ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ ២​រូប ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌ ២​រូប ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខណ្ឌមានជ័យ លោក សេង គន្ធ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌ ២​រូប ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខណ្ឌមានជ័យ លោក សេង គន្ធ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌមានជ័យ និង​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ពិធី​ប្រកាស​តែងតាំង​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នៅ​មន្ទីរ​បក្ស រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បាន​ថ្លែង នូវ​ការ​អរគុណ​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បោះ​ឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យ​ជំនះ ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ រហូត​មក​ដល់​ពេល​នេះ ។

លោក ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ទាំង​២ បន្ត​យកចិត្តទុកដាក់ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​។ បន្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ បង្ក្រាប​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទៅ​តាម​អនុសាសន៍ ណែនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​អោយ​គណបក្ស​ខណ្ឌ​សង្កាត់ ត្រូវ​ផ្ដល់​សេវា ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន និង​មាន​តម្លាភាព ដើម្បី​អោយ​ប្រជាពលរដ្ឋ គោរព​ស្រលាញ់ ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អោយ​គណបក្ស​ប្រជាជន​កម្ពុជា មានឱកាស​អភិវឌ្ឍន៍​ប្រទេស សម្រេច​បាន នូវ​ចក្ខុ​វិ​យ អោយ​ក្លាយជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ។

គួរ​បញ្ជាក់​ថា លោក សេង គន្ធ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​តែង​តាំ​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌមានជ័យ ជំនួស​លោក ហែម ដា​រិ​ទ្ធ ដែល​ត្រូវ​ទៅ​បំពេញការងារ​នៅ​ខេត្ត​ផ្សេង​។ ចំណែកឯ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ សមាជិក​គណៈបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​តែងតាំង​ជាង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជំនួស​លោក ក្រូច ផា​ន ដែល​ចាស់​នឹង​សុំ​ចូល​និវត្ត ។

លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ ក្នុង​ឱកាស​នោះ​បាន​ប្ដេជ្ញា​ចិត្ត​គាំទ្រ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រហូត ។

ប្តេជ្ញា​ចិត្ត​គោរព​ច្បាប់ បំពេញការងារ​អោយ​បាន​ល្អ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន អនុវត្ត​នៅ​អភិក្រម អភិក្រម “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” ។

ប្តេជ្ញា​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​និង​មាន​តម្លាភាព ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​។ ពង្រឹង​ការ​អនុវត្ត​ធ្វើ​អោយ​ភូមិ​សង្កាត់ មាន​សុវត្ថិភាព ។

ប្ដេជ្ញា​កសាង​សមាជិក​បក្ស​ទៅ​តាម​ផែនការ​របស់​គណបក្ស និង​គៀងគរ សមាជិក​គណបក្ស​អោយ​បាន​ច្រើន ដោយ​សមាជិក​ម្នាក់​សន្លឹក​ឆ្នោត​មួយ​សន្លឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ