ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាកហ្លួងព្រះស្តេចកនធ្វើអំពីស្ពាន់សុទ្ធទម្ងន់ជិត១០តោន នឹងរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខនេះ

8 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​សាងសង់​រូបសំណាក់​ហ្លួង​ព្រះស្តេច​កន គង់​លើ​ខ្នង​សេះ នៅ​ក្នុង​សតវត្ស​ទី​១៤ និង​ទី​១៥ អំឡុង​ឆ្នាំ ១៤៨៣ ដល់​ឆ្នាំ​១៥២៥…

ខេត្ត​ត្បូងឃ្មុំ ៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​សាងសង់​រូបសំណាក់​ហ្លួង​ព្រះស្តេច​កន គង់​លើ​ខ្នង​សេះ នៅ​ក្នុង​សតវត្ស​ទី​១៤ និង​ទី​១៥ អំឡុង​ឆ្នាំ ១៤៨៣ ដល់​ឆ្នាំ​១៥២៥ ធ្វើ​អំពី​ស្ពាន់​សុទ្ធ មាន​ទម្ងន់​ជិត​១០​តោន ។ នឹង​សាងសង់​រួចរាល់​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៤ មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ នា​ពេល​ខាង​មុខ​នេះ ។

រូបសំណាក​ហ្លួង​ព្រះស្ដេច​កន​នេះ មាន​កម្ពស់​ពី​ដី​ដល់​កំពូល​លើ ១៣,៣៥​ម៉ែត្រ និង​រូបសំណាក​សេះ មាន​កម្ពស់​១១​ម៉ែត្រ បើ​គិត​ពី​កម្ពស់​សេះ​ផ្នែក​ជើង​ក្រោយ​ដល់​គ្រា​.​ប់​ព្រួញ​មាន​កម្ពស់​ជាង​៨​ម៉ែត្រ បើ​គិត​ប្រវែង​សេះ​ពី​កន្ទុយ​រហូត​ក្បាល មាន​ប្រវែង​ជិត​១២​ម៉ែត្រ ។ ធ្វើ​ពី​ស្ពាន់​ចាក់​គ្រឹះ​បេតុង​ក្រោម នៅ​ចំ​កណ្តាល​រង្វង់​មូល​ហ្លួង​ព្រះស្តេច​កន ដែល​មាន​អង្កត់ផ្ចិត​៣៦​ម៉ែត្រ និង​មាន​ផ្ទៃក្រឡា​១,០១៧​ម៉ែត្រការ៉េ ។

លោក សេង ជ័យ​វុ​ធ នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ បន្ថែម​ទៀត​ថា រូបសំណាក់​ហ្លួង​ព្រះស្តេច​កន យាង​ជិះសេះ ប្រដាប់​ដោយ​ធ្នូ មាន​គ្រា​.​ប់​ចំនួន​៣​គ្រា​.​ប់ ប្រថាប់​លើ​ខ្នង​សេះ​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច ក្នុង​យុទ្ធសាស្ត្រ​ស្ទាត់ជំនាញ​ខាង​ប្រើ​ធ្នូ បញ្ជា​គ្រាប់​ព្រួញ​បំផ្លាញ​សត្រូវ ដើម្បី​ការពារ​ប្រជានុរាស្ត្រ​នៃ​នគរ​សុវណ្ណ​ភូមិ​របស់​ទ្រង់ ។ រូបសំណាក់​ស្តេច​កន គង់​លើ​ខ្នង​សេះ គឺ​ស្ថិត​លើ​រង្វង់​មូល​ផ្លូវជាតិ​លេខ​៧ ត្រង់​ផ្លូវបត់​ចូល​ទៅ​កាន់​បុរី​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​កូនពៅ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ជម្រាប​ជូន​ថា រូបសំណាក​ហ្លួង​ព្រះស្តេច​កន ត្រូវ​បាន​ផ្តួចផ្តើម​កសាង​ឡើង​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស បាន​យល់​ដឹង​ពី​ប្រ​វត្ត​សាស្ត្រ​នឹង​ចូលរួម​អភិរក្ស ថែរក្សា​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ផង​ដែរ ។

រង្វង់​មូល​(​ហ្លួង​ព្រះស្ដេច​កន​) នេះ​ចំពោះ​ថវិកា​សាងសង់ គឺ​រដ្ឋបាល​ខេត្ត​ជា​អ្នក​ចំណាយ​ផ្ទាល់ ហើយ​នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត លើ​សមិទ្ធផល​ជា​ច្រើន​ទៀត នៅ​តំបន់​រដ្ឋបាល​ប្រមូលផ្តុំ​ទីរួមខេត្ត​ត្បូងឃ្មុំ រួម​មាន​ដូច​ជា : បុរី​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារ​សាធារណៈ ទន្លេ​សិប្បនិម្មិត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ប្រព័ន្ធ​គមនាគមន៍ ប្រព័ន្ធ​ធារាសាស្ត្រ បណ្តាញ​អគ្គិសនី បណ្តាញទឹក​ស្អាត បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ ដាំ​កូន​ឈើ ដាំ​ផ្កា​លម្អ​សោភ័ណ​ភាព ។​ល​។ សុទ្ធ​សឹង​ត្រូវ​បាន​ស្ថាបនា​រួច ក៏​ដូច​ជា កំពុង​ស្ថាបនា​សាងសង់ និង​រៀបចំ​ជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ