ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូមកពី​ដឹក​បន្លែ ដួ.លបោ.កទៅនឹងថ្នល់​បែកផ្កា​ភ្លើង​ឆេះ​ម៉ូតូ​ខ្ទេច សល់​តែ​គ្រោង​ឆ្អឹ.ង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រឡប់មកពីដឹកបន្លែ ខណៈ​បាន​ជិះ​ម៉ូតូ​ដួល​បោក​ទៅ​នឹង​ថ្នល់​បែក​ផ្កា​

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រឡប់មកពីដឹកបន្លែ ខណៈ​បាន​ជិះ​ម៉ូតូ​ដួល​បោក​ទៅ​នឹង​ថ្នល់​បែក​ផ្កា​ភ្លើង​ឆេះ​ម៉ូតូ​ខ្ទេច​សល់​តែ​គ្រោង​ឆ្អឹង បង្កឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៤​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០២៤ នៅតាមបណ្ដោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃដា ស្ថិតនៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ។

ម៉ូតូ១គ្រឿង​ដែលត្រូវភ្លើង​​ឆេះ​ខាងលើ​ម៉ាក​សង់ ពាក់​ស្លាក​លេខ កំពង់​ចាម 1D​-​8950 បើក​ពីលិច​ទៅ​កើត ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់​ម៉ូតូ​ឆេះ​ខាង​លើ បាន​ឱ្យដឹង​​ថា នៅ​មុន​ពេល​កើត​ហេតុ គាត់​បាន​ដឹក​បន្លែ​ពី​ផ្សារ​នាគ​មាស ហើយ​យក​ទៅ​ដាក់​ផ្សារ​ជម្ពូវ័ន ​បន្ទាប់​មក​ក៏​បាន​ដួល​បោកទៅ​នឹង​ថ្នល់ បណ្ដាល​ឱ្យ​បែក​ផ្កា​ភ្លើង ហើយ​គម្រប​សាំង​បាន​ខ្ទាត​ចេញ និង​បណ្ដាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​គាត់​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ។

តាមប្រភព​ព័ត៌មានពីបុរស​ម្ចាស់​ម៉ូតូ​ឆេះ​ខាង​លើ បាន​បន្តទៀត​ថា ខណៈ​ពេល​ឆេះ​ភ្លាមៗ ដោយ​នៅ​យប់​នោះ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើត​ហេតុ មិន​ទាន់​បើក​ទ្វារ​ពិបាក នឹង​ពន្លត់​ហើយ ក៏​បាន​ឆាបឆេះ​ខ្ទេច​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់​ម៉ូតូ​ខាង​លើ ដោយ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច ដោយ​មិន​មាន​អ្វី​​ជិះ​បាន ក៏​​​ហៅម៉ូតូ​កង់​បី​ជិះ​ចេញ​ទៅ​បាត់ ដោយ​ទុក​ម៉ូតូ​ដែល​ឆេះ​ខ្ទេច​ខាង​លើ នៅ​កន្លែង​កើត​ហេតុ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​យក​ម៉ូតូ​ខាង​លើ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ