ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​ចង​គោ បណ្ដាល​ឱ្យ​ងា.ប់គោ​២​ក្បាល និង សម្ភារៈ​អស់ទាំង​​ស្រុង​

4 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​រោង​ចង​គោ បណ្ដាល​ឱ្យ​ងាប់​គោ​ចំនួន២​ក្បាល និង​សម្ភារៈ ​

ខេត្ត​សៀម​រា​ប ៖ ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​រោង​ចង​គោ បណ្ដាល​ឱ្យ​ងាប់​គោ​ចំនួន២​ក្បាល និង​សម្ភារៈ ​ព្រមទាំង​លុយកាក់​អស់ទាំង​ស្រុង ​តែមិនបណ្តាល​ឱ្យមនុស្សណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍ភ្លើង​ឆេះ​​រោងគោនេះទេ​។

ហេតុការណ៍​​ខាងលើនេះ​បង្កការ​ឱ្យមានការភ្ញាក់ផ្អើលកាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ស្ដៅ​ពក ឃុំ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀម​រាប ។

បើ​តាម​ប្រសាសន៍​របស់​លោក អ៊ិ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ បាន​ប្រាប់​តាមទូរ​សព្ទ​នៅ វេលា​ម៉ោង២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​រោង​ចង​គោ​របស់​ឈ្មោះ នួន តេ​ង ភេទប្រុស អាយុ​៦០​ឆ្នាំ (​ជា​អតីត​យុទ្ធ​ជន ឈ្មោះ ម៉ៅ ម៉ុ​ន​) មូលហេតុ​បណ្ដាល មានការ​ឆាបឆេះ​នេះ គឺ​បណ្ដាល​មក​ពី​​ឆ្លងចរន្តអគ្គិសនី ។

លោក​បញ្ជាក់​ទៀត​ថា ករណី​ឆេះ​រោង​ចង​គោ​ខាងលើ​នោះ​ បណ្តាល​ឱ្យរងការ​ខូចខាត​រួមមាន ​សត្វគោ​ចំនួន២​ក្បាល​បានងាប់ ប្រាក់​៥២​ម៉ឺន​រៀល និង​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ខោអាវ សំណាញ់ ស្បៃ​សម្រាប់​ហាល​ស្រូវ​ជាដើម​ដែល​ម្ចាស់​របស់​គាត់​ធ្វើ​កន្លែងដេក​ជាប់​និង​រោង​គោ​ ត្រូវភ្លើងឆេះអស់តែ​ម្ដង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ