ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្រីៗងូតទឹកច្រើន ក៏ទៅសុំកន្លែងផ្សេងងូត ​តែគេមិនឱ្យ ​ហើយ​ត្រូវគេវា.យ​គំ​រា.ម​ឱ្យ​សុំទោ.ស

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជា​កម្មករសំណង់ក្នុងការដ្ឋានមួយកន្លែង ស្រវឹងស្រឿងៗពេល​ចូល

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជា​កម្មករសំណង់ក្នុងការដ្ឋានមួយកន្លែង ស្រវឹងស្រឿងៗពេល​ចូលទៅងូតទឹក ឃើញនារីៗជា​កម្មករសំណង់ងូតទឹកច្រើនពេក មិនហ៊ានទៅងូតទឹកជាមួយ ក៏​បានទៅកន្លែងផ្សេង ដើម្បីសុំគេងូតទឹក តែ​គេមិនងូត ហើយ​ត្រូវ​កម្មករសំណង់២នាក់ដេញវាយនិងដេញកាប់ បណ្តាល​ឱ្យ​បុរសរូបនោះ​រងរបួសស្រាល និង​បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។​

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ ជាប់ផ្លូវ២០០៤ ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុរសជា​ជនរងគ្រោះ១រូបខាងលើ​បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ បន្ទាប់ពីបញ្ចប់ការងារជាកម្មករសំណង់ ពួកគាត់បានផឹកស៊ីជាមួយបងប្អូនគាត់ផឹកអស់ស្រាបៀរ​ចំនួនមួយយួរ ហើយ​គាត់​ស្រវឹងស្រឿងៗបានទៅងូតទឹកនៅក្នុងការដ្ឋានសំណង់ខាងលើ ខណៈពេលគាត់ទៅងូតទឹក ស្រាប់តែឃើញកម្មករស្រីៗជាច្រើននាក់កំពុងងូតទឹក គាត់ក៏បានទៅងូតទឹកនៅកន្លែងផ្សេងមួយទៀត ស្រាប់តែជនបង្កជាក្រុមផ្សេង ដែលនៅក្នុងការដ្ឋានតែមួយមិនឱ្យគាត់ងូតទឹកនោះទេ​ ហើយគាត់ក៏សុំគេងូត ដើម្បីប្រញាប់ទៅហូបបាយជាមួយគ្រួសារគាត់ តែជនបង្កជាក្រុមផ្សេងនៅតែមិនឱ្យគាត់​ងូតទឹក ។

បុរសជាជនរងគ្រោះបានបន្តថា បន្ទាប់មកជនបង្កមានគ្នា២នាក់បានយកបំពង់ទីបមកវាយ​​គាត់​ជាច្រើនបំពង់ទីប បណ្ដាលឱ្យត្រូវចំស្មានឹងដៃខាងស្ដាំ ហើយ​គាត់​រត់ទៅដល់កន្លែងដេក ត្រូវជនបង្កដេញហើយគំរាមឱ្យ​គាត់សុំទោសទៅវិញ ។

​បុរសជាជនរងគ្រោះ​បានបន្តទៀតថា ខណៈពេលជនបង្កដេញចេញពីការដ្ឋាន ដោយជនបង្កទាំង​២នាក់ខាងលើមានទាំងដាវនិងដំបង ម្នាក់២ដើមដេញគាត់​រត់ពេញផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋឃើញក៏​នាំ​គាត់​ទៅប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍ ភ្លាមៗ ពេលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃើញ​គាត់​ទៅប្តឹងប៉ុស្តិ៍នគរបាល ក៏​បាននាំ​គាត់​មកកន្លែងកើតហេតុភ្លាមៗ តែខាងការដ្ឋានសំណង់ខាងលើមិនបើកទ្វារ ឱ្យនោះឡើយ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យនគរបាលប៉ុស្តិ៍ស្រាវជ្រាវតាមឃាត់ជនបង្កខាងលើយកមកសួរនាំនិងចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ