ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋខ្មែរផ្ទុះប្រតិកម្ម ក្រោយឃើញរឿងថៃ លួច​​ដាក់រូបប្រាសាទខ្មែរ

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀមរាប​ ៖ ក្រោយ​ឃើញ​រូបភាព Poster មួយ​សន្លឹក​នេះ​ហើយ មហាជន​ខ្មែរលើ​បណ្តាញ​សង្គម​បាន​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​សម្តែង​ប្រតិកម្ម​បែប​ខឹងសម្បារ ហើយ​សូ​ម្បី​តែ​ពលរដ្ឋ​ថៃ ក៏​កំពុង​មាន​ច​ម្ង​ល់​ដូច​គ្នា ហេតុ​អ្វី​រឿង​ភាគ​ថៃ​ដាក់​រូប​ប្រាសាទខ្មែរ?…

ខេត្ត​សៀមរាប​ ៖ ក្រោយ​ឃើញ​រូបភាព Poster មួយ​សន្លឹក​នេះ​ហើយ មហាជន​ខ្មែរលើ​បណ្តាញ​សង្គម​បាន​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​សម្តែង​ប្រតិកម្ម​បែប​ខឹងសម្បារ ហើយ​សូ​ម្បី​តែ​ពលរដ្ឋ​ថៃ ក៏​កំពុង​មាន​ច​ម្ង​ល់​ដូច​គ្នា ហេតុ​អ្វី​រឿង​ភាគ​ថៃ​ដាក់​រូប​ប្រាសាទខ្មែរ?

យ៉ាងណា​ក៏​ដោយ ភ្លាម​ៗ​គេ​នៅ​នៅ​មិន​ទាន់​ឃើញ​ភាគី​ខាង​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ ចេញ​មុខ​មក​បញ្ជាក់​បកស្រាយ​ពី​មូលហេតុ​នៅ​ពីក្រោយ Poster​មួយ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​មហាជន​ខ្មែរ ដាក់​ការ​សង្ស័យ​ថា បើសិនជា​រូប​ខ្លោងទ្វារ​ប្រាសាទ​ក្នុង Poster​នេះ ពិតជា​ខ្លោងទ្វារ​ប្រាសាទតាសោម​ពិត​មែន​នោះ ប្រហែលជា​ភាពយន្ត​ថៃ​មួយ​រឿង​នេះ អាច​ត្រូវ​បាន​ទូ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ បាន​មក​ថត​នៅ​ប្រាសាទខ្មែរ​មួយ​នេះ​ក្នុង​ទឹកដី​ខេត្តសៀមរាប ប្រទេស​កម្ពុជា ឬ ក្នុង​សាច់​រឿង​នេះ​អាច​រៀបរាប់​ទាក់ទង​នឹង​ខ្មែរ​។

គួរ​កត់​សម្គាល់ថា នេះ​មិនមែន​ជា​រឿង​ថៃ​ដំបូង​បង្អស់​ទេ ដែល​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​បាន​យក​រូប​ប្រា​សាទ​របស់​ខ្មែរ​ទៅ​ដាក់ Poster ផ្សព្វផ្សាយ​ភាពយន្ត​របស់​ខ្លួន ហើយ​ដែល​ភាគច្រើន​ គឺភាពយន្ត​បុរាណ និង​រឿង​ដែល​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ ។

តាម​រយៈ​រូបភាព Poster ដែល​បង្ហោះ​ដោយផេ​ក Facebook និង Instagram ដោយ​ប៉ុស្តិ៍​លេខ​៣​ថៃ​នេះ គេ​អាច​កំណត់​ថា ជា​ខ្លោងទ្វារ​ខាង​កើ​តនៃ​ប្រាសាទតាសោម​ដែល​មាន​ដើម​ត្រាំ​ង ដុះ​គ្រប​ពីលើ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ ដើម​ត្រាំ​ង​នោះ​ងាប់​ជា​ស្ថាពរ​ហើយ កាលពីដើម​ខែមីនា ឆ្នាំ​២០២៤​នេះ​។

ប្រាសាទតាសោម ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រាសាទ​មួយ​មិនសូវ​មាន​អ្នក​ស្គាល់ និង​ទៅ​ដល់ទី​នោះ​ឡើយ ខណៈ​ដែល​ប្រាសាទតូច​មួយ​នេះ​លាក់ខ្លួន​នៅ​កណ្តាល​ព្រៃ​យ៉ាង​ស្ងប់ស្ងាត់ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ ខាងកើត​ប្រាសាទនាគព័ន្ធ មាន​ចំងាយ​ប្រមាណ​ជា​២៧​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀម​រាប​ ។

ប្រាសាទតាសោម ជា​ផ្នែក​មួយ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រាសាទ​ដែល​នៅ​តែ​ថែរក្សា​រចនា​បទ​បាន​យ៉ាង​ល្អ ជា​ពិសេស ​គឺ​ច្រក​ទ្វារ​ចូល​របស់​ប្រាសាទ​តែ​ម្ដង​។

គេ​ច្រើន​តែ​ប្រៀបធៀប​ប្រាសាទតាសោម​ទៅ​នឹង​ប្រាសាទតាព្រហ្ម​ដ៏​ល្បីល្បាញ ព្រោះ​ប្រាសាទ​ទាំង​ពីរ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ពេល​ដំណាលគ្នា និង​មាន​រចនា​បទ​សំណង់​ស្រ​ដៀង​គ្នា ដោយ​មាន​ដើមឈើ​ដុះ​ចេញពី​ប្រាសាទ​។ យ៉ាងណា​ក៏​ដោយ ប្រាសាទតាសោម​មាន​ទំហំ​តូច​ជាង និង​មិនសូវ​ល្បី ហើយ​មិនសូវ​មាន​មនុស្ស​ច្រើន​ស្គាល់​ទេ ដែល​ធ្វើ​ឱ្យ​ប្រាសាទ​នេះ​ក្លាយជា​កន្លែង​ស្ងប់​ស្ងាត់​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផ្សងព្រេង​មក​តំបន់​ប្រាសាទ​អង្គរ​ប៉ុណ្ណោះ​។

ប្រាសាទតាសោម ត្រូវ​បាន​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ក្នុង​គោលបំណង​ធ្វើ​ជា​អគារ​ព្រះពុទ្ធ​សាសនា​មហាយាន​ឧទ្ទិស​ដល់​លោកេស្វរៈ ។សំណង់​ប្រាសាទតាសោម ត្រូវ​បាន​សាងសង់​ដោយ​ថ្មភក់ និង​ថ្មបាយក្រៀម​មាន​កំពែង​ខណ្ឌ​ចែក​ចំនួន​៣​ជាន់ ហើយ​មាន​ខ្លោងទ្វារ​ចេញចូល​ចំនួន​ពីរ​បែរមុខ​ទៅ​ទិស​ខាងកើត និង​ទិស​ខាងលិច​។

ខ្លោងទ្វារ​នីមួយ​ៗ​មាន​លម្អ​ដោយ​រូបព្រហ្ម​មុខ​បួន​ធំ​ៗ​ដូច​គ្នា​ទៅ​នឹង​ប្រាសាទបន្ទាយក្តី និង​ប្រាសាទតាព្រហ្ម​ដែរ​ផង ខណៈ​ដែល​សំណង់​ប្រាង្គ​កណ្តាល​រំលេច​ដោយ​ក្បាច់រចនា​ដ៏​ច្រើន​។

ទោះបីជា​ប្រាសាទ​នេះ​មាន​រូបចម្លាក់ និង​ស្ថាបត្យកម្ម​សំណង់​ស្រស់​ស្អាត មិន​ចាញ់​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​ក៏​ពិតមែន ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​មាន​ចំនួន​តិចតួច​នៅឡើយ បើសិនជា​ប្រៀបធៀប​ជាមួយ​ប្រាសាទ​ក្បែរ​ៗ​នោះ​។

ឈ្មោះ​: ប្រាសាទតាសោម
អ្នក​កសាង​: ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧
កាលបរិច្ឆេទ​កសាង​: សតវត្ស​ទី​១២
ឧទ្ទិស​ថ្វាយ​: ព្រះពុទ្ធ​សាសនា​មហាយាន​និង​លោកេស្វរៈ
ស្ថាបត្យកម្ម​: រចនាបថ​បាយ័ន
ទីតាំង​: ខេត្តសៀមរាប ប្រទេស​កម្ពុជា ។

ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ