ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធំ​១​គ្រឿង វ៉ា​ជែង​ចំណុច​ផ្លូវ​កោង កៀរ​រថយន្ត​ឡិច​ស៊ី​ស បណ្តាល​អោយ​ក្រឡាប់ចាក់​ដឹក​ទឹកដោះគោ​ពេញ​ផ្លូវ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធំ ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​យី​ឌុ​ប មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៤៧០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធំ ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​យី​ឌុ​ប មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៤៧០ មួយ​គ្រឿង នៅ​ចំណុច​ផ្លូវ​កោង​មិន​ផុត ហើយ​កៀរ និង​ជ្រុល​ចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​ក្រឡាប់ចាក់​ទឹកដោះគោ ចោល​ពេញ​ផ្លូវ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​មហា​វី​ថី​ឈ្នះ​ឈ្នះ ខាងលិច​វត្ត​អង្គ​ក្រពើ ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​ក្រឡាប់​នោះ ត្រូវ​បាន​សមត្ថកិច្ច អោយ​ដឹង​ថា ជា​ប្រភេទ​យី​ឌុ​ប ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A.7874 បើកបរ​ដោយ​បុរស​ម្នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ចំណែកឯ រថយន្ត​ឡិច​ស៊ី​ស RX ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A.9999 បាន​រង​ការ​ខូចខាត​ចំហៀង​ខាងស្តាំ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ដឹក​ទឹកដោះគោ បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង ក៍បាន​វ៉ា​ជែង និង​ជ្រុល​កៀរ​រថយន្ត​ឡិច​ស៊ី​ស បណ្តាល​អោយ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ ហើយ​រថយន្ត​ធុន​ធំ​នោះ ក៍បាន​ជ្រុង​ឡើង ចិញ្ចឹម​ផ្លូវ ក្រឡាប់ចាក់​ទឹកដោះគោ​ពេញ​ផ្លូវ និង​បណ្តាល​អោយ​ព្រូ​ម្នាក់ បាន​រង​របួសស្រាល ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់ ម្ចាស់​រថយន្ត​ដឹក​ទំនិញ ក៍បាន​សម្របសម្រួល​ចេញថ្លៃ​ជួស​ជុស​រថយន្ត​ឡិច​ស៊ី​ស និង​បាន​យក​រថយន្ត​មក​សេង​ទំនិញ និង​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ