ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អ្នក​មិន​សង​លុយ​ធនាគារ​ទាន់​ពេល​ខ្ពស់​គួរ​បារម្ភ ទោះបី​ធនាគារ​នៅ​តែ​ចំណេញ

1 ខែ មុន
  • ភ្នំពេញ

វិស័យ​ធនាគារ​នៅ​កម្ពុជា​មិន​រង្គោះរង្គើ​អ្វី​ឡើយ ទោះបីជា​ស្ថានភាព​នៃ​ប្រាក់​ចំណេញ​របស់​បណ្តា​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ខ្លះ​មានការ​ថយ​ចុះ​ក៏​ពិតមែន ។ ជា​រួម​វិស័យ​នេះ​នៅ​តែ​ប្រសើរ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ឃើញ​ថា មាន​បញ្ហា​ច្រើន​ជាង​ពី​ឆ្នាំ​មុន​ៗ​។ តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ…

វិស័យ​ធនាគារ​នៅ​កម្ពុជា​មិន​រង្គោះរង្គើ​អ្វី​ឡើយ ទោះបីជា​ស្ថានភាព​នៃ​ប្រាក់​ចំណេញ​របស់​បណ្តា​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ខ្លះ​មានការ​ថយ​ចុះ​ក៏​ពិតមែន ។ ជា​រួម​វិស័យ​នេះ​នៅ​តែ​ប្រសើរ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ឃើញ​ថា មាន​បញ្ហា​ច្រើន​ជាង​ពី​ឆ្នាំ​មុន​ៗ​។

តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ គឺ​មាន​ធនាគារពាណិជ្ជ​សរុប​៥៨​ស្ថាប័ន ធនាគារ​ឯកទេស​៩ គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ ទទួល​ប្រាក់​បញ្ញើ​៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​៨៣ គ្រឹះស្ថាន​ឥណទាន ជនបទ​១១៤ និង​ស្ថាប័ន​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន​៨,៦​ភាគរយ ដែល​មាន​តម្លៃ​ប្រមាណ​ជា​៨៤,៣​ពាន់​លាន​ដុល្លារ ។ ឥណទាន​អតិថិជន​កើនឡើង​៤,៨ ភាគរយ គឺ​ប្រមាណ​ជា​៥៧,៦ ពាន់​លាន​ដុល្លារ ហើយ​ប្រាក់​បញ្ញើ​អតិថិជន​មាន​កំណើន​ប្រមាណ​ជា​១៣,១​ភាគរយ មាន​តម្លៃ​សរុប ៤៧,៩​ពាន់​លាន​ដុល្លារ ហើយ​ដើមទុន​ស្ថាប័ន​ទាំងនោះ​មាន​កំណើន​១០,៦​ភាគរយ ដល់​៩,២​ពាន់​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​បន្ត​ថា ទោះបីជា​ទទួល​រង​សម្ពាធ​ពី​ស្ថានភាព​នៃ​ការ​រិ​ត​ត្បិត​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ​ភាព​មិន​ច្បាស់លាស់​ដោយសារ​តែ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការ​កើនឡើង​ឥណទាន​មិន​ដំណើរការ ក៏​ប្រព័ន្ធ​ធនាគារ​បន្ត​រក្សា​បាន​ស្ថិរភាព និង​ភាព​ធន់ ។
នេះ គឺជា​ស្ថានភាព​ពិតប្រាកដ​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​បាន​បង្ហាញ​ថា ចំណុច​មួយ​ដែល​យើង​ត្រូវ​តែ​យកចិត្តទុកដាក់ គឺ​ការ​កើនឡើង​នូវ​អនុ​បាត​នៃ​ឥណទាន​មិន​ដំណើរការ ។ ការ​កើនឡើង​នូវ​អនុ​បាត​នៃ​ឥណទាន​មិន​ដំណើរការ គឺជា​ចំណុច​ដែល​បញ្ជាក់​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ហើយ​ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ប្រាក់​ចំណេញ​របស់​ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា​មានការ​ថមថយ​ចុះ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អនុ​បាត​ឥណទាន​មិន​ដំណើរការ​នៅ​កម្ពុជា បាន​កំពុង​តែ​បន្ត​កើនឡើង ទន្ទឹម​នឹង​ការ​ថមថយ​កំណើន​ឥណទាន ។ ទោះបីជា​អនុ​បាត​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​ថា បន្ត​ស្ថិត​នៅ​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ក៏​ពិតមែន ប៉ុន្តែ​វា គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា អ្នក​ដែល​ប្រើប្រាស់​ឥណទាន ហើយ​និយាយ​ឲ្យ​ចំ ទៅ គឺ​កូនបំណុល​របស់​ស្ថាប័នហិរញ្ញវត្ថុ​នានា​ដែល​មិន​មាន​លទ្ធភាព​សងបំណុល គឺ​មាន​កំណើន​ខ្ពស់​ខុស​ពី​ធម្មតា ។ អនុ​បាត​នៃ​ឥណទាន​មិន​ដំណើរការ​ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​មាន​កម្រិត​ឡើង​ដល់ ៥,៤​ភាគរយ ហើយ​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​រហូត​ដល់​កម្រិត​៦,៧​ភាគរយ ដែល​ជា​កម្រិត​មួយ​ខ្ពស់ ។

ការ​កើនឡើង​នៅ​អនុ​បាត​នៃ​ឥណទាន​មិន​ដំណើរការ​នេះ គឺ​សរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រាក់ ចំណេញ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​បាន​ថយ​ចុះ ដោយ​អនុ​បាតប្រាក់​ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម និង​អនុ​បាតប្រាក់​ចំណេញ​ធៀប​នឹង​មូលនិធិ​ភាគទុន​និករ​បស់​វិស័យ​ធនាគារ មាន​កម្រិត​០,៧​ភាគរយ និង​៣,៨ ភាគរយ រៀង​គ្នា​ថយ​ចុះ​ពី​១,៤​ភាគរយ និង​៧​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០២២ ខណៈ​ដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​កម្រិត​១,៥​ភាគរយ និង​៦​ភាគរយ​រៀង​គ្នា​ថយ​ចុះ​ពី​៣​ភាគរយ និង​១៣,៦​ភាគរយ ។

របាយការណ៍​នេះ​មិន​បាន​លម្អិត​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​ដែល​រង​គ្រោះ​ហើយ​ជា​ប្រភព​នៃ​អនុ​បាត​នៃ​ឥណទាន​មិន​ដំណើរការ​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ គឺ​មានកូន​បំណុល​សរុប​ប្រមាណ​ជា​២,២​លាន​គណនី ។ នៅ​ក្នុង​នោះ ពួក​គេ​អាច​ជា​អ្នក​ដែល​ជាប់បំណុល​នៅ​ក្នុង​សេវាកម្ម​លក់រាយ​ដោយសារ​ស​ន្ទ​ស្សន៍​អ្នក​ដែល​ជាប់បំណុល​ផ្នែក​នេះ គឺ​មាន​ប្រមាណ​ជា​១៧,៦ ភាគរយ ។ ហើយ​ក៏​អាច​ជា​អ្នក​ដែល​ជាប់បំណុល​ទិញ​លំនៅ​ស្ថាន​ដែល​មាន​ចំណែក​ប្រមាណ​ជា​១៣,៥​ភាគរយ​, អ្នក​ជួញដូ​អ​ចនទ្រ​ព្យ​មាន ៩,៨​ភាគរយ​, កម្ចី​ជា​បុគ្គល​៩,៨ ភាគរយ សំណង់​ប្រមាណ​ជា​៩,៥​ភាគរយ ការ​ជួញដូរ​ដុំ​៩​ភាគរយ កសិកម្ម​៩ ភាគរយ កម្មន្តសាល​៤,៤​ភាគរយ សណ្ឋាគារ និង​ភោជនីយដ្ឋាន​៤​ភាគរយ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ