ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ម​ម៉ា​ប​ស្រុក​ខ្មែរ​ចេញ​ទៅ​ស្រុក​វៀតណាម​ដោយ​រលូន​​ស្ទើរ​ដាច់​ពូជ​

1 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ថ្ម​ម៉ា​ប​តាម​បណ្តា​ក្រុមហ៊ុន​ផ្សេង​ៗ​ក្នុង​ខេត្តក្រចេះ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ បើ​ទោះបីជា​កន្លង​មក អ​ជ្ញា​ធរ​ខេត្តក្រចេះ​ធ្លាប់​ចេញ​សេចក្តី​ប្រកាស​​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ អោយ​មានការ​ត្រួតពិនិត្យ​យ៉ាងណា​ក្តី ករណី​ដឹក​ជញ្ជូន​ថ្ម​ម៉ា​ប​ធំ​ៗ​តាម​ផ្លូវជាតិ​លេខ​៧​ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​កាន់​ព្រំដែន​វៀតណាម​ត្រូវ​បាន​គេ​ឃើញ​ថា ការ​ផ្ទុក​ថ្ម​ហាក់ដូចជា​ពុំ​បាន​ត្រឹមត្រូវ​តាម​ណែ​ទេ…

ខេត្តក្រចេះ ៖ បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ថ្ម​ម៉ា​ប​តាម​បណ្តា​ក្រុមហ៊ុន​ផ្សេង​ៗ​ក្នុង​ខេត្តក្រចេះ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ បើ​ទោះបីជា​កន្លង​មក អ​ជ្ញា​ធរ​ខេត្តក្រចេះ​ធ្លាប់​ចេញ​សេចក្តី​ប្រកាស​​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ អោយ​មានការ​ត្រួតពិនិត្យ​យ៉ាងណា​ក្តី ករណី​ដឹក​ជញ្ជូន​ថ្ម​ម៉ា​ប​ធំ​ៗ​តាម​ផ្លូវជាតិ​លេខ​៧​ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​កាន់​ព្រំដែន​វៀតណាម​ត្រូវ​បាន​គេ​ឃើញ​ថា ការ​ផ្ទុក​ថ្ម​ហាក់ដូចជា​ពុំ​បាន​ត្រឹមត្រូវ​តាម​ណែ​ទេ ។

លក្ខណៈ​ទាំង​អស់នេះ​ហើយ ដែល​ជា​រឿយ​ៗ​តែងតែ​បង្ក​ការ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​រអិល​ធ្លាក់​ពីលើ​រថយន្ត​មក​លើ​ផ្លូវជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​អាស្រ័យ​លើ​ដងផ្លូវ​នេះ ដែល​បង្ក​ឲ្យ​មាន​របួស​ស្នាម​កន្លងមក ។

បើ​យោង​តាម​ការ​ជូនដំណឹង​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​ថ្ម​អា​លើ​ដងផ្លូវ​របស់​រដ្ឋបាល​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា  ដោយ​បាន​សង្កេត​ឃើញ​ថា ក្រុម​ហ៊ុន​សហគ្រាស ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ដែល​បាន​ដឹក​ជញ្ជូន​ផលិតផល​ថ្ម​អារ​លើ​ដងផ្លូវ ដើម្បី​ឆ្ពោះទៅ​កាន់​គោលដៅ​នានា ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់ សណ្តាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ និង​ខូចខាត​ផ្លូវ​ជាដើម ដែល​ករណី​នេះ​បណ្តាល​ឲ្យ​ខាតបង់​ដល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​សា​ធារណៈ ដែល​បណ្តាល​មក​ពី​ការ​វេច​ខ្ចប់​ទំនិញ​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។

រដ្ឋបាល​ខេត្តក្រចេះ បាន​ណែនាំ​គ្រប់​បណ្ដា​ក្រុមហ៊ុន​ថ្ម​អារ​ដែល​ដឹក​ជញ្ជូន​ថ្ម​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ​ដូច​ខាងក្រោម ៖

១-​ក្រុមហ៊ុន​ថ្ម​អារ​ទាំងអស់ ត្រូវ​ដឹក​ជញ្ជូន​ទំនិញ​មិន​ឲ្យ​លើស​ទម្ងន់​កំរិត​កំណត់​អតិប្បរមា​ដែល​ច្បាប់​បាន​កំណត់​ទៅ​តាម​ប្រភេទ​រថយន្ត ។ ត្រូវ​សរសេរ​ស្លាក​លេខ​រថយន្ត​សម្គាល់​លើ​ថ្ម​ដែល​ដឹក ។

២-​រថយន្ត​សម្រាប់​ដឹក​ជញ្ជូន​ផលិតផល​ថ្ម​អារ​ចេញពី​ក្រុមហ៊ុន ត្រូវ​មាន​ទ្រុង​ដែល​មាន​កម្ពស់​ចាប់ពី​០,៥០​ម៉ែត្រ ។

៣-​ការ​ដឹក​ជញ្ជូន​ថ្ម​អារ​តាម​រថយន្ត​ត្រូវ​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​អោយ​បាន​ត្រឹមត្រូវ ដូច​ជា​ការ​ចង រឹត​ដោយ​ប្រើ​ខ្សែកាប​អោយ​បាន​ជាប់​ការ​ប្រើ​កំណល់​ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ប្រកបដោយ​សុវត្ថិភាព ។

៤-​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ផ្លូវត្រូវ​មាន​ផែនការ​ថែទាំ ជួសជុល​ផ្លូវ​ជា​ប្រចាំ​ដូច​ជា ការ​គៀរ​សម្រួល ការ​លុប​ជង្ហុក ការ​ស្រោច​ទឹក ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​អាច​កើត​មាន​ជាយថាហេតុ ។

៥-​គ្រប់​ការដ្ឋាន​ទាំងអស់​ត្រូវ​មាន​ប៉ុស្តិ៍​ប្រចាំការ ដើម្បី​ត្រួតពិនិត្យ​រថយន្ត​ដែល​ត្រូវ​ដឹក​ជញ្ជូន​ចេញ​ឲ្យ​បាន ត្រឹមត្រូវ​តាម​ការ​ណែនាំ ។

៦-​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​អោយ​បាន​ហ្មត់ចត់ ចំពោះ​ការ​ដឹក​ជញ្ជូន​ផលិត​ផល ថ្ម​អារ ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​សេចក្ដីណែនាំ​ខាងលើ ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​ដែល​មាន​ជា​ធរមាន ។

ពាក់ព័ន្ធ​ករណី​ណែនាំ​របស់​រដ្ឋបាល​ខេត្តក្រចេះ​ខាងលើ​នេះ ប្រជាពលរដ្ឋ​និង​មហាជន​មើលឃើញ​ថា បាន​ផល​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ មក​ដល់​ខែមីនា ២០២៤ សកម្មភាព​ដឹក​ជញ្ជូន គឺ​ផ្ទុយ​ពី​ការ​ណែនាំ​ចាប់ផ្ដើម​កើត​មាន​ឡើង​វិញ ។ ហើយ​ពួក​គាត់​ឆ្ងល់​ថា​ ការ​ដឹក​ថ្ម​ទាំងនេះ មាន​លក្ខណៈ​ស្របច្បាប់​ដែរ​ឬទេ ហើយ​ដឹក​ចេញពី​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឬ​យ៉ាងណា ព្រោះ​កន្លង​មក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ ។

សូម​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​ថ្ម​ម៉ា​ប ថ្ម​អា​ដុំ​ធំ​ៗ​រាប់​តោន​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ។ ចំពោះ​ត្រើយ​ខាងកើត គឺ​មួយ​ចំនួន​ដឹក​ជញ្ជូន​ចេញពីរ​ខាង​តំបន់​ត្រូ​ន​ទៅ​កាន់​ទីផ្សារ ដោយ​ឆ្លងកាត់​ទីរួមខេត្ត​ទៅ​តាម​ស្រុក​ឆ្លូង​និង​ដឹក​ទៅ​ក្រុមហ៊ុន​នៅ​ភ្នំ​ព្រិច ហើយ​បន្ត​ទៅ​កាន់​ឃ្លាំង​អា​កាត់​ជ្រៀក​ក្បែរ​ព្រំដែន​វៀតណាម​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ដឹក​បន្ត​ទៅ​កាន់​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ចិត្ត​គ្មាន​ការ​ត្រួតពិនិត្យ​ទេ ។

អ្នក​ខេត្តក្រចេះ​និយាយ​ថា ថ្ម​ម៉ា​ប​របស់​ខ្មែរ​ត្រូវ​ក្រុមហ៊ុន​ជា​ច្រើន​មាន​ខ្មែរ​ឈរឈ្មោះ​ឱ្យ​វៀតណាម​អារច្រៀក​ដឹក​ជញ្ជូន​ទៅ​ស្រុក​វៀតណាម​យូរ​ឆ្នាំ​ហើយដោយ​រលូន ។ ភ្នំ​ដែល​មាន​ថ្ម​ម៉ា​ប​ក្លាយជា​វាលរាប​ដូច​សមុទ្រ​ទៅ​ហើយ​…​មិនដឹង​ថា ស្របច្បាប់​ដែរ​ឬ​អត់​ទេ?

បាន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ដែរ តែ​គ្មាន​ចម្លើយ​សោះ ហាក់ដូច​មាន​អាថ៌​កំបាំង​ពេក​ក្រៃ ។

ក្រុមហ៊ុន​បាន​ដឹក​ថ្ម​ម៉ា​ប​ឆ្ពោះទៅ​ស្រុក​វៀតណាម​យ៉ាងតិច​១០​ឆ្នាំ​ជាង​មក​ហើយ គឺ​កាត់​ថ្ម​ជា​ផ្ទាំង​
ធំ​ៗ​ដូច​ទូ​កុងតឺន័រ ឆ្ពោះទៅ​ស្រុក​វៀតណាម​ដែល​មាន​ខ្មែរ​ឈរឈ្មោះ​ឱ្យ​ថៅកែ​វៀតណាម​ដែល​យើង​មិន​អាច​ស្វែងរក​ឈ្មោះ​បាន​ឡើយ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ