ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស ​ម៉ា​ឡេ​ស៊ី​ គាំទ្រ​និង​រង់ចាំ​ស្វាគមន៍ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចេញ​សារ​គាំទ្រ និង​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចេញ​សារ​គាំទ្រ និង​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​ ។

លោក សុត លី ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ដែល​បាន​ទទួល​ដំណឹង​ថាស​ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ ​។ ខ្ញុំបាទ​សូម​គាំទ្រ និង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច និង​គណៈប្រតិភូ សូម​ទទួល​បាន​ជោគជ័យ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​»​ ។

លោក ញ៉ា សុ​ម៉ា​អែ​ល ពលរដ្ឋ​ខ្មែរ​រស់នៅ​ម៉ា​ឡេ​ស៊ី ក៏​បាន​គាំទ្រ និង​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​។ លោក​ជូនពរ​សម្តេច និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​ទទួល​បាន​ជោគជ័យ​លើ​ដំណើរ​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ ដើម្បី​ជា​គុណប្រយោជន៍​ទៅ​ដល់​ជាតិ​មាតុភូមិ​កម្ពុជា​ ៕ អត្ថបទសហការ