ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតបវរកញ្ញាឥណ្ឌាម្នាក់ ទទួលមរណភាពទាំងវ័យក្មេងក្រោយប្រយុទ្ធនឹងជំងឺមហារីកសុដន់

1 ខែ មុន

កាលពីថ្ងៃទី២៨ ខែកុម្ភៈ កាសែត India Times បានរាយការណ៍ថាបវរកញ្ញាឥណ្ឌា Tripura 2017 នាង Rinky…

កាលពីថ្ងៃទី២៨ ខែកុម្ភៈ កាសែត India Times បានរាយការណ៍ថាបវរកញ្ញាឥណ្ឌា Tripura 2017 នាង Rinky Chakma បានទទួលមរណភាពហើយបន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកសុដន់។ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់សាហាវ ក្នុងឆ្នាំ២០២២។

ពេលនោះ Rinky Chakma បានទទួលការវះកាត់ ប៉ុន្តែមហារីកបានរាលដាលដល់សួត និងក្បាលរបស់នាង ដែលនាំឱ្យកើតដុំសាច់ក្នុងខួរក្បាល។ សុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ហើយនាងមិនអាចបន្តការព្យាបាលដោយគីមីទៀតទេ នាងត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Max Saket នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ហើយ​ត្រូវ​ដាក់​ម៉ាស៊ីន​អុកស៊ីសែន​ក្នុង​បន្ទប់ ICU។ ប៉ុន្មានសប្តាហ៍មុន Rinky បានចែករំលែកការបង្ហោះសុំឱ្យមនុស្សជួយនាងរៃអង្គាសថវិកាសម្រាប់ការវះកាត់ផងដែរ។

អ្នក​គាំទ្រ និង​សហការី​ជា​ច្រើន​មាន​ការ​តក់ស្លុត​ជា​ខ្លាំង​ពេល​ឮ​ដំណឹង​មរណភាព​របស់ Rinky។  Rinky Chakma កើតនៅឆ្នាំ១៩៩៤។ បន្ទាប់ពីទទួលបានតំណែងជា Miss India Tripura 2017 Rinky បានធ្វើការជាតារាបង្ហាញម៉ូត និងជាសកម្មជនស្ម័គ្រចិត្ត។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ