ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេតិយ​តម្កល់​ធាតុ​ឪពុក​ម្តាយ​ជាទី​លាន​បង្កើត​បុណ្យ ដូច្នេះ​កូនចៅ​ត្រូវ​ថែ​ឱ្យ​ស្អាត

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សង់​ព្រះ​ចេតិយ​ឱ្យ​ម្តាយ​ឪពុក​នេះ មាន​អា​និ​សង្សវិសេស​ណាស់ ។ នៅ​ក្នុង​ផ្លូវ​

រាជធានី​ភ្នំពេញ ៖ ការ​សង់​ព្រះ​ចេតិយ​ឱ្យ​ម្តាយ​ឪពុក​នេះ មាន​អា​និ​សង្សវិសេស​ណាស់ ។ នៅ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា លោក​ថា អ្នក​ណា​បាន​សាង​ព្រះ​ចេតិយ​តម្កល់​អដ្ឋិធាតុ ម្តាយ តម្កល់​អដ្ឋិធាតុ​ឪពុក បីដូច​សាង​ទីលាន​នាំ​ឱ្យ​កើត​បុណ្យ បាន​សាងសាលា​នាំ​ឱ្យ​កើត​បុណ្យ មាន​ន័យ​ថា​ទីកន្លែង​នោះ​ជាទី​ប្រជុំ​ចុះ​ដោយ​បុណ្យ​កុសល គឺ​កើត​បុណ្យ​រាល់ថ្ងៃ​តែ​ម្តង ។ ប៉ុន្តែ​បើ​កូនប្រុស​ស្រី​ណា​ធ្វើ​ព្រះ​ចេតិយ​ហើយ ទុក​ចោល​កន្លះ​ឆ្នាំ បាន​មក​ម្តង ផល​ក៏​បាន​តាម​នឹង​ដែរ ។

ព្រះគ្រូធម្មាចារ្យផលធរោ ផុន ភក្តី បានមាន​ថេ​រដី​កា​ថា បើ​យើង​ធ្វើ​ចេតិយ​តម្កល់​ធាតុ​មាតាបិតា ហើយ យើង​ឧស្សាហ៍​មក​បោស មក​សម្អាត មក​ដូរ​ទឹក មក​រៀបចំ​ចាត់ចែង​ទុកដាក់ មក​ដាំ​ផ្កា តុបតែង​រៀបចំ បុណ្យ​កុសល​បាន​តាម​ហ្នឹង ។ បើ​យើង​ធ្វើ​ព្រះ​ចេតិយ​ហើយ​ទុក​ចោល​កន្លះ​ឆ្នាំ បាន​មក​ម្តង ផល​ក៏​បាន​តាម​នឹង​ដែរ ។

អានិសង្សការ​សង់​ព្រះ​ចេតិយ ឱ្យ​ម្តាយ​ឪពុក​នេះ មាន​អា​និ​សង្សវិសេស​ណាស់ លោក​ថា អ្នក​ណា​បាន​សាង​ព្រះ​ចេតិយ​តម្កល់​ម្តាយ តម្កល់​ឪពុក បីដូច​សាង​ទីលាន​នាំ​ឱ្យ​កើត​បុណ្យ បាន​សាងសាលា​នាំ​ឱ្យ​កើត​បុណ្យ មាន​ន័យ​ថា​ទីកន្លែង​នោះ​ជាទី​ប្រជុំ​ចុះ​ដោយ​បុណ្យ​កុសល គឺ​កើត​បុណ្យ​រាល់ថ្ងៃ​តែ​ម្តង ។ ឱ្យ​តែ​អ្នក​ណា​បាន​សង់​ព្រះ​ចេតិយ​ទី​តម្កល់​អដ្ឋិធាតុ កន្លែង​បញ្ចុះ​មាតាបិតា​ឱ្យ​សមរម្យ​ស្អាតបាត​នឹង មាន​ន័យ​ថា កើត​បុណ្យ​គ្រប់ពេល​តែ​ម្តង ។ ប៉ុន្តែ​កើត​បុណ្យ​គ្រប់ពេល​នៅ​ត្រង់​ណា? គឺ​នៅ​ត្រង់​ដែល​យើង​មក​បោសសម្អាត មក​គោរព មក​បូជា មក​ថ្វាយបង្គុំ​ព្រឹកល្ងាច អា​នឹង​បាន​វា​បាន​បុណ្យ​ព្រឹកល្ងាច ។

អ​ញ្ចឹ​ង​យើង​ធ្វើ​កន្លែង​មាន​សួនផ្កា មាន​របង​ព័ទ្ធ​ជុំវិញ យើង​ស្អាត​រៀបចំ មាន​ត្រពាំង​ទឹក ជាទី​ជ្រះថ្លា​សម្រាប់​គាត់ ទោះបីជា​គាត់​ឃ្លាត​ព្រាត់​ពី​យើង​ក៏​ពិតមែន ប៉ុន្តែ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​យើង​គឺ​គុណធម៌ គឺ​សេចក្តី​ស្រឡាញ់​របស់​យើង​ដែល​ដាក់​លើ​គាត់ ហើយ​គាត់​មានគុណ​ធម៌​មក​លើ​យើង មាន​សេចក្តី​ល្អ​មក​លើ​យើង ដែល​យើង​ត្រូវ​ចង​ចាំ ត្រូវ​នឹករលឹក ។

បើ​យើង​មាន​លទ្ធភាព ទិញ​ដី​ឱ្យ​ធំ​ល្មម សមរម្យ ហើយ​ដាំ​ដើមឈើ ហើយ​ជីក​ស្រះ​ទឹក រៀបចំ​ឱ្យ​ស្អាត ទុក​កន្លែង​សមរម្យ​សម្រាប់ ដាក់​តម្កល់ ម​តាបិតា​ញាតិ​របស់​យើង នឹង​ជាទី​សមគួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ