ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ ដកហូត​ស៊ី​ផ្លេ​ខ្យល់ ពី​រថយន្ត​ធុន​ធំ ៨​គ្រឿង

1 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​ចុះ​អនុវត្ដ​ច្បាប់ លើ​មធ្យោបាយ​រថយន្ត ដែល​បំពាក់​គ្រឿង​តុបតែង​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​ឃាត់​បាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង ។ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត បាន​ប្រាប់​អោយ​ដឹង​ថា…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​ចុះ​អនុវត្ដ​ច្បាប់ លើ​មធ្យោបាយ​រថយន្ត ដែល​បំពាក់​គ្រឿង​តុបតែង​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​ឃាត់​បាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត បាន​ប្រាប់​អោយ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​ផែន​ការងារ​សណ្ដាប់ធ្នាប់ ចុះ​សហការ​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​លើ​គ្រប់​មធ្យោបាយ​រថយន្ត ដែល​តុបតែង​បំពាក់​គ្រឿង​ភ្លើង ស៊ី​ផ្លេ វាំងនន​បិទ​បាំង​កញ្ចក់ តុបតែង​លើស​ពី​កំណត់​របស់​លក្ខណៈ​បច្ចេកទេស​យានយន្ដ​។ ជាក់ស្តែង នៅ​ថៃ្ង​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ បាន​អនុវត្ដ​លើ​មធ្យោបាយ​យានយន្ដ មន្ត្រី​ជំនាញ បាន​ឃាត់ និង​ដកហូត​គ្រឿង​បំពាក់​លើ​រថយន្ដ​ចំនួន​០៨​គ្រឿង រួម​មាន ៖ ឧបករណ៍​បំពង​សំឡេង (​ស៊ី​ផ្លេ​ខ្យល់​) ដែល​ម្ចាស់​រថយន្ត​បាន​បំពាក់​លើស​ពី​ការ​កំណត់​លក្ខណៈ​បច្ចេកទេស​យានយន្ដ ។

ក្នុង​នាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​អំពាវ​ដល់​ម្ចាស់​អាជីវកម្ម​រថយន្ត​ដឹក​ជញ្ជូន​ទាំងអស់ មេត្តា​ចូលរួម​អនុវត្ត​តាម​ច្បាប់ ជៀសវាង​ការ​ដកហូត និង​អនុវត្ដ​ផ្លូវច្បាប់ នាំ​ឲ្យ​មានការ​ខាតបង់​ប្រាក់ និង​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ