ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ និង​នគរ​រូប​នី​យ​វិទ្យា​​ចូល​​​​​ទស្សនា​សារមន្ទីរ​​ និងអគារបុរាណ​ក្នុងខេត្ត​បាត់​ដំបង

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​និង​នគរ​រូប​នី​យ​វិទ្យា នៃ​សកល​វិទ្យាល័យ​រាជធានី​ភ្នំពេញ ប្រមាណ​៧០០​នាក់ បាន​ចូល​ទស្សនា​វត្ថុ​បុរាណ​នៅ​ក្នុង​សារមន្ទីរ និង​អគារ​បុរាណ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ក្នុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​រយៈពេល​០៣​ថ្ងៃ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី…

ខេត្តបាត់ដំបង ៖ ក្រុម​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​និង​នគរ​រូប​នី​យ​វិទ្យា នៃ​សកល​វិទ្យាល័យ​រាជធានី​ភ្នំពេញ ប្រមាណ​៧០០​នាក់ បាន​ចូល​ទស្សនា​វត្ថុ​បុរាណ​នៅ​ក្នុង​សារមន្ទីរ និង​អគារ​បុរាណ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ក្នុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​រយៈពេល​០៣​ថ្ងៃ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី នៃ​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​ក្រុម​និស្សិត «​ស្ថាបត្យកម្ម​និង​នគរ​រូប​នី​យ​វិទ្យា​» បាន​ចូល​ទស្សនា​រូបសំណាក ថ្ម​ចម្លាក់ និង​វត្ថុ​បុរាណ​នានា នៅ​ក្នុង​សារមន្ទីរ​ខេត្ត និង វត្ត​ដំរី​ស​ដែល​ជា​វត្ត​បុរាណ​មាន​វ័យ​ចំណាស់​បំផុត​មួយ​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​។ លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា ក្រុម​និស្សិត​ជំនាញ​ទាំងនោះ​មក​ពី​សកល​វិទ្យាល័យ​មួយ​រាជធានី​ភ្នំពេញ ។ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ទស្សនៈកិច្ច​សិក្សា ក្នុង​ខេត្តបាត់ដំបង ដោយ​ផ្ដោត​សំខាន់​ទៅ​លើ ថ្ម​ចម្លាក់​នានា និង វត្ថុ​បុរាណ នៅ​ក្នុង​សារមន្ទីរ វត្ត​អារាម​ដែល​មាន​វ័យ​ចំណាស់ អគារ​បេ​តិក​ភ័​ណ្ឌ​។ ជា​ពិសេស​អគារ​បុរាណ​ពួក​គេ​ចង់​សិក្សា​ស្វែង​យល់​អំពី​«​សំណង់​ឬ​អគារ​បុរាណ​» នៅ​តំបន់​វត្ត​គរ និង វត្ត​សំរោង​ក្នុង ។

និស្សិត​ម្នាក់​ឈ្មោះ មឿ​ក សា​ម៉េ​ត អាយុ​២០​ឆ្នាំ បាន​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​កោះសន្តិភាព​នៅ​ខាង​មុខ​សារមន្ទីរ​ខេត្ត​ដូច្នេះ​ថា «​ពួក​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​មាន​ចំនួន​ប្រមាណ​៧០០​នាក់ សុទ្ធតែ​សិក្សា​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម និង​នគរ​រូបវិទ្យា​។ ពួក​ខ្ញុំ ធ្វើ​ដំណើរ​មក​កាន់​ខេត្តបាត់ដំបង​នេះ ក្នុង​គោលបំណង​ធ្វើ​កម្មសិក្សា​ល្វែង​យល់​ពី​តំបន់​វប្ប​ធ​ម៏​នានា សិក្សា​ពី​សំណង់​ស្ថាបត្យកម្ម អគារ​បុរាណ និង ទស្សនា​សារមន្ទីរ នៅ​ក្នុង​ខេត្តបាត់ដំបង​» ។ និស្សិត​រូប​នេះ​បាន​បញ្ជាក់​ថា ក្រុម​និស្សិត​បាន​ទៅ​ទស្សនា​តំបន់​វប្បធម៌ ឬ​ទីតាំង​បុរាណ​ជា​ច្រើន ។ ដូច​ជា​តំបន់​ប្រាសាទបុរាណ វត្ត​អារាម​ដែល​មាន​វ័យ​ចំណស់​(​វត្ត​ដំរី​ស​) សារមន្ទីរ​ខេត្ត និង សំណង់ ឬ អគារ​បុរាណ​នានា នៅ​ក្ន​ង​ខេត្តបាត់ដំបង ។

ដោយឡែក​ព្រះ​តេជគុណ ខេ​ង សុខ​ផេង ព្រះ​ជន្ម​២៨​វស្សា គង់នៅ​វត្ត​លង្កា រាជធានី​ភ្នំពេញ និង ជា​និស្សិត​ផ្នែក «​ស្ថាបត្យកម្ម​និង​នគរ​រូបវិទ្យា​» នៃ​សកល​វិទ្យាល័យ​ដែរ​នោះ បាន​មាន​ស​ង្ស​ដីកា​រថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការ​សិក្សា​ស្វែង​យល់​អំពី​វប្ប​ធ​ម៏​ដូនតា​យើង ដើម្បី​ជា​ចំណេះដឹង និង​ជួយ​គាំទ្រ ជួយ​លើក​ស្ទូ​យ​នូវ​តំលៃ​វប្ប​ធ​ម៏​ដូនតា​យើង ។

ព្រះ​តេជគុណ​បាន​បញ្ជាក់​ថា សម្រាប់​ខេត្តបាត់ដំបង ក្រៅពី​ចូល​ទស្សនា​រូបចម្លាក់ ថ្ម​ចម្លាក់ និង វត្ថុ​បុរាណ​នានា​នៅ​ក្នុង​សារមន្ទីរ ក្រុម​និស្សិត​បាន​ចូល​ទស្សនា សិក្សា​ស្វែង​យល់​នៅ​តាម​តំបន់​វប្ប​ធ​ម៏ និង ប្រាសាទបុរាណ​មួយ​ចំនួន ។ ជា​ពិសេស ភូមិ​វប្ប​ធ​ម៏​នានា ដែល​មាន​សំណង់ អគារ​បុរាណ និង ទី​វត្ត​អារាម​ដែល​មាន​វ័យ​ចំណាស់​ៗ ។ លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ ក្រុម​និស្សិត​ជំនាញ​ផ្នែក «​ស្ថាបត្យកម្ម និង នគរ​រូប​នី​យ​វិទ្យា​» នេះ តែង​ចុះ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្ថាបត្យកម្ម​លើ​សំណង់​ឬ​អគារ​បុរាណ ។ ហើយ​ក្រុម​និស្សិត​ខាងលើ​នេះ បាន​ធ្វើ​ដំណើរ​មក​ធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​ក្នុង​ខេត្តបាត់ដំបង យើង​នេះ​មាន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤​ដល់​ថ្ងៃ​១៧ មិ​នា ទើបត្រូវ​បញ្ចប់ ។

លោក​បាន​បញ្ជាក់​ថា បើ​តាម​លោក​ដឹង ភាគច្រើន នៃ​កម្មសិក្សា​របស់​ក្រុម​និស្សិត​នេះ បាន​ផ្ដោត​សំខាន់​ទៅ​លើ​សំណង់ ឬ​អគារ​បុរាណ ដើម្បី​សិក្សា​ស្រាវជ្រាវ ។ ដូច​ជា​សំណង់​បេ​តិក​ភ័​ណ្ឌ និង​សំណង់ផ្ទះ​បុរាណ​នៅ​ភូមិ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ និង​សំណង់ផ្ទះ​បុរាណ នៅ​ភូមិ​វត្ត​គរ ក្រុង​បាត់​ដំបង​។ ប៉ុន្តែ​ពួក​គេ​មិន​ភ្លេច​គម្រោង​ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ ថ្ម​ចម្លាក់​បុរាណ និង វត្ថុ​បុរាណ​នានា ដែល​តាំងនៅ​ក្នុង​សារមន្ទីរ​ខេត្ត​ឡើយ ។

និស្សិត​ស្ថាបត្យកម្ម​និង​នគរ​រូប​នី​យ​វិទ្យា​សកល​វិទ្យាល័យ​ន័​រ​តុ​ន​ជិត​៧០០​នាក់​ចូល​ទស្សនា​សារមន្ទីរ​និង​សិក្សា​ស្វែង​យល់​ពី​អគារ​បុរាណ ខេត្តបាត់ដំបង​៖ ក្រុម​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​និង​នគរ​រូប​នី​យ​វិទ្យា នៃ​សកល​វិទ្យាល័យ​«​ន័​រ​តុ​ន​» រាជធានី​ភ្នំពេញ ប្រមាណ​៧០០​នាក់ បាន​ចូល​ទស្សនា​វត្ថុ​បុរាណ​នៅ​ក្នុង​សារមន្ទីរ និង អគារ​បុរាណ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ក្នុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​រយៈពេល​០៣​ថ្ងៃ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី នៃ​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិ​នា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​ក្រុម​និស្សិត «​ស្ថាបត្យកម្ម​និង​នគរ​រូប​នី​យ​វិទ្យា​» បាន​ចូល​ទស្សនា​រូបសំណាក ថ្ម​ចម្លាក់ និង វត្ថុ​បុរាណ​នានា នៅ​ក្នុង​សារមន្ទីរ​ខេត្ត និង វត្ត​ដំរី​ស ដែល​ជា​វត្ត​បុរាណ មាន​វ័យ​ចំណាស់​បំផុត​មួយ ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​។ លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា ក្រុម​និស្សិត​ជំនាញ​ទាំងនោះ មក​ពី​សកល​វិទ្យាល័យ​«​ន័​រ​តុ​ន​» រាជធានី​ភ្នំពេញ​។ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ទស្សនៈកិច្ច​សិក្សា ក្នុង​ខេត្តបាត់ដំបង ដោយ​ផ្ដោត​សំខាន់​ទៅ​លើ ថ្ម​ចម្លាក់​នានា និង វត្ថុ​បុរាណ នៅ​ក្នុង​សារមន្ទីរ វត្ត​អារាម​ដែល​មាន​វ័យ​ចំណាស់ អគារ​បេ​តិក​ភ័​ណ្ឌ​។

ជា​ពិសេស​ អគារ​បុរាណ​ពួក​គេ​ចង់​សិក្សា​ស្វែង​យល់​អំពី​«​សំណង់​ឬ​អគារ​បុរាណ​» នៅ​តំបន់​វត្ត​គរ និង វត្ត​សំរោង​ក្នុង​។ និស្សិត​ម្នាក់​ឈ្មោះ មឿ​ក សា​ម៉េ​ត អាយុ​២០​ឆ្នាំ បាន​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​កោះសន្តិភាព​នៅ​ខាង​មុខ​សារមន្ទីរ​ខេត្ត​ដូច្នេះ​ថា «​ពួក​ខ្ញុំ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សកល​វិទ្យាល័យ ន័​រ​តុ​ន រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ​៧០០​នាក់ សុទ្ធតែ​សិក្សា​ជំនាញ​ផ្នែក ស្ថាបត្យកម្ម និង នគរ​រូបវិទ្យា​។ ពួក​ខ្ញុំ ធ្វើ​ដំណើរ​មក​កាន់​ខេត្តបាត់ដំបង​នេះ ក្នុង​គោលបំណង​ធ្វើ​កម្មសិក្សា​ល្វែង​យល់​ពី​តំបន់​វប្ប​ធ​ម៏​នានា សិក្សា​ពី​សំណង់​ស្ថាបត្យកម្ម អគារ​បុរាណ និង ទស្សនា​សារមន្ទីរ នៅ​ក្នុង​ខេត្តបាត់ដំបង​»​។ និស្សិត​រូប​នេះ បាន​បញ្ជាក់​ថា ក្រុម​និស្សិត​បាន​ទៅ​ទស្សនា​តំបន់​វប្ប​ធ​ម៏ ឬ ទីតាំង​បុរាណ​ជា​ច្រើន​។ ដូច​ជា​តំបន់​ប្រាសាទបុរាណ វត្ត​អារាម​ដែល​មាន​វ័យ​ចំណស់​(​វត្ត​ដំរី​ស​) សារមន្ទីរ​ខេត្ត និង សំណង់ ឬ អគារ​បុរាណ​នានា នៅ​ក្ន​ង​ខេត្តបាត់ដំបង​។

ដោយឡែក ​ព្រះ​តេជគុណ ខេ​ង សុខ​ផេង ព្រះ​ជន្ម​២៨​វស្សា គង់នៅ​វត្ត​លង្កា រាជធានី​ភ្នំពេញ និង ជា​និស្សិត​ផ្នែក​«​ស្ថាបត្យកម្ម​និង​នគរ​រូបវិទ្យា​» នៃ​សកល​វិទ្យាល័យ​«​ន័​រ​តុ​ន​»​ដែរ​នោះ បាន​មាន​ស​ង្ស​ដីកា​រថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ គឺជា​ការ​សិក្សា​ស្វែង​យល់​អំពី​វប្ប​ធ​ម៏​ដូនតា​យើង ដើម្បី​ជា​ចំណេះដឹង និង ជួយ​គាំទ្រ ជួយ​លើក​ស្ទូ​យ​នូវ​តំលៃ​វប្ប​ធ​ម៏​ដូនតា​យើង​។ ព្រះ​តេជគុណ​បាន​បញ្ជាក់​​ថា សម្រាប់​ខេត្តបាត់ដំបង ក្រៅពី​ចូល​ទស្សនា​រូបចម្លាក់ ថ្ម​ចម្លាក់ និង វត្ថុ​បុរាណ​នានា នៅ​ក្នុង​សារមន្ទីរ ក្រុម​និស្សិត​បាន​ចូល​ទស្សនា សិក្សា​ស្វែង​យល់​នៅ​តាម​តំបន់​វប្ប​ធ​ម៏ និង ប្រាសាទ​បុរាណ​មួយ​ចំនួន​។

ជា​ពិសេស ​ភូមិ​វប្ប​ធ​ម៏​នានា ដែល​មាន​សំណង់ អគារ​បុរាណ និង ទី​វត្ត​អារាម​ដែល​មាន​វ័យ​ចំណាស់​ៗ​។ លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ ក្រុម​និស្សិត​ជំនាញ​ផ្នែក «​ស្ថាបត្យកម្ម និង នគរ​រូប​នី​យ​វិទ្យា​» នេះ តែង​ចុះ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្ថាបត្យកម្ម​លើ​សំណង់​ឬ​អគារ​បុរាណ​។ ហើយ​ក្រុម​និស្សិត​ខាងលើ​នេះ បាន​ធ្វើ​ដំណើរ​មក​ធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​ក្នុង​ខេត្តបាត់ដំបង យើង​នេះ​មាន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤​ដល់​ថ្ងៃ​១៧ មិ​នា ទើបត្រូវ​បញ្ចប់​។

លោក​បាន​បញ្ជាក់​ថា បើ​តាម​លោក​ដឹង ភាគច្រើន នៃ​កម្មសិក្សា​របស់​ក្រុម​និស្សិត​នេះ បាន​ផ្ដោត​សំខាន់​ទៅ​លើ​សំណង់ ឬ អគារ​បុរាណ ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ដូច​ជា​សំណង់​បេ​តិក​ភ័​ណ្ឌ និង សំណង់ផ្ទះ​បុរាណ​នៅ​ភូមិ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ និង សំណង់ផ្ទះ​បុរាណ នៅ​ភូមិ​វត្ត​គរ ក្រុង​បាត់​ដំបង​។ ប៉ុន្តែ​ពួក​គេ​មិន​ភ្លេច​គម្រោង​ចូល​ទស្សនា និង សិក្សា​ស្រាវជ្រាវ ថ្ម​ចម្លាក់​បុរាណ និង វត្ថុ​បុរាណ​នានា ដែល​តាំងនៅ​ក្នុង​សារមន្ទីរ​ខេត្ត​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ