ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​គន្លឹះ​ពិសេស​បំផុត​ពី​អ្នកជំនាញ​ខាង​ចិញ្ចឹម​កូន !

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រួសារ មិត្ត​ភ័ក្តិ និង​គ្រូពេទ្យ​កុមារ​របស់​កូន​អ្នក គឺជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​អនុវត្ត​វិន័យ​ប្រកបដោយ​ប្រសិទ្ធភាព ។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​អាច​ជា​រឿង​ពិបាក​ក្នុង​ការ​ដឹង​ថា យុទ្ធសាស្ត្រ​មួយ​ណា​ដែល​ទំនងជា​មាន​ប្រសិទ្ធភាព​ជាមួយ​កូន​របស់​អ្នក…

រាជធានី​ភ្នំពេញ ៖ គ្រួសារ មិត្ត​ភ័ក្តិ និង​គ្រូពេទ្យ​កុមារ​របស់​កូន​អ្នក គឺជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​អនុវត្ត​វិន័យ​ប្រកបដោយ​ប្រសិទ្ធភាព ។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​អាច​ជា​រឿង​ពិបាក​ក្នុង​ការ​ដឹង​ថា យុទ្ធសាស្ត្រ​មួយ​ណា​ដែល​ទំនងជា​មាន​ប្រសិទ្ធភាព​ជាមួយ​កូន​របស់​អ្នក ។

មិន​អី​ទេ​បើ​កូន​របស់​អ្នក​ខឹង​នឹង​អ្នក ៖ «​ចូរ​ធ្វើ​ជា​ឪពុក​ម្តាយ មិនមែន​ជា​មិត្ត​» នេះ​មាន​ន័យ​ថា កុំ​ខ្លាច​ធ្វើ​ជា​មនុស្ស​អាក្រក់​ចំពោះ​មុខ​កូន ។ ពេល​ខ្លះ​កូន​របស់​អ្នក​អាច​ខឹង​នឹង​អ្នក សូម​ប្រឈម​មុខ​ជាមួយនឹង​បញ្ហា​នេះ ។ ពេល​ខ្លះ​សូម​ឱ្យ​កូន​អ្នក​បរាជ័យ​ពេល​ខ្លះ ។ បើ​អ្នក​មិន​ធ្វើ តើ​អ្នក​រំពឹង​ថា ពួក​គេ​នឹង​រៀន​ពី​របៀប​ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​ចុះ​នៃ​ជីវិត​ដោយ​របៀប​ណា ? គ្មាន​នរណា​ជោគជ័យ​គ្រប់​រឿង​នោះ​ទេ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​បរាជ័យ​ទើប​អាច​ជោគជ័យ​បាន ។

គោរព​កូន​របស់​អ្នក ៖ កុំ​ស្រែក​ជេរ ហៅ​ឈ្មោះ​មិនល្អ ឬ​វាយ​កូន​របស់​អ្នក ។ ក្មេង​ៗ​រៀន​ពី​អ្នក ការ​ធ្វើបាប ឬ​ការ​វាយ​កូន គ្រាន់តែ​បង្រៀន​ពួក​គេ​ឱ្យ​ដោះស្រាយ​ជម្លោះ​ដោយ​ការ​អំពើ​ហឹ​ង្សា ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ខឹង​ខ្លាំង សូម​ដើរ​ចេញ​បន្តិច ថយក្រោយ​បន្តិច ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ហើយ​ត្រឡប់​មក​វិញ​ជាមួយនឹង​វិន័យ ។

មើលរូប​ភាព​ឱ្យ​ធំ ៖ ពេល​កូន​របស់​អ្នក​ឈាន​ចូល​ដល់​វ័យ​ជំទង់ សូម​រំលឹក​ខ្លួនឯង​ឱ្យ​បាន​ញឹកញាប់​ថា ក្មេង​ជំទង់​របស់​អ្នក​នឹង​អាច​ចាក​ចេញពីផ្ទះ​នា​ពេល​ណាមួយ​ឆាប់​ៗ​នេះ ហើយ​ពួក​គេ​នឹង​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ថា តើ​ពួក​គេ​ចង់​នៅ​ជាមួយ​អ្នក​ពេញ​មួយ​ជីវិត​របស់​អ្នក​ឬ​យ៉ាងណា ។ ដូច្នេះ​រាល់ថ្ងៃ​ចូរ​ផ្តោត​លើ​ការ​កសាង​ទំនាក់ទំនង​ល្អ នោះ​កូន​របស់​អ្នក​នឹង​កាន់តែ​ចូល​ចិត្ត និង​ពេញចិត្ត​ចំពោះ​អ្នក សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត ។

ផ្តល់​ការ​ណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព ៖ ប្រសិនបើ​អ្នក​ត្រូវ​ប្រាប់​កូន​របស់​អ្នក​នូវ​រឿង
ដដែល​នេះ​ម្តង​ហើយ​ម្តងទៀត មុន​ពេល​ពួក​គេ​ឆ្លើយ​តប នោះ​អ្នក​កំពុង​បង្ហាត់​ពួក​គេ​ឱ្យ​ព្រងើយកន្តើយ​នឹង​អ្នក​ហើយ ។ ដូច្នេះ​ចូរ​ផ្តល់​ការ​ណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព ។

ប្រើ​ផលវិបាក​ធម្មជាតិ ៖ ប្រើ​ផលវិបាក​ធម្មជាតិ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។ ឪពុក​ម្តាយ​អាច​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​កូន​ចំពោះ​កំហុស ឬ​អាកប្បកិរិយា​មិន​ត្រឹមត្រូវ ជា​ជាង​អនុញ្ញាត​ឱ្យ​ជីវិត​ពិត​ទទួលយក ។ ប្រសិនបើ​កូន​របស់​អ្នក​មិន​ព្រម​ពាក់អាវ​រងារ​របស់​ពួក​គេ​ទេ ចូរ​ទុក​ឱ្យ​គាត់​ត្រជាក់ ។ ប្រសិនបើ​គេ​បរាជ័យ​ក្នុង​ការ​សម្អាត​បន្ទប់ ចូរ​ទុក​ឱ្យ​វា​រញ៉េរញ៉ៃ​ម្តងម្កាល ។

ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា ៖ ការ​ដោះស្រាយ​បញ្ហា គឺជា​អ្វី​ដែល​ត្រូវ​តែ​ធ្វើ​ជំនួស​ឱ្យ​ការ​ដាក់​ទណ្ឌកម្ម ដើម្បី​អភិវឌ្ឍ​អាកប្បកិរិយា​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ការ​គោរព​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ ។ ការ​ដាក់​ទណ្ឌកម្ម គ្រាន់តែ​ជា​ការ​បង្ខិតបង្ខំ ដើម្បី​ឱ្យ​កុមារ​ធ្វើ​នូវ​អ្វី​ដែល​យើង​ចង់បាន​ប៉ុណ្ណោះ ។ វា​មិនមែន​ដើម្បី​អភិវឌ្ឍ​ចរិតលក្ខណៈ និង​ការ​យល់ចិត្ត​ឡើយ ។ តាម​ពិត​ទៅ វា​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​ការ​សម្លុត ហើយ​កុមារ​មិន​រៀនសូត្រ​បាន​ច្រើន ដោយ​ការ​ភ័យ​ខ្លាច និង​ការ​បង្ខំ​ទេ ។

ប្រើ​វិន័យ ដើម្បី​បង្រៀន មិនមែន​ការ​ដាក់ទោស​ទេ ៖ ស្វែង​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា វិន័យ ។ វា​និយាយ​អំពី​ការ​បង្រៀន និង​ការ​អប់រំ មិនមែន​ការ​ដាក់​ទណ្ឌកម្ម ការ​គំរាមកំហែង និង​ការ​បង្ហាត់បង្រៀន​ទេ ។ ចូរ​គិត​ថា ខ្លួន​អ្នកជា​គ្រូបង្រៀន ហើយ​បង្ហាញ​កូន​របស់​អ្នក​ថា អ្នក​គោរព​ពួក​គេ ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​ចាំបាច់​ជួយ​ពួក​គេ​ឱ្យ​យល់ ។

ផ្តល់​ការ​សរសើរ​ចំពោះ​អាកប្បកិរិយា​ល្អ ៖ កូន​ក្មេង​ពិតជា​ចង់​ផ្គាប់ចិត្ត​ឪពុក​ម្តាយ​របស់​ពួក​គេ ។ គ្មាន​អ្វី​ធ្វើ​ឱ្យ​កូន​សប្បាយចិត្ត ជា​ពួក​គេ​ពេល​ទទួល​បានការ​សរសើរ​ពី​ម្តាយ ឬ​ឪពុក​របស់​ពួក​គេ​នោះ​ទេ ។

ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិន័យ ៖ ត្រូវ​មាន​ភាព​ជាប់លាប់​លើ​វិន័យ ។ វិន័យ​មិន​ជាប់លាប់​អាច​បង្កើត​អាកប្បកិរិយា​អវិជ្ជមាន​ទៅ​វិញ ពីព្រោះ​កូន​របស់​អ្នក​នឹង​បន្ត​ព្យាយាម​ធ្វើ​ទៀត ដោយ​សង្ឃឹមថា លើក​ក្រោយ​ពួក​គេ​នឹង​មិន​មាន​បញ្ហា​ឡើយ ៕ ប្រភព ៖ verywellfamily

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕