ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតចូលនិវត្តន៍! លោកយាយវ័យ៧០ឆ្នាំ ឥឡូវនេះប្រែក្លាយជាតារាម៉ូដែល ដើរបង្ហាញម៉ូតក្នុងកម្មវិធី Paris Fashion Week

1 ខែ មុន

(ចិន)៖ វេជ្ជបណ្ឌិតចូលនិវត្តន៍អាយុ៧០ឆ្នាំ មកពីភាគនិរតីនៃប្រទេសចិនបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងពិភពលោកមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកស្រីត្រូវបានគេអញ្ជើញឱ្យធ្វើជាម៉ូដែលដើរបង្ហាញម៉ូតក្នុងកម្មវិធី Paris Fashion Week ឆ្នាំនេះ។ លោកស្រី Qin Huilan…

(ចិន)៖ វេជ្ជបណ្ឌិតចូលនិវត្តន៍អាយុ៧០ឆ្នាំ មកពីភាគនិរតីនៃប្រទេសចិនបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងពិភពលោកមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកស្រីត្រូវបានគេអញ្ជើញឱ្យធ្វើជាម៉ូដែលដើរបង្ហាញម៉ូតក្នុងកម្មវិធី Paris Fashion Week ឆ្នាំនេះ។

លោកស្រី Qin Huilan មានគណនី អ៊ីនស្តាក្រាម @i_doctor_qin បានដើរបង្ហាញម៉ូតឱ្យ ប្រេន Miu Miu កាលពីដើមខែមីនា រួមជាមួយនឹងកំពូលតារាបង្ហាញម៉ូដអន្តរជាតិ និងតារាល្បីៗ រួមមាន May Andersen, Gigi Hadid និង Liu Wen នេះបើតាម Liuzhou Evening News បានរាយការណ៍។

ពាក់​អាវក្រៅពណ៌​ប្រផេះ​ ស្រោមដៃ កន្សែងរុំកពណ៌ខ្មៅ និងកាន់កាបូបស្បែក ​ក្នុង​សម្លៀក​បំពាក់​នេះ អ្នកលេង​អនឡាញជាច្រើន​បាន​សរសើរ​ភាព​ឆើតឆាយ និង​ភាពជឿជាក់របស់លោកស្រីវ័យ៧០ឆ្នាំ ដើរបង្ហាញដូច​ជា​តារា​បង្ហាញ​ម៉ូដ​អាជីព​។

មុនពេលចូលនិវត្តន៍ លោកស្រី Qin Huilan គឺជាវេជ្ជបណ្ឌិតនៅទីក្រុង Liuzhou តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ លោកស្រីក្លាយជាតារាលើ Instagram ក្រោយពីបានបង្ហាញការតុបតែងខ្លួន ការស្លៀកពាក់ ប្រចាំថ្ងៃតាមអ៊ីនធឺណិត ដោយមានជំនួយ និងការលើកទឹកចិត្តពីកូនប្រុសរបស់ខ្លួន។

ចាប់តាំងពីឆ្នាំ២០២២ លោកស្រីបានទទួលអ្នកតាមដានចំនួន ៣៣,០០០ នាក់នៅលើទំព័រ Xiaohongshu (Instagram របស់ប្រទេសចិន) និងអ្នកគាំទ្រចំនួន ១៦,០០០ នៅលើ Instagram ។

រហូតមកដល់ពេលនេះ អតីតវេជ្ជបណ្ឌិតបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មឱ្យម៉ាកសំលៀកបំពាក់ដូចជា Moncler ហើយបានផ្តល់បទសម្ភាសន៍លេចមុខតាម ទស្សនាវដ្តីរួមមាន Marie Claire និង Vogue Hong Kong ។

លោកស្រីបានឱ្យដឹងថា ខ្លួនទទួលការអញ្ជើញជាផ្លូវការពី Miu Miu ឱ្យដើរម៉ូតនៅក្រុង​ប៉ារីសលោកស្រីពុំចេះភាសាបរទេសឡើយដូច្នេះរូបគាត់បានត្រៀមខ្លួនតាមរយៈការប្រើកម្មវិធីបកប្រែដើម្បីជម្នះឧបសគ្គភាសា និងបង្ហាញថាអាយុនោះមិនមែនជាបញ្ហាសម្រាប់រូបគាត់ឡើយ។ «ខ្ញុំ​ជា​វេជ្ជបណ្ឌិត​មើល​ថែ​អ្នក​ជំងឺ​ពី​មុន​មក។ សឹងមិនគួរឱ្យជឿថាខ្ញុំអាចឈរនៅទីនេះដើរម៉ូតក្នុងទីក្រុងប៉ារីសនៅអាយុ៧០ឆ្នាំ។ ខ្ញុំចង់លើកទឹកចិត្តដល់អ្នកដែលមានរកខ្លួនឯងមិនទាន់ឃើញក្នុងដំណាក់កាលណាមួយនៃជីវិត សូមកុំបោះបង់ក្តីស្រមៃឱ្យសោះ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ