ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័របើកឆ្លង​ផ្លូវ ត្រូវរថភ្លើង​បុ.កអូស​ជា​ម៉ែត្រ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឡានកុងតឺន័រ​មួយ​គ្រឿង បើក​ឆ្លង​កាត់​ផ្លូវដែក ត្រូវ​រថភ្លើងបុក​អូស​ជា​ច្រើន​

រាជធានីភ្នំពេញ ៖ ឡានកុងតឺន័រ​មួយ​គ្រឿង បើក​ឆ្លង​កាត់​ផ្លូវដែក ត្រូវ​រថភ្លើងបុក​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យរងការ​ខូចខាត តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ​។

ហេតុការណ៍​​ខាងលើ​នេះ បានបង្កការភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១និង​៤៥នាទី​​យប់​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ស្រែ​ជ្រៅ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ​រាជធានីភ្នំពេញ​។

តាមប្រភព​ពី​កន្លែង​កើត​ហេតុ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ដោយ​រថភ្លើង​កំពុង​តែ​បើក​បរពី​ជើង​ទៅ​ត្បូង ជិត​មកដល់​ចំណុច​ខាងលើ ស្រប​ពេល​នោះ​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ាន់​​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-7953 បើក​បរធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ឆ្លង​ផ្លូវ ក៏​ត្រូវ​បាន​រថភ្លើង​បើក​បុក​ជាប់​អូស​ជាង​៣០ម៉ែត្រ បណ្ដាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ តែ​សំណាង​មិន​​បណ្តាល​ឱ្យ​​គ្រោះថ្នាក់​ដល់​​អ្នកបើកបរ​នោះទេ ។

ក្នុង​ហេតុការណ៍ខាងលើ​នេះ បង្ក​ការ​ខូចខាត​ប៉ះពាល់​គំរបលូ​បាក់​បែក​អស់​ជា​ច្រើន​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​មក​បង្កការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរា​គមន៍​ភ្លាមៗ ទាក់ទង​ទៅ​ផ្នែក​ជំនាញ​បន្ត ចំណែក​រថភ្លើង​បាន​បើក​ចេញ​ពី​កន្លែង​បាត់​ស្រមោល​ដោយ​ឱ្យ​ខាង​តំណាង​មក​សម្រួល​ដោះ​ស្រាយ​ជាមួយ​ខាង​ម្ចាស់​រថយន្ត​រង​គ្រោះ ។

ក្រោយ​ពេល​កើត​ហេតុ ដោយ​សារ​មិន​អាច​សម្រួល​ដោះ​ស្រាយ​គ្នា​បញ្ចប់​នៅ​កន្លែង​កើត​ខាង​សមត្ថ​កិច្ច​ផ្នែក​ជំនាញ​ស្ទូច​អូស​រថយន្ត​កុងតឺន័រខាង​លើ ទៅ​រក្សា​ទុក​នៅ​ជំនាញ​នគរបាល​ចរាចរណ៍​ខណ្ឌ​កំបូល រង់ចាំ​ធ្វើ​ការដោះ​ស្រាយ​បន្ត​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ