ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆក់​ត្រី​០៣​នាក់​ភ្ញាក់ខ្លួន​​ខ្លាច​​មានទោស​ យក​ឧក​បរ​ណ៍ប្រគល់​​​អាជ្ញាធរវិញ

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​៣​នាក់​ដែល​មានមុខ​របរ​ដើរ ​«​ឆក់​ត្រី​» ​ជា​ប្រចាំ​នៅ​តំបន់​ទន្លេសាប ក្នុង​ទឹកដី​ឃុំ​កោះ​ជី​វាំង ទំនង​ខ្លាច​ប្រឈម​នឹង​ផ្លូវច្បាប់ បាន​ភ្ញាក់រលឹក​នាំ​គ្នា​យក​ឧ​បករ​ណ៍ ​«​ឆក់​ត្រី​» ទៅ​ប្រគល់​ជូន​អាជ្ញាធរ…

ខេត្តបាត់ដំបង ​៖ បុរស​៣​នាក់​ដែល​មានមុខ​របរ​ដើរ ​«​ឆក់​ត្រី​» ​ជា​ប្រចាំ​នៅ​តំបន់​ទន្លេសាប ក្នុង​ទឹក
ដី​ឃុំ​កោះ​ជី​វាំង ទំនង​ខ្លាច​ប្រឈម​នឹង​ផ្លូវច្បាប់ បាន​ភ្ញាក់រលឹក​នាំ​គ្នា​យក​ឧ​បករ​ណ៍ ​«​ឆក់​ត្រី​» ទៅ​ប្រគល់​ជូន​អាជ្ញាធរ និង​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ឯក​ភ្នំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មី​នា ដោយ​បាន​ធ្វើ​កិច្ចសន្យា​ប​ញ្ឈ​ប់​រាល់​សកម្មភាព​នេសាទ​ល្មើសច្បាប់​ទៀត​ផង ​។

​ប្រភព​ពី​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​៣​នាក់​ដែល​ស្ម័គ្រចិត្ត​ប្រគល់​ឧ​បករ​ណ៍​ឆក់​ត្រី​ឲ្យ​អាជ្ញាធរ​នោះ​មាន ១-​ឈ្មោះ លី ហុ​កអេង អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ ឈឿ​ត ឆុង អាយុ​៣៣​ឆ្នាំ និង៣-​ឈ្មោះ ហឿ​ន សា​វឿ​ត អាយុ​២៩​ឆ្នាំ ពួក​គេ​រស់នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ។

ប្រភព​ដដែល​បាន​ប្រាប់​ថា ពលរដ្ឋ​ទាំង​បីរ​នាក់​នេះ បាន​យក​ឧ​បករ​ណ៍ ​«​ឆក់​ត្រី​» ចំនួន​០៣​ឈុត យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​ដែនដី និង​ក្រុម​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ឯក​ភ្នំ ដែល​ប្រចាំការ​នៅ​តំបន់​ទន្លេសាប ក្រោយ​ពី​ពួក​គេ​មានការ​ភ្ញាក់រលឹក ពី​ការ​ប្រឈម​នឹង​ផ្លូវច្បាប់​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ បទល្មើស​នេសាទ​ហាក់​កំពុង​កើត​មាន​ឡើង​ព្រោងព្រាត ពាសពេញ​នៅ​តំបន់​ទន្លេសាប បើ​ទោះជា​ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តំបន់​ទន្លេសាប ធ្វើការ​បង្ក្រាប និង​​ដុត​កម្ទេច​ចោល​ជា​បន្ត​បន្តា​ប់​ក្ដី​។ បទល្មើស​ដែល​គេ​សង្កេត​ឃើញ​រីក​ព្រោងព្រាត​ជាងគេ គឺ​«​បរ​ណ​រ៉ាវ​» ឬ​ការ​ដាក់​ពង្រាយ​សាច់​អួន​ក្រឡា​ញឹក និង​ការ​ប្រើប្រាស​ឧ​បករ​ណ៏​ឆក់​នេះឯង​។

ប៉ុន្តែ​យ៉ាងណា​ក្ដី ការ​ភ្ញាក់រលឹក​របស់​ពលរដ្ឋ​បី​នាក់​ខាងលើ​នេះ អាច​ចាត់​ទុក​ថា ជា​ពលរដ្ឋ​គំរូ ដែល​បានដឹង​ខ្លួន​ពី​ការ​ប្រឈម​នឹង​ផ្លូវច្បាប់ ហើយ​នាំ​គ្នា​យក​ឧ​បករ​ណ៏​ឆក់​ត្រី​ខុសច្បាប់ មក​ប្រគល់​ជូន​អាជ្ញាធរ​។ ដូច្នេះ​ ពលរដ្ឋ​ដទៃ​ដែល​ប្រកប​មុខរបរ​នេសាទ​ខុសច្បាប់​ដូច​គ្នា ឬ ប្រើប្រាស​ឧ​បករ​ណ៏​ល្មើសច្បាប់​ផ្សេង​ៗ​ទៀត គួរតែ​ប​ញ្ឈប់ ឬ​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ ឬ​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន ចៀសវាង​កុំ​ឲ្យ​ប្រឈម​នឹង​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ