចិញ្ចឹមមាន់ រកចំណូលបានរាប់លានដុល្លារ

1 ខែ មុន

(ចិន)៖ លោក Zhao Liang គឺជាតារាសម្តែងដែលស្គាល់ទស្សនិកជនតាមទូរទស្សន៍ចិនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០។ តារាសម្តែងរូបនេះច្រើនតែដើរតួក្នុងរឿងភាគបុរាណចិន ជាមហាតលិក និងជាតួអង្គបែបកំប្លុកកំប្លែង។…

(ចិន)៖ លោក Zhao Liang គឺជាតារាសម្តែងដែលស្គាល់ទស្សនិកជនតាមទូរទស្សន៍ចិនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០។ តារាសម្តែងរូបនេះច្រើនតែដើរតួក្នុងរឿងភាគបុរាណចិន ជាមហាតលិក និងជាតួអង្គបែបកំប្លុកកំប្លែង។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមសារព័ត៌មានចិន លោក Zhao Liang បានបាត់ខ្លួនពីវិស័យសិល្បៈ ស្របពេលលោកមានឈ្មោះល្បីល្បាញ និងមានការអញ្ជើញ​ឱ្យសម្តែងភាពយន្តជាច្រើន។

តាមពិតទៅតារាសម្តែងរូបនេះបានងាកមកចាប់អាជីវកម្មចិញ្ចឹមមាន់ ដោយក្នុងឆ្នាំ២០១៤ តារាសម្ដែងរូបនេះបានសម្រេចចិត្តប្រមូលលុយទិញដីជាង ១,០០០ហិចតានៅតំបន់ភ្នំមួយក្នុងខេត្តស៊ីឈួន ហើយប្រើប្រាស់ដើមទុនទាំងអស់ដើម្បីបើកកសិដ្ឋានចិញ្ចឹមមាន់។

ដោយសារខ្វះបទពិសោធន៍ក្នុងឧស្សាហកម្មបសុសត្វ ផែនការចាប់ផ្តើមរបស់លោកប្រឈមមុខនឹងការលំបាកជាច្រើនក្នុងឆ្នាំដំបូង។ មាន​ពេល​ខ្លះ​ដែល​តារា​សម្ដែង​រូបនេះត្រូវ​ឈប់​ថត​រឿង​ដើម្បី​ផ្ដោត​លើ​ការ​មើល​ថែ​មាន់។ គាត់ក៏បានចំណាយពេលច្រើនក្នុងការរៀនសូត្រចំណេះដឹងបន្ថែមពីម្ចាស់កសិដ្ឋានផ្សេងទៀត ហើយបន្តិចម្តងៗបានក្លាយជាអ្នកជំនាញក្នុងវិស័យនេះ។

មក​ដល់​ពេល​នេះ Zhao Liang បាន​ក្លាយ​ជា​ម្ចាស់​កសិដ្ឋាន​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃជាង១៤លាន​ដុល្លារ។ ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់គាត់ ក្នុងឆ្នាំ ២០០៨ លោក Zhao Liang បានរៀបការជាមួយភរិយាដែលជាតារាម៉ូដែលក្មេងជាងគាត់ ១៥ ឆ្នាំ។ បច្ចុប្បន្ន​អ្នក​ទាំង​២​មាន​កូន​ប្រុស​២​នាក់ ហើយ​នៅ​តែ​មាន​សុភមង្គល​ជាមួយ​គ្នា ។

មហាជនជាច្រើនកោតសរសើរចំពោះរបៀបរស់នៅសាមញ្ញរបស់គាត់ ការងារសប្បុរសធម៌ញឹកញាប់ និងបង្កើតការងារជូនប្រជាជនក្នុងតំបន់។ ម្តងម្កាល លោកនៅតែឆ្លៀតពេលថតរឿង ឬចូលរួមកម្មវិធីទូរទស្សន៍ ដើម្បីកុំឲ្យបាត់បង់ការងារសិល្បៈ។ តារា​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា ទំនាក់ទំនង​ក្នុង​វិស័យ​សិល្បៈ​ក៏​ជួយ​ដល់​មុខ​ជំនួញ​របស់​លោក​បាន​ច្រើន​ដែរ៕ ប្រភព៖ Kenh14 fadeduo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ