ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧទ្យាន​ជាតិ​ខេត្ត​ឆៀងម៉ៃ​ស្នើ​សុំ​ជំនួយ​ពី​ទាហាន​ប៉ា​រ៉ា​ថៃ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ

5 ខែ មុន

ទី​ក្រុង​បាងកក​៖ អាជ្ញាធរ​​ថៃ​នៅ​សួន​ឧទ្យាន​ជាតិ​នៃ​ខេត្ត​ឆៀង​ម៉ៃ​​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព​​​ប្រញាប់​ចាត់​កម្លាំង​ចុះ​ទៅ​ជួយ​ព​ន្លត់​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ទាន់​ដើម្បី​កុំ​ឱ្យ​ហិន​ហោច​ព្រៃ​ឈើ​។​ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​​ឧទ្យានុរក្ស​អស់​លទ្ធ​ភាព​នឹង​ទប់​ស្កាត់​បាន​ត​ទៅ​ទៀត​នូវ​ភ្លើ​ងឆេះ​ព្រៃ​នៅ​ខេត្ត​ឆៀង​ម៉ៃ​ដែល​ឆាប​ឆេះ​នៅ​រដូវ​រងា​ ជិត​ឈាន​ចូលខែ​ប្រាំង​រាំង​ឫស​នៃ​ឆ្នាំ​នេះ​។​ រហូត​មក​ដល់​ពេល​នេះ ​ព្រៃ​ឈើ​ជាង​៥២០០​ហិក​តារ​ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​ខ្ទេច​បាត់​ទៅ​ហើយ​​។ លោក​គ្រីត​សៃ​យ៉ាម ខង​សាត់​ទ្រី​ (Kritsayam Kongsatree)…

ទី​ក្រុង​បាងកក​៖ អាជ្ញាធរ​​ថៃ​នៅ​សួន​ឧទ្យាន​ជាតិ​នៃ​ខេត្ត​ឆៀង​ម៉ៃ​​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព​​​ប្រញាប់​ចាត់​កម្លាំង​ចុះ​ទៅ​ជួយ​ព​ន្លត់​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ទាន់​ដើម្បី​កុំ​ឱ្យ​ហិន​ហោច​ព្រៃ​ឈើ​។​ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​​ឧទ្យានុរក្ស​អស់​លទ្ធ​ភាព​នឹង​ទប់​ស្កាត់​បាន​ត​ទៅ​ទៀត​នូវ​ភ្លើ​ងឆេះ​ព្រៃ​នៅ​ខេត្ត​ឆៀង​ម៉ៃ​ដែល​ឆាប​ឆេះ​នៅ​រដូវ​រងា​ ជិត​ឈាន​ចូលខែ​ប្រាំង​រាំង​ឫស​នៃ​ឆ្នាំ​នេះ​។​

រហូត​មក​ដល់​ពេល​នេះ ​ព្រៃ​ឈើ​ជាង​៥២០០​ហិក​តារ​ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​ខ្ទេច​បាត់​ទៅ​ហើយ​​។ លោក​គ្រីត​សៃ​យ៉ាម ខង​សាត់​ទ្រី​ (Kritsayam Kongsatree) ជា​​ប្រធាន​​​រដ្ឋ​បាល​ព្រៃ​ឈើ​​ប្រាប់​ថា​ក្រុម​ការ​ងារ​របស់​គាត់​​បាន​ខិត​ខំ​​អស់​ពី​​សមត្ថ​ភាព​​ទៅ​ហើយ​ ហើយ​មិន​អាច​ចាត់​ការ​ភ្លើង​នេះ​បាន​ឡើយ​។ ភ្លើង​បន្ត​ឆាប​ឆេះជាង​មួយ​សប្ដាហ៍​មក​ហើយ​ ​គ្មាន​អ្វី​​អាច​បញ្ឈប់​សកម្ម​ភាព​របស់​វា​បាន​ឡើយ​​​។ បញ្ហា​នេះ​មួយ​ផ្នែក​ធំ​ដោយ​សារ​អ្នក​ស្រុក​​នៅ​ម្ដុំ​នោះ​​​ដុត​ដើម​ឈើ​ងាប់​ៗ​ដើម្បី​រាន​ដី​ធ្វើ​ចម្ការ​ និង​​ចាប់​សត្វ​ព្រៃ​។

​លោក​ប្រធាន​ព្រៃ​ឈើ​រូប​នេះ​ទទួល​ស្គាល់​ថា​អ្នក​ស្រុក​​​ដុត​ព្រៃ​ដើម្បី​សង​សឹក​ចំពោះ​ក្រុម​ឧទ្យានុ​រក្ស​ដែល​ហាម​ឃាត់​ពួក​គាត់​​នៅ​ក្នុង​ន័យ​ល្អ​កុំ​ឱ្យ​ពួក​គាត់​បរ​បាញ់​សត្វ​ព្រៃ​ត​ទៅ​ទៀត​។ ប៉ុន្តែ​ពួក​គាត់​មិនស្ដាប់​ ហើយ​បែរ​ជា​​ដុត​ព្រៃ​​ឈើ​ទៅ​វិញ​​​។​ ​នៅ​ក្នុង​ស្ថាន​ភាព​នេះ ​ក្រុ​មរបស់​គាត់​ចាប់​ផ្ដើម​​អស់​ដៃ​អស់​ជើងហើយ​។ ពួក​​គាត់​​មិន​អាច​ធ្វើ​អ្វី​ចេញ​ទេ​​ មាន​តែ​ខិត​ខំ​ដង្ហោយ​ហៅ​​ទាហាន​​ប៉ារ៉ា​​ពីរ​​កង​ឯក​ភាព​​ដើម្បី​​​​​ទី១-​ពន្លត់​ភ្លើង​ និង​ទី២-​ល្បាត​នៅ​ក្នុង​ព្រៃ និង​ទប់​ស្កាត់​អ្នក​ស្រុក​កុំ​ឱ្យ​ដុត​ព្រៃ​​បន្ថែម​ទៀត​។​

​កាល​ពី​ពេល​កន្លង​មក ក្រុម​ឧទ្យានុរក្ស​ រួម​ជា​មួយ​​​ស្ថាប័ន​មូល​ដ្ឋាន​មួយ​ចំនួន​​ខិត​ខំ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​​នៅ​ក្នុង​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ឆៀងម៉ៃ​។ ប៉ុន្តែ​ជា​ការ​ឥត​ប្រយោជន៍។ ព្រៃ​ឈើ​នៅ​​ឧទ្យាន​ជាតិ​អុប​លួង (Ob Luang) ​៥២០០០​ហិក​តារ​ត្រូវ​ដុត​បំផ្លាញ​​ខ្ទេច​គ្មាន​សល់​។ ប៉ុន្តែ​មិន​ថ្វី​ទេ ឧទ្យាន​ជាតិ​នេះ​មាន​ព្រៃ​​ច្រើន​ដែរ​រហូត​ដល់​ជាង​៣៤០ ០០០​ហិក​តារ​។ គ្រាន់​តែ​ថា​ការ​ពន្លត់​ភ្លើង​នេះរាង​ពិបាក​បន្តិច​ដោយ​សារ​ជា​តំបន់​ព្រៃ​ផង និង​ភ្នំ​ផង​។

​ប្រធាន​ឧទ្យាន​ជាតិ​រូប​នេះ​ប្រាប់​ថា​​ទាហាន​ប៉ារ៉ា​ថៃ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ល្បាត​នៅ​ក្នុង​ព្រៃ​​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ចំណែក​ក្រុម​ការ​ងារ​របស់​គាត់​​ជិះ​​​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​​ដែល​ខ្ចី​​​ពី​ក្រសួង​បរិស្ថាន និង​ក្រសួង​មហា​ផ្ទៃ​ដើម្បី​​ហោះ​​​ក្រវែល​​​ពី​លើ​​អាកាស​​។ ​​គាត់​ត្អូញ​ត្អែរ​ថា​មិន​គួរ​សោះ​សួន​ឧទ្យាន​នេះ​មិន​មែន​ជា​តំបន់​ចុង​កាត់​មាត់​ញក​ដល់​ថ្នាក់​គ្មាន​មនុស្ស​ចេញ​ចូល​ឯ​ណា​។ ហេតុ​អ្វី​ក៏​បណ្ដោយ​ឱ្យ​មនុស្ស​លួច​ដុត​បែប​នេះ​។ កាល​ពី​ពេល​កន្លង​មក​ អ្នក​ភូមិ​ក៏​លួច​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​​​ដើម្បី​បាញ់​សត្វ​​ និង​បេះ​ផ្លែ​ឈើ​ព្រៃ​​ផង​ដែរ​។​

​ប៉ុន្តែ​​លោក​គិត​ថា​ឆ្នាំ​នេះ​​ទុក​ជា​យ៉ាង​ម៉េច​​​​ក៏​នៅ​គ្រាន់​បើ​ជាង​ឆ្នាំ​មុន​ដែរ​។ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា​ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៣​ ភ្លើង​ឆេះ​ព្រៃ​​ឧទ្យាន​ជាតិ​អស់​​​ជាង​១២០០០​ហិក​តារ​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ គេ​ដឹង​ថា​គ្រាន់​តែ​នៅ​ខេត្ត​ឆៀង​ម៉ៃមួយ​មាន​ភ្លើង​ឆេះ​ព្រៃ​១៤២​កន្លែង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​មេ​ព្រៃ​គ្រីត​សាយ៉ាម​ផ្ទាល់​តែ​ម្ដង​ (Kritsayam)៕

ប្រភព៖ The Nation Thailand​​
https://kohsantepheapdaily.com.kh/article/1890335.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ