ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​បា.ញ់​ស.ម្លា.ប់​យុទ្ធ​ជន​ប៉ាឡេស្ទីន​១៧០​នាក់​នៅ​មន្ទីរ​ពេទ្យ​ធំ

1 ខែ មុន

តំបន់​ហ្កាហ្សា​៖ ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​បំផុត​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ម្ដុំ​បរិវេណ​មន្ទីរ​ពេទ្យ​ធំ​នៃ​តំបន់​ហ្កាហ្សា​​។ នៅ​ទី​នោះ ទាហាន​អ៊ីស្រាអែល​អះ​អះអាង​ថា​ខ្លួន​បាន​បាញ់​សម្លាប់​យុទ្ធ​ជន​របស់​ប៉ាឡេស្ទីន​ជាង១៧០​នាក់​នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​ឆ្មក់​ដ៏​ខ្លាំង​ក្លា និង​ទ្រង់​ទ្រាយ​ធំ​។ ក្រសួង​សុខា​ភិបាល​ប៉ាឡេស្ទីន​អះ​អាង​ថា​អ្នក​ជំងឺ​៥​នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ​ផង​ដែរ​។​ ​ក្រុម​យុទ្ធ​ជន​ដែល​ជា​សាខា​របស់​ក្រុម​ហាម៉ាស់ រួម​ជា​មួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជីហាត (Islamic Jihad)…

តំបន់​ហ្កាហ្សា​៖ ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​បំផុត​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ម្ដុំ​បរិវេណ​មន្ទីរ​ពេទ្យ​ធំ​នៃ​តំបន់​ហ្កាហ្សា​​។ នៅ​ទី​នោះ ទាហាន​អ៊ីស្រាអែល​អះ​អះអាង​ថា​ខ្លួន​បាន​បាញ់​សម្លាប់​យុទ្ធ​ជន​របស់​ប៉ាឡេស្ទីន​ជាង១៧០​នាក់​នៅ​ក្នុង​យុទ្ធ​នា​ការ​វាយ​ឆ្មក់​ដ៏​ខ្លាំង​ក្លា និង​ទ្រង់​ទ្រាយ​ធំ​។ ក្រសួង​សុខា​ភិបាល​ប៉ាឡេស្ទីន​អះ​អាង​ថា​អ្នក​ជំងឺ​៥​នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ​ផង​ដែរ​។​

​ក្រុម​យុទ្ធ​ជន​ដែល​ជា​សាខា​របស់​ក្រុម​ហាម៉ាស់ រួម​ជា​មួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជីហាត (Islamic Jihad) ថ្លែង​ថា​ទាហាន​របស់​ខ្លួន​បាញ់​ត​ដៃ​គ្នា​ជា​មួយ​ទាហាន​អ៊ីស្រាអែល​យ៉ាង​សន្ធាប់​នៅ​ខាង​ក្រៅ​ និង​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​អាល់​ស៊ី​ហ្វា (Al Shifa hospital) នៃ​ទី​ក្រុង​ហ្កាហ្សា​។ ដោយ​ឡែក​ ក្រុម​ហាម៉ាស់​ថ្លែង​ថា​យុទ្ធ​ជន​របស់​ខ្លួន​គ្មាន​វត្ត​មាន​នៅ​ខាង​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​នោះ​ទេ​។​​

សូម​រំលឹក​ថា​ទាហាន​អ៊ីស្រាអែល​ចាប់​ផ្ដើម​វាយ​ឆ្មក់​ចូល​មន្ទីរ​ពេទ្យ​​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ និង​ដើរ​រុក​រាន​សព្វ​ទី​កន្លែង​នៃ​ផ្លូវ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ដែល​គេ​ជឿ​ជាក់​ថា​ត​ភ្ជាប់​ទៅ​បណ្ដាញ​ផ្លូវ​ក្រោម​ដី​ដ៏​ខ្វែង​ខ្វាត់​របស់​ក្រុម​ហាម៉ាស់​ និង​ក្រុម​យុទ្ធ​ជន​ប៉ាឡេស្ទីន​ដទៃ​ទៀត​។ ក្រសួង​សុខា​ភិបាល​ប៉ាឡេស្ទីន​បញ្ជាក់​ថា​អ្នក​ជំងឺ​ដែល​ស្លាប់​នោះ​គឺ​ស្លាប់​ដោយសារ​គ្មាន​អ្នក​ណា​ថែ​ទាំ​ឱ្យ​បាន​ដិត​ដល់​។

នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ដល់​កម្រិត​នេះ សូម្បី​តែ​គ្រូ​ពេទ្យ​ និង​បុគ្គលិក​ពេទ្យ​ក៏​ត្រូវ​តែ​រត់​រក​កន្លែង​ជ្រក​កោន​ផង​ដែរ​។​ អ្នក​ជំងឺ​ទាំង​នេះ​ត្រូវ​គេ​ទុក​ចោល​អត់​អាហារ និង​អត់​ទឹក​រយៈ​ពេល​៦​ថ្ងៃ​។ ដូច្នេះ រឿង​អី​មិន​ស្លាប់​? ចំណែក​អ្នក​រង​របួស​ដទៃ​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​​​កាន់​តែរង​​របួស​ធ្ងន់​​ជាង​មុន​ទៅ​ទៀត​។​ អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​ស្លាប់​ទាហាន​២​នាក់​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ​។ ប៉ុន្តែ​ខ្លួន​ព្យាយាម​ការ​ពារ​អាយុ​ជីវិត​របស់​ជន​ស៊ីវិល​ អ្នក​ជំងឺ​ និង​បុគ្គលិក​ពេទ្យ​។

អ៊ីស្រាអែល​​ថ្លែង​ថា​ខ្លួន​ផ្ដល់​ជូន​អាហារ​ ទឹក​ស្អាត និង​សេវា​ថែ​ទាំ​សុខ​ភាព​គ្រប់​គ្រាន់​​។ សូម​ជម្រាប​ថា​មន្ទីរ​ពេទ្យ​អាល់​ស៊ីហ្វា​ (Al Shifa) ដែល​ជា​ពេទ្យ​ធំ​ផ្ដាច់​គេ​ប្រចាំ​ជ្រោយ​ហ្កាហ្សា (Gaza Strip) មុន​ពេល​ផ្ទុះ​សង្គ្រាម​ ឥឡូវ​នេះ​នៅ​សល់​តែ​មន្ទីរ​ពេទ្យ​នេះ និង​មន្ទីរ​ពេទ្យ​តិច​តួច​ជា​ទី​បំផុត​ដែល​អាច​បន្ត​បើក​ដំណើរ​ការ​។ ទី​នេះ​ក៏​ទទួល​​ឱ្យ​ស្នាក់​នៅ​នៃ​ជន​ស៊ីវិល​ដែល​រត់​គេច​ចេញ​ពី​សង្គ្រាម​ផង​ដែរ​។​

អ្នក​រស់​នៅ​ម្ដុំ​ៗ​នោះ​ថ្លែង​ថា​ទាហាន​អ៊ីស្រាអែល​ដាក់​គ្រាប់​បែក​បំផ្ទុះ​ផ្ទះ​ដីឡូតិ៍ និង​ផ្ទះ​ល្វែង​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​នានា​ជុំ​វិញ​មន្ទីរ​ពេទ្យ​​ ហើយ​ពួក​គេ​ប្រើ​ប៊ូល​ដូហ្សឺ​ (bulldozer) គាស់​រំលើង​ដង​ផ្លូវ​ថែម​ទៀត​។ មន្ទីរ​ពេទ្យ​ឯក​ជន​នៅ​ក្បែរ​នោះ​មួយ​កន្លែង​ក៏​ត្រូវ​ពួក​គេ​ដាក់​គ្រាប់​បែក​កម្ទេច​ចោល​ផ​ងដែរ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​​ហាម៉ាស់​អះអាង​ថា​អ៊ីស្រាអែល​ប្រើ​រថ​ក្រោះ​ជិះ​បំបុក​អគារ​មួយ​ចំនួន​នៅ​មន្ទីរ​ពេទ្យ​អាល់​ស៊ីហ្វា​ និង​ដុត​អគារ​វះ​កាត់​មួយ​កន្លែង​។

អ្នក​ជំងឺ​ និង​អ្នក​ថែ​ទាំ​​អ្នក​ជំងឺ​សរុប​២៤០​នាក់​ រួម​ជា​មួយ​បុគ្គលិក​ពេទ្យ​រាប់​សិប​នាក់​ទៀត​ត្រូវ​ទាហាន​អ៊ីស្រាអែល​​ចាប់​បង្ខាំង​​ទុក​មួយ​កន្លែង​។​​ ទាហាន​អ៊ីស្រាអែល​ក៏​និយាយ​ស្រដៀង​គ្នា​ដែរ​។ ទាហាន​អ៊ីស្រា​អែល​និយាយ​ថា​ពួក​គេ​ចាប់​ឃុំ​យុទ្ធ​ជន​ហាម៉ាស់ និង​ឥស្លាម​ជីហាត​សរុប​ជាង​៣៥០​នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។ ជារួម មនុស្ស​៨០០​នាក់​កំពុង​ត្រូវ​ទាហាន​អ៊ីស្រាអែល​សួរ​ចម្លើយ​៕​

ប្រភព៖ Reuters
https://www.reuters.com/world/middle-east/israel-says-170-gaza-gunmen-killed-hospital-raid-2024-03-23/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ