ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីដោះស្រាយជម្លោះរវាងឪពុកម្តាយ និងកូន !

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជម្លោះរវាងឪពុកម្តាយ និងកូន គឺជារឿងជៀសមិនរួចនៅក្នុងជីវិតគ្រួសារនីមួយៗ ។ ប្រសិនបើគ្រួសាររបស់អ្នកមិនធ្លាប់ឈ្លោះប្រកែកគ្នា វាប្រហែលជាមានន័យថា គ្រួសារអ្នកមិនធ្លាប់យកបញ្ហាមកដោះស្រាយទេ ពោលគឺគេចចេញពីបញ្ហា…

រាជធានីភ្នំពេញ ៖ ជម្លោះរវាងឪពុកម្តាយ និងកូន គឺជារឿងជៀសមិនរួចនៅក្នុងជីវិតគ្រួសារនីមួយៗ ។ ប្រសិនបើគ្រួសាររបស់អ្នកមិនធ្លាប់ឈ្លោះប្រកែកគ្នា វាប្រហែលជាមានន័យថា គ្រួសារអ្នកមិនធ្លាប់យកបញ្ហាមកដោះស្រាយទេ ពោលគឺគេចចេញពីបញ្ហា ។ ដើម្បីក្លាយជាមនុស្សពេញវ័យដែលពូកែ និងក្លាហាន កុមារត្រូវមានលទ្ធភាពបញ្ចេញមតិរបស់ពួកគេ ។ ទោះបីជាពួកគេមិនយល់ស្របនឹងអ្នកក៏ដោយ ពួកគេក៏អាចអារម្មណ៍ថា ពួកគេកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ទោះ​ជា​បែប​នេះ​ក្ដី អ្នក​អាច ​និង​គួរតែថែ​រក្សា​ឥទ្ធិពល​អវិជ្ជមាន​នៃ​ជម្លោះ​ឱ្យស្ថិតក្នុងកម្រិត​តិច​បំផុត ។

ជ្រើសរើសជម្លោះដែលមានប្រយោជន៍ ៖ ត្រូវជ្រើសរើសបញ្ហា និងជម្លោះដែលអ្នកនឹងតស៊ូជាមួយគ្នា ។ នៅពេលដែលបញ្ហាអាចកើតមាន សូមពិចារណាសិនថា តើវាពិតជាមានតម្លៃក្នុងការជជែកដែរ ឬទេ ? បញ្ហាខ្លះប្រហែលជាមិនមែនទេ ។ ឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកចង់ពាក់ស្បែកជើងប៉ាតាចាស់ទៅសាលាជាជាងពាក់ថ្មីដែលអ្នកទើបទិញឱ្យពួកគេ ឬប្រសិនបើពួកគេចង់ចងសក់ឱ្យវែងជាងអ្នកចង់បាន  អ្នកគួរអនុញ្ញាតិឱ្យពួកគេធ្វើតាមចិត្តចុះ ។ វិធីជ្រើសរើសបញ្ហាមកជជែក ឬឈ្លោះគ្នា ចូរឈរលើបញ្ហាដែលសំខាន់ៗ និងជ្រើសរើសដោយប្រុងប្រយ័ត្ន ។

បើកចំហរ ៖ ពេលខ្លះសូមឱ្យកូនរបស់អ្នកឈ្នះ ។ នៅពេលអ្នក និងកូនរបស់អ្នកឈ្លោះគ្នា អ្នកត្រូវធ្វើច្រើនជាងស្តាប់គំនិតរបស់ពួកគេ ។ អនុញ្ញាតឱ្យកូនរបស់អ្នកដឹងថា អ្នកឱ្យតម្លៃលើទស្សនៈរបស់គេ ហើយថាតាមរយៈការជជែក និងប្រាស្រ័យទាក់ទងគ្នា ជម្លោះនោះអាចត្រូវបានដោះស្រាយបានយ៉ាងល្អ ហើយពេលខ្លះពួកគេក៏អាចអាចឈ្នះបានទៀត ។

ព្រំដែនជម្លោះ ៖ ដរាបណាជម្លោះស្ថិតនៅក្នុងព្រំដែនជាក់លាក់ ពួកវាជាទម្រង់នៃនាក់ទំនងដែលអាចទទួលយកបាន និងមានផលិតភាព ។ ពួកគេអាចបន្តបញ្ចេញមតិ ដរាបណាពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក គោរពអ្នក និងកំពុងឆ្ពោះទៅរកដំណោះស្រាយពិតប្រាកដ ។ ប៉ុន្តែសូមបញ្ឈប់ភ្លាមប្រសិនបើ​ពួកគេ​ខូចខ្លាំង ស្រែកជេរ មិនគោរពអ្នក ឬប្រសិនពួកគេស្រាប់តែប្រែពីនិយាយខ្លាំងៗមកជាស្ងប់ស្ងាត់ខុសធម្មតា ឬប្រសិនបើជម្លោះនោះមិនមែន​ឈានទៅរក​ការដោះស្រាយ ។ យ៉ាងណាក្តី កុំសើចចំអកឱ្យកូនរបស់អ្នក ។

ជម្លោះដែលកើតឡើងដដែលៗ ៖ ប្រសិនបើអ្នកជជែក ឬមានជម្លោះអំពីបញ្ហាដដែលៗ សូមពិនិត្យមើលមូលហេតុដើម ។ គិតឱ្យបានស៊ីជម្រៅអំពីមូលហេតុដែលអ្នក និងកូនរបស់អ្នកឈ្លោះគ្នាអំពីបញ្ហាទាំងនេះ ហើយព្យាយាមចាត់វិធានការបង្ការមួយចំនួន ។ ជាឧទាហរណ៍ បើកូនតូចរបស់អ្នកប្រឆាំងនឹងការចូលគេងរាល់យប់ ពួកគេប្រហែលជាកំពុងប្រើការផ្ទុះកំហឹងរបស់គេ ជាមធ្យោបាយមួយដើម្បីនៅឱ្យបានយូរបន្តិច ឬដើម្បីទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីអ្នក ។ ឬប្រសិនបើគេប្រកែកម្តងហើយម្តងទៀតអំពីការធ្វើកិច្ចការផ្ទះ ចូរព្យាយាមបញ្ចប់ជម្លោះទាំងនេះដោយសរសេរកិច្ចសន្យា ដែលបញ្ជាក់ពីការរំពឹងទុក ទំនួលខុសត្រូវ រង្វាន់ និងការដាក់ទណ្ឌកម្មសម្រាប់ការធ្វើ និងមិនធ្វើកិច្ចការផ្ទះ ។

កុមាររៀនតាមគំរូ ៖ កុំភ្លេចថា កុមាររៀនពីរបៀបដោះស្រាយជម្លោះ និងការមិនចុះសម្រុងគ្នាដោយមើលគំរូរបស់ឪពុកម្តាយ ។ តើអ្នក និងដៃគូរបស់អ្នកដោះស្រាយបញ្ហា និងជម្លោះបែបណា ដើម្បីបញ្ចប់ដោយការផ្សះផ្សាជោគជ័យ ឬ​នៅ​តែ​ខឹង ឬ​ជៀស​វាង​ការ​ឈ្លោះ​គ្នា ? កូនរបស់អ្នកនឹងយកគំរូតាមអ្នក ៕ ប្រភព ៖ healthychildren

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។

លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕