ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អនាថា អង្គុយ​ផឹកស្រា លើ​ទុយោ​ទឹក​ស្អាត​ក្រោម​ស្ពាន​ជ្រោយចង្វារ រអិល​ធ្លាក់​ទើរ​លើ​ខឿន​ថ្ម រង​របួស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អនាថា​ម្នាក់ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បាន​ឡើង​ទៅ​អង្គុយ​លើ​ទុយោ​ទឹក​ស្អាត​ក្រោម​ស្ពាន​ជ្រោយចង្វារ បំណង​ផឹកស្រា​បន្ត ប៉ុន្តែ​បណ្តាល​ឲ្យ​រអិល​ធ្លាក់ ទៅ​ទើរ​ខឿន​ថ្ម បណ្ដាល​អោយរ​ងរ​បួស ហើយ​ត្រូវ​បាន​កម្លាំង​ពិសេស…

រាជធានី​ភ្នំពេញ ៖ បុរស​អនាថា​ម្នាក់ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បាន​ឡើង​ទៅ​អង្គុយ​លើ​ទុយោ​ទឹក​ស្អាត​ក្រោម​ស្ពាន​ជ្រោយចង្វារ បំណង​ផឹកស្រា​បន្ត ប៉ុន្តែ​បណ្តាល​ឲ្យ​រអិល​ធ្លាក់ ទៅ​ទើរ​ខឿន​ថ្ម បណ្ដាល​អោយរ​ងរ​បួស ហើយ​ត្រូវ​បាន​កម្លាំង​ពិសេស ៧១១ ទៅ​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ ត្រើយ​ខាងកើត សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បុរស​អនាថា ខាង​ល​ល មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ដើរ​កាន់​ដប​ស្រាថ្នាំ មួយ​ដប​ទឹក​សុទ្ធ​(​កន្លះ​លី​ត្រ​) ដើរ​តាម​ជណ្ដើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ចាស់ ខណៈ​ឡើង​បាន​ពាក់កណ្តាល​ស្ពាន បុរស​ខាងលើ​បាន ឈោង​តោង ចូល​ទៅ​ក្រោម​ស្ពាន និង​ទៅ​អង្គុយ​លើ​ទុយោ​ទឹក​ស្អាត ក្រោម​ស្ពាន​ជ្រោយចង្វារ បាន​ដាក់​ដប​ស្រា​ទុក ហើយ​រក​កន្លែង​អង្គុយ មិន​ប្រយ័ត្ន​បណ្តាល​អោយ​រអិល​ធ្លាក់​មក​ក្រោម ទើរ​លើ​ខឿន​ថ្ម រង​របួស​ជើង​ខាងឆ្វេង ដោយសារ​ស្រវឹង ក៏​បាន​ដោះ​អាវ​គ្រប​មុខ គេង​ធ្វើ​មិនដឹង​។ ភ្លាម​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ហៅ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ទទួល​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ តែ​មិន​អាចយ​កបាន ក៍បាន​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ ៧១១ ចុះ​មក​យក​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ