ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! ឈឿង ល្វៃ កា្លយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក ក្រោយផ្ដួលថៃ និងអាល្លឺម៉ង់ នៅហុងកុង

6 ខែ មុន

រាជធានីភ្នំពេញ ៖ ជារឿងគួរឱ្យរីករាយខ្លាំងណាស់នៅពេលឃើញអ្នកលេងគុនខ្មែរឈឿង ល្វៃ បាន

រាជធានីភ្នំពេញ ៖ ជារឿងគួរឱ្យរីករាយខ្លាំងណាស់នៅពេលឃើញអ្នកលេងគុនខ្មែរឈឿង ល្វៃ បានក្លាយជាម្ចាស់ខ្សែក្រវាត់ម៉ារ៉ាតុងកម្រិតពិភពលោក World Super-4 Championship ក្នុងកម្មវិធីប្រកួត World Mauy Thai Grand Prize បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ប្រទេសចិន។

នៅក្នុងការប្រកួតជុំទី១ ឈឿង ល្វៃ បានផ្តួលកីឡាករថៃ Fahsang តាមរយៈជង្គង់ និងកែងឱ្យសន្លប់ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ដែលបានយកឈ្នះកីឡាករលីប៊ី Lamin Souayah ដោយពិន្ទុនៅជុំទី១។

នៅវគ្គផ្តាច់ព្រ័ត្រ ឈឿង ល្វៃ នៅតែធ្វើបានល្អទៀតដោយបានយកឈ្នះពិន្ទុកីឡាករអាល្លឺម៉ង់​ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship ។

នេះជាខ្សែក្រវាត់ទី១ដែលអ្នកលេងគុនខ្មែររូបនេះបានឈ្នះនៅក្រៅប្រទេស ហើយក៏ជាកីឡាករគុនខ្មែរទី១បានឈ្នះខ្សែក្រវាត់នៅលើទឹកដីហុងកុង ប្រទេសចិន។

សូមបញ្ជាក់ថា កម្មវិធីប្រកួត World Mauy Thai Grand Prize នេះជាព្រឹត្តិការណ៍ធំដែល​មានការប្រកួត​រហូតដល់ទៅ១០គូ ក្នុងនោះមានការប្រកួតខ្សែក្រវាត់ជាច្រើនដូចជា ខ្សែក្រវាត់ World Super-4 Championship, Global Championship, Supreme Championship, គូនារី Intercontinental Championship, Pacific Championship, Super Fight Championship, Asian Championship, Super Fight Championship ទាំងបុរស និងនារី។

កីឡាករ កីឡាការិនីមកពីប្រទេសផ្សេងគ្នាជាច្រើនដូចជា ចិន អាល្លឺម៉ង់ ថៃ លីប៊ី ហ្វីលីពីនជប៉ុន និងថៃជាដើមជ័យជម្នះរបស់អ្នកលេងគុនខ្មែររូបនេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកសេ្នហាវិស័យកីឡាប្រដាល់ សម្ដែងការអបអរសាទរយ៉ាងផុសផុលលើបណ្ដាញសង្គម ដ្បិតនេះគឺជាការលើកមុខមាត់ថ្មីមួយទៀត សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរលើឆាកអន្ដរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ