ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរប្រាប់មូលហេតុ ក្រោយ​កុង​តឺន័រ​បុ.ក​រះ​ឡាន៣គ្រឿង និងម៉ូតូឈប់ស្តុប ផ្អើលមហាវិថីឈ្នះឈ្នះ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នារីខ្មែរអ៊ិស្លាមម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅ

រាជធានីភ្នំពេញ៖ នារីខ្មែរអ៊ិស្លាមម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកកុងតឺន័រមួយគ្រឿង បានបើក​បុករះ​រថយន្ត​ចំនួន៣គ្រឿងនិងម៉ូតូ១គ្រឿងដែលកំពុងតែឈប់ស្តុប ។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៥០នាទីព្រឹក​ថ្ងៃទី១១ ខែ មិនា ឆ្នាំ​២០២៤ នៅចំណុច​ស្តុប តាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ កែង ផ្លូវលេខ១០០៣ ក្នុងភូមិ​ឡកំបោរ សង្កាត់ស្វាយបាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្ត​ដែលបង្ក​ម៉ាក MITSUBISHI ពាក់ស្លាកលេខ ចង្កូតស្តាំ KCHH- ០២៣៤ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ។ ចំណែក​នារីរងគ្រោះពុំស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូមួយគ្រឿងម៉ាក​ស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HH-៧៣៩៨ ។

តាមសាក្សី​បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ​រថយន្តដឹកកុងតឺន័រមួយគ្រឿងខាងលើ បានធ្វើដំណើរតាម បណ្ដោយមហាវីថីឈ្នះ ឈ្នះ ក្នុងទិសដៅពីលិច​ទៅកើត នៅពេលធ្វើដំណើរមកដល់កន្លែងហេតុ ដែលជាចំណុច ក៏បានជ្រុលចង្កូតទៅបុករះរថយន្តឈប់ស្តុបជាបន្តបន្ទាប់ចំនួន​៣​គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឱ្យនារីខ្មែរអ៊ិស្លាមម្នាក់រងរបួសធ្ងន់​ត្រូវ​បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

តាមសាក្សីបានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍ខាងលើ​ គេឃើញរថយន្ត​បានបុករថយន្តមួយគ្រឿង​ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ២K-៧៩០០ ដឹកស្លាកប៉ាណូ យ៉ាង​ពេញទំហឹង ហើយ​រុញទៅបុករថយន្តកាមរីឆ្លាម ពណ៌ត្រីអ៊ី​ ពាក់ស្លាកលេខ កណ្ដាល ២B-៤១៦១និងបុកម៉ូតូស្តុបពីរុញទៅចូលក្រោមរថយន្តក្រុង ព្រមទាំង​គៀបជាប់រថយន្តក្រុង ។ បន្ទាប់ពី គ្រោះថ្នាក់អ្នកបើកបរ រថយន្ត ដឹកកុងតឺន័រ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ។

តាមអ្នកបើកបរ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលមកពី​រថយន្ត​ដាច់ហ្វ្រាំង​ជាន់មិនស៊ី ។

ក្រោយពេលកើតហេតុ រថយន្ត និង​ម៉ូតូ ព្រមទាំងអ្នកបើកបរ​រថយន្តបង្ក ត្រូវបានសមត្ថកិច្ច ចុះទៅវាស់វែងរួចបញ្ជូន​ទៅកាន់ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ