ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ បំភ្លឺ​ករណី​ពលរដ្ឋ​ម្នា​.​ក់ ត្រូវ​អេ​ស្កា​វា​ទ័​រ ថយ​កិន​ស្លា​.​ប់ ពុំ​ពាក់ព័ន្ធ​ការ​តវ៉ា​ដីធ្លី​ទេ

1 ខែ មុន

ខេត្តកោះកុង ៖ ករណី​អេ​ស្កា​វា​ទ័​រ​កិន​ពលរដ្ឋ​នៅ​ខេត្តកោះកុង​ស្លាប់​ភ្លាម​ៗ គ្រាន់តែ​គ្នា​ទៅ​ការពារ​ដី​របស់​ខ្លួន​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ មិនមែន​មក​ពី​ការ​តវ៉ា​ដីធ្លី​ឡើយ ។ យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល ស្រុក​បូ​ទុម​សាគរ បាន​បង្ហាញ​ថា…

ខេត្តកោះកុង ៖ ករណី​អេ​ស្កា​វា​ទ័​រ​កិន​ពលរដ្ឋ​នៅ​ខេត្តកោះកុង​ស្លាប់​ភ្លាម​ៗ គ្រាន់តែ​គ្នា​ទៅ​ការពារ​ដី​របស់​ខ្លួន​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ មិនមែន​មក​ពី​ការ​តវ៉ា​ដីធ្លី​ឡើយ ។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល ស្រុក​បូ​ទុម​សាគរ បាន​បង្ហាញ​ថា ករណី​អេ​ស្កា​វា​ទ័​រ ថយ​កិន​មនុស្ស​ប្រុស​ស្លា​.​ប់ម្នាក់ កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣ និង​៥០​នាទី នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិត​នៅ​ភូមិ​ជី​មា​ល ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​គ្រឿងចក្រ បាន​រត់គេច​ខ្លួន ។

របាយការណ៍​ដដែល​អោយ​ដឹង​ទៀត​ថា ស​.​ព​ជន​រង​គ្រោះ ឈ្មោះ សាត សា​ខន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ (​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​) មាន​ទីលំនៅ​ភូមិ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ និង​គ្រូពេទ្យ​មណ្ឌល​សុខភាព បាន​ទៅ​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ ពិតជា​ស្លា​.​ប់​ដោយសារ​គ្រឿងចក្រ​ថយ​កិន​ស្លាប់​ពិតប្រាកដ​មែន ដោយ​អ្នកបើកបរ​គ្រឿ​ចក្រ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

តាម​ការ​បំភ្លឺ​របស់​សាច់ញាតិ​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា លោក សាត សា​ខន ជា​អ្នក​ជួល​អេ​ស្កា​វា​ទ័​រ មក​ឈូស​ឆាយដី​ចម្ការ​របស់​គាត់ នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិត​នៅ​ភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ហើយ​គាត់​បាន​ឈរ​ពីក្រោយ​អេ​ស្កា​វា​ទ័​រ នៅ​ពេល​នោះ អ្នក​បើក​អេ​ស្កា​វា​ទ័​រ បាន​ថយក្រោយ ដោយ​មិន​បាន​មើល ក៏​បាន​កិន​គាត់​ស្លាប់​តែ​ម្តង​។ ហើយ​ការ​ស្លា​.​ប់រប​ស់លោក សាត សា​ខន នេះ​មិន​មានការ​ពាក់ព័ន្ធ នឹង​ការ​ការពារ​ដី ឬ​ការ​តវ៉ា​ដីធ្លី ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នោះ​ទេ ពីព្រោះ​ទីតាំង​ដី​នោះ​គាត់​បាន​ចុះបញ្ជី​ជា​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួចរាល់​ហើយ ដែល​មាន​ក្បាលដី​លេខ​៥៣៩ ចុះបញ្ជី​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២២ មក​ម្លេះ ជា​ប្រភេទ​ដី​កសិកម្ម ស្ថិត​ក្នុងភូមិ ឃុំ​កើត ហេតុ​ខាងលើ ។

ករណី​ខាង​លើក​នេះ កម្លាំង​នគរបាល​ស្រុក​បូ​ទុម​សាគរ កំពុង​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ជន​បង្ក ជា​អ្នកបើកបរ​ហើយ​។ ចំពោះ​វត្ថុ​តាង​គ្រឿងចក្រ (​អេ​ស្កា​វា​ទ័​រ​) ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ