ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយត្រដក់ថា«រឿងកេរមរតកប្រពន្ធខ្ញុំមានសាច់រឿងជូរចត់ជាងខ្សែភាពយន្តទៅទៀត»

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «នាយត្រដក់»ដែលជាតារាកំប្លែងជើងចាស់មួយរូបបានចាកចេញពីប្រភពសិស្បៈ និងត្រូជាប្ដីរបស់លោកស្រីជុំ រស្មី ហៅស្រីទូច ក៏បានបញ្ជាក់ថា ទោះបីជាលោកត្រូវជាកូនប្រសារក្ដី តែលោកសុំនិយាយថា ចំពោះរឿងកេរមរតករបស់ប្រពន្ធលោក…

រាជធានីភ្នំពេញ ៖ «នាយត្រដក់»ដែលជាតារាកំប្លែងជើងចាស់មួយរូបបានចាកចេញពីប្រភពសិស្បៈ និងត្រូជាប្ដីរបស់លោកស្រីជុំ រស្មី ហៅស្រីទូច ក៏បានបញ្ជាក់ថា ទោះបីជាលោកត្រូវជាកូនប្រសារក្ដី តែលោកសុំនិយាយថា ចំពោះរឿងកេរមរតករបស់ប្រពន្ធលោក ប្រៀបដូចជាខ្សែភាពយន្តកុនទៀត ពីមានការចេញពីផ្ទះក៏មានយ៉ាងកម្សត់ណាស់ ។ រឿងពាក់ព័ន្ធ៖ តារាក​ម្លែ​ង​ជើង​ចាស់​ជុំ រស្មី និង​ក្រុម​គ្រួសារ ដង្ហោយ​​​រក​យុត្តិធម៌​ក្នុង​រឿង​កេរ​មរតក

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាយត្រដក់បានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា៖ «ខ្ញុំសុំនិយាយតិចចុះ! រឿងកេរមរតករបស់ប្រពន្ធខ្ញុំនេះ ខ្ញុំមិនលូកលាន់ទេ ក៏ប៉ុន្តែខ្ញុំជាប្ដី ខ្ញុំក៏ដឹងនូវបញ្ហាអ្វីការងារដែលខ្ញុំធ្វើក្នុងនាមជាប្ដី ។ ខ្ញុំនិយាយទៅ! រឿងនេះគិតមើលទៅខ្លាំងជាងខ្សែភាពយន្តកុនទៀត» ។

នាយត្រដក់បានបន្ថែមថា បើនិយាយពីខ្សែភាពយន្តខ្មែរវិញគឺល្មមទេ តែសម្រាប់សាច់រឿងការចែកកេរមរតកនេះ។ ប៉ុន្តែបើខ្សែភាពយន្តថៃវិញ កាន់ជូរចត់និងមើលទៅជក់ចិត្ត ថែមទៀតថា ព្រោះមានការដេញចេញពីផ្ទះស្តែងៗ ។

នាយត្រដក់បានបញ្ជាក់យ៉ាងដូច្នេះថា «សាច់រឿងវាមានអាដេញពីផ្ទះយ៉ាងរណាត់រណែង, ដេកតាមចិញ្ចើមថ្នល់បែបនេះ ។ អារឿងហ្នឹងនឹងដូចជាអយុត្តិធម៌ហួសណាស់ ព្រោះខ្ញុំបានរស់នៅជាគាត់ (លោកស្រីកែវ មន្ថា) ម្ដាយក្មេកខ្ញុំ ខ្ញុំដឹងថា អ្នកជាកូនរបស់គាត់ ជាចៅរបស់គាត់ សុខទុក្ខគាត់យ៉ាងម៉េច ខ្ញុំដឹងទាំងអស់ ព្រោះតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ» ។

ជាមួយគ្នានោះដែរ នាយត្រដក់បានលើកឡើងថា បើនិយាយតាមផ្លូវច្បាប់វិញ គឺមេធាវីគេថា មរតកត្រូវបាន៥០%បានមកលើកូន និង៥០%បានទៅលើប្ដីគាត់ ។ ប៉ុន្តែបើប្ដីគាត់មានភាពលោភលន់ ទើបគាត់ដេញកូនចៅដែលជាសាច់ផ្ទាល់ចេញពីផ្ទះ ។

នាយត្រដក់បានលើកឡើងថា ហេតុបានជាកាលម្ដាយក្មេកគាត់នៅរស់មិនដេញចេញ ដល់ពេលម្តាយក្មេកគាត់ស្លាប់នាំគ្នាបណ្ដេញប្រពន្ធនិងកូនចៅចេញពីផ្ទះអ៊ីចឹង?

នាយត្រដក់បានគូសបញ្ជាក់បន្ថែមថា «គាត់បណ្តេញចេញពីផ្ទះដូចជាងរឿងកុនទៀត អូ! បើមើលរឿងកុនវិញបែបយំខ្លាំងលើសពីនេះទេ ។ ការលោភលន់របស់គាត់នេះ ពោលគឺតាំងពីឆ្នាំ១៩៧៩ មកដល់ម្តាយស្លាប់នេះ គឺមិនទុកម្ដាយក្នុងចិត្តទេ ដោយចាត់ទុកលុយជាធំណាស់»។

ជាមួយគ្នានោះដែរ នាយត្រដក់បានលើកឡើងថា លោកជាសាក្សីមួយក្នុងការដឹងថា កូនចៅគាត់ប៉ុន្មាននាក់ ទុក្ខលំបាកយ៉ាងណាខ្លះ និងរកអំពើយុត្តិធម៌បែបណាខ្លះ ។ ខ្ញុំមិនលូកលាន់ចូលកិច្ចការទេ ខ្ញុំទុកឱ្យប្រពន្ធខ្ញុំរកយុត្តិធម៌តាមផ្លូវច្បាប់ទៅ ។

យ៉ាងណាក្ដី នាយត្រដក់បានត្អូញត្អែរថា បន្ទាប់មានការបណ្តេញចេញពីផ្ទះមក ក្រុមគ្រួសារលោកមានជួបការលំបាកខ្លាំង ទាំងការស្នាក់ទៅ និងការហូបចុក ពោលគឺខុសដូចពីម្ដាយក្មេកនៅរស់ មានអ្នកមកលេងពេញផ្ទះ តែពេលនេះខុសពីមុន ៕

អត្ថបទសរសេរ ដោយ