ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​២៧ ​កុម្ភៈ ជា​ថ្ងៃ​កាន់ទុក្ខ ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ស.ពសម្តេច​ព្រះសង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ កុម្ភៈ ជា​ថ្ងៃ​កាន់ទុក្ខ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ស​.​ព​សម្តេច​ព្រះសង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ កុម្ភៈ ជា​ថ្ងៃ​កាន់ទុក្ខ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ស​.​ព​សម្តេច​ព្រះសង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ។

យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​ចូលរួម គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ស​.​ព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ។

សារាចរ​ណែនាំ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ដោយ​សម្តេចព្រះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​នៃ​ព្រះរាជាណាចក្រ សម្តេចព្រះ​មហាសង្ឃរាជ​ណា​ចក្រ​កម្ពុជា ដែល​ក្នុង​មួយ​ព្រះ​ជន្ម​របស់​សម្តេច សម្ដេច​មានគុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​សាសនា ព្រះមហាក្សត្រ ជា​ពិសេស​សម្ដេច​បាន​ធ្វើ​ពលិកម្ម​ដ៏​ខ្ពង់ខ្ពស់​ទ្រទ្រង់​ពុទ្ធ​ប្បញ្ញត្តិ និង​លើកកម្ពស់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា ហើយ​សម្តេច​យាង​ចូល​ទិវង្គត នៅ​វត្ត​ឧណ្ណាលោម ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧:៤០​នាទី ដោយ​ព្រះ​ជរាពាធ ក្នុង​ព្រះ​ជន្ម​៩៣​ព្រះ​វស្សា ។

រាជរដ្ឋាភិបាល សូម​ធ្វើការ​ណែនាំ​ដោយ​ប្រកាស​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ។ គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទី​វត្ត​អារាម ព្រមទាំង​ប្រជាជន​ទូ​ទាំង​ប្រទេស ត្រូវ បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់​ត្រូវ​ផ្អាក​ការ​សម្តែង និង​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេង​ៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ទៀត​ថា ទទួល​បាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ និង​រដ្ឋបាល​ដែនដី គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ជនរួមជាតិ​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​កិច្ច​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ