ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ជិះម៉ូតូជួបក្មេងស្ទាវមួយក្រុមដេញវា.យភ័យស្ល.ន់ពេកក៏ជិះម៉ូតូបុ.កកង់បីក្រឡា.ប់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជួប​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ដេញ​វា​.​យ​ភ័យ​ស្លន់ស្លោ​ជិះ​បុក​ម៉ូតូ​កង់​បី​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​រង​របួសស្រាល​២​នាក់ ក្នុង​ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែ​មិ​នា ឆ្នាំ​២០២៤ ស្ថិត​តាម​បណ្តោយ​កន្លង​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី​កែង​កន្លង​ផ្លូវ​ចេញពី​វេ​ង​ស្រេង​ខាងក្រោម​ស្ពាន​អាកាស​ចោម​ចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជួប​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ដេញ​វា​.​យ​ភ័យ​ស្លន់ស្លោ​ជិះ​បុក​ម៉ូតូ​កង់​បី​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​រង​របួសស្រាល​២​នាក់ ក្នុង​ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែ​មិ​នា ឆ្នាំ​២០២៤ ស្ថិត​តាម​បណ្តោយ​កន្លង​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី​កែង​កន្លង​ផ្លូវ​ចេញពី​វេ​ង​ស្រេង​ខាងក្រោម​ស្ពាន​អាកាស​ចោម​ចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប 1O-0494 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ​បាន​ជួបនឹង​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​មាន​គ្នា​ជាង​១០​ជាង​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​ទៅ​៦​គ្រឿង ស្រាប់តែ​ឃើញ​រូប​យុវជន​រូប​នោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​វា​.​យ​ដែល​យុវជន​កំពុង​ជិះ​ម្នាក់ឯង ខណៈ​ពេល​មក​ដល់​មក​កន្លែង​កើតហេតុ​ខាងលើ​ដោយ​ភ័យ​ស្ល​.​ន់​ស្លោ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី ពណ៌​សរ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HE-1421 ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ពី​ជើង​ទៅ​ត្បូង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ក្រឡា​.​ប់​បោក​ទៅ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ រង​របួសស្រាល​២​នាក់​ម៉ូតូ​កង់​បី​រង​ការ​ខូចខាត​ស្ទើ​ទាំងស្រុង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង​រួចរាល់ ហើយ​អោយ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​មួយ​ជំ​ហ៊ាន​ដោយ​ភាគី​ខាង​ម៉ូតូ​កង់​បី​ទាមទារ​សំណង​ចំនួន​២០០០​ដុល្លារ ដោយ​ភាគី​ខាង​ម៉ូតូ​មិន​ព្រម បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​សម្ភារៈ​ទាំង​២​គ្រឿង​ទៅ​រក្សារ​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ