ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តព្រះវិហារ អំពាវនាវ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក​ឧបាយកល​ក្រុម​ជន​មួយ​ក្តាប់​តូច ជ្រក​ក្រោម​ស្លាក​អង្គការក្រៅរដ្ឋាភិបាល​មួយ

1 ខែ មុន

ខេត្តព្រះវិហារ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រះវិហារ នៅថ្ងៃទី២២ មីនា ២០២៤ បានឱ្យ​ដឹង​ថា នា​ប៉ុន្មាន​ថ្ងៃនេះ មាន​អង្គការក្រៅរដ្ឋាភិបាល​មួយ បាន​ផ្សព្វផ្សាយ​ព័ត៌មាន…

ខេត្តព្រះវិហារ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រះវិហារ នៅថ្ងៃទី២២ មីនា ២០២៤ បានឱ្យ​ដឹង​ថា នា​ប៉ុន្មាន​ថ្ងៃនេះ មាន​អង្គការក្រៅរដ្ឋាភិបាល​មួយ បាន​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ ដែល​អះអាង​ថា កំពុង​តែ​រត់​ភៀសខ្លួន​ទៅ​សំងំ​ពួន​ក្នុង​ព្រៃ គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ខេត្តព្រះវិហារ ។

រដ្ឋបាល​ខេត្តព្រះវិហារ សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ កុំ​ចាញ់បោក​ឧបាយកល​ក្រុម​ជន​មួយ​ក្តាប់​តូច ដែល​ជ្រក​ក្រោម​ស្លាក​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ ដែល​មានគំនិត​ទុច្ចរិត យក​បងប្អូន ដើម្បី​កេង​ចំណេញ​នយោបាយ ។

ប្រសិនជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ មាន​ចេតនា​សុច្ចរិត សូម​សហការ​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​អាជ្ញាធរ​ខេត្ត​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ត្រឡប់​មក​ផ្ទះសម្បែង​វិញ ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​មនុស្សធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ