ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 ថៃចង់បាន«​វ​ល្លិ៍​ខ្លូត​ខ្មែរ»​ជា​ពាក្យ​ច​ចាមអារ៉ាម​​កើត​ចេញពី​មនុស្ស​មួយ​ក្រុម​នេះ​ !

1 ខែ មុន
  • ភ្នំពេញ

​​​«វ​ល្លិ៍​ខ្លូត»​ បាន​ក្លាយជា​រុក្ខជាតិ​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ស្រទាប់​មហា​ជន​ខ្មែរ បន្ទាប់​​កើត​មាន​ពាក្យ​ច​ចាម​អារ៉ាម​​មួយ​ដែល​ថា «មាន​ប្រជាជន​ថៃ​ស្វែងរក​រក​ទិញ​ពូជ​វ​ល្លិ៍​ខ្លូត​នេះ​ពី​ស្រុក​ខ្មែរ​ទៅ​ដាំ​នៅ​ស្រុក​ថៃ​ ដើម្បី​ឱ្យ​វ​ល្លិ៍​នេះ​ក្លាយជា​រុក្ខជាតិ​របស់​ថៃ​» ។ វ​ល្លិ៍​ខ្លូត​កាន់តែ​ល្បី បន្ទាប់​ពី​ការ​ចេញផ្សាយ​របស់​ផេ​ក​60 Buzz កាលពី​ថ្ងៃ​ទី​១២…

​​​«វ​ល្លិ៍​ខ្លូត»​ បាន​ក្លាយជា​រុក្ខជាតិ​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ស្រទាប់​មហា​ជន​ខ្មែរ បន្ទាប់​​កើត​មាន​ពាក្យ​ច​ចាម​អារ៉ាម​​មួយ​ដែល​ថា «មាន​ប្រជាជន​ថៃ​ស្វែងរក​រក​ទិញ​ពូជ​វ​ល្លិ៍​ខ្លូត​នេះ​ពី​ស្រុក​ខ្មែរ​ទៅ​ដាំ​នៅ​ស្រុក​ថៃ​ ដើម្បី​ឱ្យ​វ​ល្លិ៍​នេះ​ក្លាយជា​រុក្ខជាតិ​របស់​ថៃ​» ។

វ​ល្លិ៍​ខ្លូត​កាន់តែ​ល្បី បន្ទាប់​ពី​ការ​ចេញផ្សាយ​របស់​ផេ​ក​60 Buzz កាលពី​ថ្ងៃ​ទី​១២ ខែមីនា ហើយ​ក្រោយមក​ក៏​ឃើញ​មានការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទាំង​នៅ​តាម​បណ្តាញ​សង្គម ទាំង​តាម​បណ្តា​សារ​ព័ត៌​មាន ជា​ពិសេស ​ថ្មី​បំផុត​នេះ អ្នក​ផលិត​មាតិការ​ល្បីឈ្មោះ លោក Bo Peaktra រំដួល​TV និង​អ្នកនិពន្ធ «​កូនចាប​មាស​» ក៏​បាន​ចុះ​ទៅ​ថត​វ​ល្លិ៍​ខ្លូត​ដោយ​ផ្ទាល់ ដែល​រឹតតែ​ធ្វើ​ឱ្យ​រុក្ខជាតិ​ដែល​មាន​តម្លៃ​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ប្រភេទ​នេះ កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍ និង​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ ។

ស្របគ្នា​នៃ​រឿង​វិជ្ជមាន​ខាងលើ អ្នកជំនាញ​ក៏​សង្កេត​ឃើញ​រឿងរ៉ាវ​អវិជ្ជមាន​មួយ​ចំនួន ​ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ និង​ក្រើន​រំលែក​ឱ្យ​មហាជន​មានការ​ប្រុង​ប្រយ័ត្ន ដោយ​អះអាង​ថា ភាព​ល្បីល្បាញ​របស់​វ​ល្លិ៍​ខ្លូត មិនមែន​ជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ​រឿង​នេះ​គឺ​មាន​មនុស្ស​មួយ​ក្រុម​ជា​អ្នក​រៀបចំ​ឡើង ដើម្បី​កេង​យក​ផល​ចំណេញ​ចំ​ពេល​ដែល​ខ្មែរ​-​ថៃ កំពុង​រកាំរ​កួស​រឿង​វប្បធម៌​និង​ភាពយន្ត ដោយ​ក្រុម​នោះ​បង្កើត​ជា​ពាក្យ​​​ច​ចាមអារ៉ាម​​ថា «​ថៃ ចង់បាន​វ​ល្លិ៍​ខ្លូត​ខ្មែរ»​ដើម្បី​បញ្ចេះ​ភ្លើង​ជាតិនិយម​រវាង​ខ្មែរ​ថៃ ​។

អ្នកជំនាញ​ពន្យល់​ថា «​ថៃ​ប្រមូល​ទិញ​វ​ល្លិ៍​ខ្លូត​ខ្មែរ»​គឺជា​រឿង​មិន​ពិត​ទាល់តែ​សោះ ព្រោះ​គ្មាន​ហេតុផល​ណា​ដែល​ថៃ​ត្រូវ​មក​ទិញ​វ​ល្លិ៍​ខ្លូត​ពី​ខ្មែរ​នោះ ព្រោះ​អី​វ​ល្លិ៍​ខ្លូត​នេះ​នៅ​ប្រទេស​ថៃ​សម្បូ​រខ្លាំង​ណាស់ ហើយ​អាច​​រកបាន​ដោយ​ងាយ​នៅ​បណ្តា​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​អូ​ប៊ុ​ន , ​ខេត្ត​ឈៀង​រាយ និង​ខេត្ត​ឈៀង​ម៉ៃ​ ។ កុំ​ថា​ឡើយ​តែ នៅ​កម្ពុជា និង​នៅ​ថៃ វ​ល្លិ៍​ខ្លូត ក៏​កំពុង​មាន​វត្ត​មាននៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា ប្រទេស​ប៊ូ​តាន​, នេ​បាល់ , ចិន , ឥណ្ឌា ,​ម៉ា​ឡេ​ស៊ី​, ភូមា , ឡាវ​, វៀតណាម និង​ដុះ​នៅ​តាម​ជួរ​ភ្នំ​ហិមាល័យ​ថែម​ទៀត​ផង ​។

ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​របស់​លោក សុខ វិ​ជ្ចា អ្នកជំនាញ​ផ្នែក​រុក្ខជាតិ​នៅ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា វ​ល្លិ៍​នេះ មានឈ្មោះ​ខ្មែរ ៖ វ​ល្លិ៍ ខ្លូត និង​មានឈ្មោះ​ជា​ភាសា​ថៃ «​មឿ​យ​ខាវ ឬ ម៉ា​មួយ​» (เมื่อยขาว หรือมะม่วย)​ ។  

ព័ត៌មាន​ដែល​ថា ថៃ​រក​ទិញ​វ​ល្លិ៍​ខ្លូត  គឺ​កើត​ចេញពី​ក្រុម​ទុច្ចរិត​ដែល​រកស៊ី​ខាង​មន្តអាគម​ស័ក្តិ​សិទ្ធ ដើម្បី​ទាញ​យក​ផល​ចំណេញ ព្រោះ​មុន​ពេល​ដែល​ក្រុម​នេះ​បំផុសបំផុល​ព័ត៌មាន​ឡើង គឺ​ពួក​គេ​បាន​កាត់​ខ្លឹម​ខ្លូត​ត្រៀម​សម្រាប់​ទុក​លក់​ក្នុង​ទីផ្សារ​សម្រាប់​អ្នកមាន​ជំនឿ​ ។ នៅ​ពេល​ពលរដ្ឋ​ខ្មែរ​លឺ​ថា​ថៃ​ចង់បាន ក៏​នាំ​គ្នា​ងាក​ទៅ​ចាប់អារម្មណ៍​វ​ល្លិ៍​ខ្លូត នៅ​ពេល​ដែល​វ​ល្លិ៍​ខ្លូត​ល្បី​វ​ល្លិ៍​ខ្លូត​ក្លាយជា​វត្ថុ​កម្រ​នោះ គឺ​ងាយស្រួល​ឱ្យ​ពួក​គេ​ធ្វើ​ទីផ្សារ​លក់​ខ្លឹម​វ​ល្លិ៍​ខ្លូត​បាន​ក្នុង​តម្លៃ​មួយ​កាន់តែ​ថ្លៃ​ ។

ក្រុម​នេះ​មិន​ដឹង​ទឹកចិត្ត​បងប្អូន​ខ្មែរ​យើង​មុន​ហើយ ទើប​ពួក​គេ​គាស់កកាយ​យក​រឿង​វ​ល្លិ៍​ខ្លូត​ដែល​មាន​ទំនាក់ទំនង​ក្នុង​សិល្បៈ​ប្រពៃណី​វប្បធម៌​ខ្មែរ យក​មក​ភ្ជាប់​ជាមួយ​ថៃ​ ។ ដូចនេះ ដើម្បីចៀស​វាង​ការ​ខាតបង់ ឬ​ធ្លាក់​ចូល​អន្ទាក់​សូម​បងប្អូន​ខ្មែរ​កុំ​ងប់​ង​ល់​ស្រលាញ់​ជ្រុល​ពេក រហូត​ចង់បាន​ដោយ​ហ៊ាន​ចំណាយ​ប្រាក់​កាសច្រើន​សន្ធឹកសន្ធាប់​ទៅ​ជាវ​ខ្លឹម​វ​ល្លិ៍​ខ្លូត​តាម​ការ​ឡង់សេ​របស់​ក្រុម​អ្នក​រកស៊ី​ខាង​មន្តអាគម​សក្តិ​សិទ្ធ​ទាំងនោះ​អី​ ។

យ៉ាងណា​ក៏​ដោយ ទោះជា​ពាក្យ​ច​ចាម​អារ៉ាម​​ខាងលើ​​ជា​រឿង​ភូតភរ​កុហក​ក្តី ប៉ុន្តែ​វា​ក៏​បង្កើត​បានការ​ចាប់អារម្មណ៍​របស់​កូន​ខ្មែរបាន​ស្គាល់វ​ល្លិ៍​ខ្លូតដែល​ជា​រុក្ខជាតិ​មួយ​មាន​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ក្នុង​សិល្បៈ​ប្រពៃណី​របស់​ដូនតា​ខ្មែរ​ ។ ​

អ្នក​រុក្ខ​វិទូ សុខ វិ​ជ្ចា បន្ត​ថា ផ្កា​ខ្លូត​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​យើង​យក​មក​ប្រើ​ជា​គ្រឿង​លំអតុបតែង​កាយ​សម្រាប់​ស្ត្រី​ខ្មែរ​នា​សម័យ​បុរាណ នេះ​ជាចំណុច​​មួយ​ដែល​គួរ​អោយ​កត់សំគាល់​ឃើញ​ថា ខ្លូត​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ ដូច​ជា​ការ​ប្រើ​ជា​ឱសថ​បុរាណ ប្រើ​ក្នុង​ការ​ធ្វើ​អាហារ និង​សម្រាប់​តុបតែង​កាយ​ជាដើម ដូច្នេះ​ហើយ​បានជា​ពួក​គាត់​បាន​ឆ្លាក់​ចេញ​នៅ​ចម្លាក់​អ​ប្សា​រា​ដែល​មាន​មានការ​រចនា​ម្កុដ និង​ចម្លាក់​ផ្សេង​ៗ​ទៀត​ចេញពី​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​ត្រូវ​បាន​ជឿ​ង​ថា ដូនតា​ខ្មែរ​មិនមែន​ចេះ​តែ​ចម្លង​ពី​គ្រប់​រុក្ខជាតិ​នោះ​​ទេ ទាល់តែ​រុក្ខជាតិ​នោះ មាន​ទំនាក់ទំនង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នា​សម័យ​នោះ ទើប​ដូនតា​យើង​លើកយក​មក​ជា​សំខាន់​ដើម្បី​ចម្លងការ​រចនា​បែប​ធម្មជាតិ​មក​ជា​សិល្បៈ​ទំនើប​។

អ្នក​រុក្ខ​វិទូ សុខ វិ​ជ្ចា រំលឹក​ថា យោង​តាម​កំណត់​ត្រា​លោកស្រី ឌី​ផុ​ន ប៉ូ​លី​ន សាស្ត្រាចារ្យ ផ្នែក​រុក្ខ​វិទូ​ខ្មែរ កាលពី​សម័យ​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​សង្គ្រាម ផ្លែ​ខ្លូត​ត្រូវ​បាន​ប្រជាជន​កម្ពុជា​និយម​យក​មក​ស្ងោរ​ហូប​ជំនួស​បាយ នេះ​ក៏​ព្រោះតែ​ផ្លែ​របស់​វា​មាន​ជាតិ​ម្សៅ​ច្រើន​អាច​អោយ​យើង​បរិភោគ​បាន​។ នៅ​ខេត្តកំពង់ចាម មាន​ភូមិ​មួយ​និយម​ធ្វើ​នំ​ខ្លូត​លក់ តាម​លោក​គិត​នំ​ខ្លូត​នេះ​ពី​មុនគេ​យក​ម្សៅ​ចំរាញ់​ចេញពី​ផ្លែ​ខ្លូត​មក​ធ្វើ ទើប​បានជា​គេ​ដាក់​ឈ្មោះ​វា​ថា នំ​ខ្លូត លុះ​សម័យ​ក្រោយ​គេ​យក​ម្សៅ​សម័យ​ថ្មី​ដែល​ផលិត​ដោយ​សិប្បកម្ម​ទំនើប​មក​ធ្វើ​ទើប​បានជា​គេ​លេង​សូវ​ស្គាល់ ។

ត្រង់​ចំណុច​នេះ តាម​ការ​ស្រាវជ្រាវ​របស់​មន្ទី​ពាណិជ​កម្ម​ខេត្តកំពង់ចាម​បានឱ្យ​ដឹង​ថា នំ​ខ្លូត​ជា​ប្រភេទ​នំ​ខ្មែរ​ដែល​មាន​ផលិត​តែ​ក្នុងភូមិ​ស្លែង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ អ្នក​បង្កើត​នំ​ខ្លូត​ដំបូង​គេ គឺ​លោកយាយ ស៊ា​ង ដែល​គាត់​បាន​ធ្វើ​មរណកាល​ប្រហែល ១៥​ឆ្នាំ​ហើយ​ក្នុង​ព្រះ​ជន្ម​ជាង ៩០​ឆ្នាំ​។ បច្ចុប្បន្ន​នំ​ខ្លូត ត្រូវ​បាន​កូនចៅ​របស់​គាត់ ផលិត​បន្ត​ដាក់​លក់​នៅ​ជិត​ផ្សារ​ព្រៃ​ទទឹង ស្រុក​ព្រៃឈរ​។ វត្ថុធាតុដើម​ផលិត​នំ​ខ្លូត​មាន​: អង្ករដំណើប ត្រាវ ស្ករត្នោត ស្ករស និង​ល្ង​។

ខណៈ​ខ្លូត​កំពុង​ល្បី ប្រជាពលរដ្ឋ​នៅ​ខាង​ខេត្តពោធិ៍សាត់ ក៏​បាន​ចែករំលែក​តាម​បណ្តាញ​សង្គម​ផង​ដែរ​ថា ពួក​គាត់​បាន​យក ផ្លែ​ខ្លូត យក​មក​លីង និង​ស្ងោ​ហូប ជា​យូ​ឆ្នាំ​មក​ហើយ​។

សូម​ជម្រាប​ថា តាម​រយៈ​ការយៈ​ការ​ស្រាវជ្រាវ និង​ដកស្រង់​ប្រភព​ឯកសារយោង​ទាំង​ជាតិ​អន្តរ​ជាតិ អ្នក​រុក្ខ​វិទូ សុខ វិ​ជ្ចា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា  វ​ល្លិ៍​ខ្លូត មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាងណា​ស់ទាំង​ជា​ឱសថ ជា​អាហារ ជា​បន្លែ និង​របស់​ប្រើប្រាស់​ជាដើម​៕ ដោយ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ