ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីអ្នកដែលរៀបការ​ហើយតែងឡើងគីឡូច្រើនជាងអ្នកនៅលីវ?

5 ខែ មុន

អ្នក​ដែល​រៀបការ​ហើយ​អាច​ឡើង​ទម្ងន់ ​ច្រើន​ជាង​អ្នក​នៅ​លីវ យោងតាមវេជ្ជបណ្ឌិត Annabelle Chow ដែលជាចិត្តវិទូ មកពី Annabelle Psychologyបានឱ្យដឹងថា ការរៀបការមានទំនាក់ទំនងនាំឱ្យឡើងទម្ងន់កាន់តែច្រើន…

អ្នក​ដែល​រៀបការ​ហើយ​អាច​ឡើង​ទម្ងន់ ​ច្រើន​ជាង​អ្នក​នៅ​លីវ យោងតាមវេជ្ជបណ្ឌិត Annabelle Chow ដែលជាចិត្តវិទូ មកពី Annabelle Psychologyបានឱ្យដឹងថា ការរៀបការមានទំនាក់ទំនងនាំឱ្យឡើងទម្ងន់កាន់តែច្រើន ហើយលទ្ធភាពនៃការឡើងទម្ងន់គួរឱ្យកត់សម្គាល់ ហើយក៏ខ្ពស់ជាងពេលនៅលីវដែរ។

អ្នកស្រាវជ្រាវបានលើកឡើងថា គូស្វាមីភរិយាដែលមានសុភមង្គលប្រហែលជាលែងមានកម្លាំងចិត្តដើម្បីរក្សាទម្ងន់របស់ពួកគេទៀតហើយ។ ពួកគេមានអារម្មណ៍ថាមិនចាំបាច់ផ្តោតខ្លាំងលើរូបរាងរបស់ពួកគេដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃនោះទេ។

គួរឱ្យចាប់អារម្មណ៍នោះអ្នកទើបរៀបអាពាហ៍ពិពាហ៍វ័យក្មេងដែល ពេញចិត្តនឹងទំនាក់ទំនងរបស់ពួកគេមានទំនោរឡើងទម្ងន់តិច។ ដូច្នេះហើយ ការឡើងគីឡូ អាចជាសញ្ញាថាអាពាហ៍ពិពាហ៍អ្នកមានសុភមង្គល។

ទោះជាយ៉ាងណាអ្នកជំនាញក៏ជំរុញឱ្យអ្នកដែលមានគីឡូលើសធម្មតា ត្រូវស្រលាញ់សុខភាព ផ្លាស់ប្តូរទម្ងន់ក្រោយរៀបការអាចទៅបាន តាមមធ្យោបាយណាមួយ តាមរយៈការលើកទឹកចិត្តគ្នា ជៀសវាងការនិយាយប្រមាថ មតិអវិជ្ជមាន ជំរុញឱ្យហាត់ប្រាណជាមួយគ្នាជាដើម៕ ប្រភព៖ CNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ