រាជធានីភ្នំពេញ ៖ អាថ៌កំបាំងនៃការស្រឡាញ់កូនរបស់អ្នកឱ្យបានល្អ គឺបង្ហាញពួកគេពីរបៀបរស់នៅល្អ តាមរយៈសកម្មភាព និងជម្រើសដែលអ្នកបានធ្វើ ។ ពេលមានកូនដំបូង គួរឱ្យភ្ញាក់ផ្អើល ពេលគេប្រាប់ថា តើអាហារ និងថ្នាំណា ដែលអ្នកគួរជៀសវាង ដើម្បីសុខភាពកូនរបស់អ្នក ។ ការស្រាវជ្រាវថ្មីជាច្រើនបានធ្វើឱ្យប្រសើរឡើងនូវអ្វីដែលយើងដឹងអំពីការការពារសុខភាពរបស់កុមារក្នុងផ្ទៃ ។ ក្មេងៗកាន់តែធំ កាន់តែរៀនច្រើនពីអ្វីដែលអ្នកធ្វើ ជាងអ្វីដែលអ្នកនិយាយ ។ នោះជាសម្ពាធខ្លាំងណាស់សម្រាប់ឪពុកម្តាយ ប៉ុន្តែប្រសិនបើអ្នកពិចារណាដោយប្រុងប្រយ័ត្ននូវជម្រើសរបស់អ្នក អ្នកអាចការពារកូនអ្នកពីការជ្រើសរើសខុសនាពេលអនាគតបាន ។ ឪពុកម្តាយត្រូវពិចារណា និងស្រាវជ្រាវឱ្យបានហ្មត់ចត់អំពីផលប៉ះពាល់នៃសកម្មភាព និងជម្រើសរបៀបរស់នៅរបស់អ្នក ។
ខាងក្រោមនេះ គឺជារឿងរ៉ាវចំនួន ៣ ដែលអ្នកគួរប្រយ័ត្ន ពីព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ជម្រើសអនាគតរបស់កូនអ្នក ៖
១. ប្រសិនបើអ្នកជក់បារី នោះកូនរបស់អ្នកនឹងប្រឈមមុខនឹងការជក់បារីតាំងពីក្មេង អ្នកត្រូវដឹងថា ប្រសិនបើអ្នកជក់បារី កូនរបស់អ្នកទំនងជាចាប់ផ្តើមជក់បារីតាំងពីនៅក្មេង ជាងកូនរបស់ម្តាយដែលមិនជក់បារី ។ ការប្រើប្រាស់ថ្នាំជក់ និងកញ្ឆាក្នុងចំណោមកុមារ អាចធ្វើឱ្យពួកគេជួបបញ្ហាជាច្រើនដូចជា ការយកចិត្តទុកដាក់ ការផ្តោតអារម្មណ៍ ការសម្រេចចិត្ត និងការចងចាំការងារ ។ ក្មេងវ័យជំទង់អាចជួបប្រទះនឹងភាពអន្ទះអន្ទែងយូរជាច្រើនសប្តាហ៍ បន្ទាប់ពីការប្រើប្រាស់ថ្នាំជក់ និងការថយចុះនៃ IQ ការថប់បារម្ភ រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងបញ្ហានៃការគិតផ្សេងទៀតពេលពេញវ័យ ។
២. ប្រសិនបើអ្នកបើកបរដោយមិនប្រុងប្រយ័ត្ន នោះកូនៗរបស់អ្នកនឹងប្រឈមមុខនឹងការបើកបរប្រកបដោយគ្រោះថ្នាក់ប្រសិនបើអ្នកបើកបរដោយប្រុងប្រយ័ត្ន និងសុវត្ថិភាព កូនរបស់អ្នកទំនងជាមានការប្រុងប្រយ័ត្ននៅលើផ្លូវ ។ ឪពុកម្តាយ គឺជាអ្នកមានឥទ្ធិពលលំដាប់ទី ១ នៃរបៀបដែលក្មេងជំទង់របស់អ្នកនឹងធ្វើតាម ។ ប្រសិនបើអ្នកជាអ្នកផឹកស្រាច្រើន អ្នកបង្កើនឱកាសរបស់កូនអ្នកក្នុងការធ្វើតាមគំរូរបស់អ្នកបីដង ។ កុមារដែលមើលឃើញឪពុកម្តាយរបស់ពួកគេមានគំនិតឆេវឆាវ ឬស្រវឹងគឺ «មិនសូវឃើញពួកគេជាគំរូវិជ្ជមានទេ»។ ក្មេងទាំងនេះក៏មានអារម្មណ៍ខ្មាសអៀន និងថប់បារម្ភដែរនៅពេលឪពុកម្តាយផឹកច្រើនពេក ។ ហើយនេះគឺជារឿងគួរឱ្យសោកស្ដាយ ។ ដំណឹងល្អ ! ប្រសិនបើអ្នកបង្ហាញអាកប្បកិរិយាមិនពេញចិត្តចំពោះការសេពគ្រឿងស្រវឹង ឬគ្រឿងញៀនដោយបំពាន កូនរបស់អ្នកនឹងពិចារណាវា នៅពេលគាត់សម្រេចចិត្តផឹក ឬអត់ ។
៣. ប្រសិនបើអ្នកដោះស្រាយជម្លោះមិនបានល្អ កូនរបស់អ្នកក៏មានបញ្ហាជម្លោះដែរ ។ កូនៗរបស់អ្នកត្រូវមើលឃើញអ្នកដោះស្រាយជម្លោះតាមរបៀបដែលមានសុខភាពល្អ ។ ពួកគេត្រូវមើលឃើញថា មនុស្សអាចមិនយល់ស្របគ្នា ប៉ុន្តែនៅតែជជែកគ្នាដោយការគោរព ។ ពួកគេក៏ត្រូវមើលដែរថា មនុស្សពីរនាក់នៅតែអាចយកចិត្តទុកដាក់ចំពោះគ្នាបានបន្ទាប់ពីឈ្លោះគ្នា ។ ការដោះស្រាយជម្លោះបានយ៉ាងល្អក៏បង្រៀនកូនរបស់យើងពីរបៀបដោះស្រាយកំហឹងរបស់ពួកគេផងដែរ ។ ទោះបីជាពួកគេមានអារម្មណ៍ខឹងក៏ដោយ ក៏ពួកគេនៅតែអាចគ្រប់គ្រងវិធីដែលពួកគេបញ្ចេញបាន ។ ជំនាញនេះអាចជួយពួកគេឱ្យជៀសផុតពីអារម្មណ៍ខ្លាំងដូចជាការស្អប់ ភាពជូរចត់ និងផលវិបាក និងការឈឺចាប់លើទំនាក់ទំនងដែលប្រេះឆា ។ ដូច្នេះថ្ងៃនេះ ចូរខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីរស់នៅឱ្យបានល្អ ទើបអ្នកអាចស្រឡាញ់កូនរបស់អ្នកឱ្យបានល្អ ដោយបង្ហាញឱ្យពួកគេដឹងពីជម្រើសដ៏ល្អ ដែលនឹងផ្តល់ឱ្យពួកគេនូវជីវិតកាន់តែប្រសើរឡើង ៕ ប្រភព ៖ susanme
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ