ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប២គោលដៅផ្សេងគ្នា រឹបអូស​ថ្នាំ​ញៀ.ន​ប្រភេទ​​គ្រវី​ជាង​២​គីឡូ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​និង​

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​និង​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១និង​៤០​នាទី កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ជំនាញ ធ្វើការ​បង្ក្រាប​ករណី ជួញដូរ​រក្សា​ទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​២​គោលដៅ​ផ្សេង​គ្នា ។

គោលដៅ​ទី​១-នៅ​មុខ​សណ្ឋាគារ​កា​សា ផ្លូវ​បេតុង សង្កាត់​ទន្លេ​បា សាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២-នៅ​ខុន​ដូរ R&F ជាន់​ទី​២៩ បន្ទប់​លេខ​២៩០៦ ផ្លូវ​៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល​នៃ​កិច្ច​បង្ក្រាប កម្លាំង​ជំនាញ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តាក ជ័​ង (DA ZHANG) ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ជនជាតិ​ចិន ។

វត្ថុ​តាង​ចាប់​យក​គ្រឿងញៀ.ន​ប្រភេទ​ថ្នាំ​គ្រវី អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៤៥០.៩១ ក្រាម និង​សារធាតុ​ញៀ.ន​ប្រភេទ កេ​តា​មីន (KETAMINE) ទម្ងន់ ១៦២៤.៥២​ក្រាម គ្រឿងញៀន​ប្រភេទ នី​មេតា​ហ្សេ​ប៉ា​ម (Nimetazepam) ទម្ងន់ ៥,៩៨​ក្រាម ។ សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ទម្ងន់ ២០៨១.៤១ ក្រាម ជាង​(២​គីឡូ ៨១.៤១​ក្រាម​) ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ