ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ជ្រឹង​រាប់​ពាន់ក្បាល រស់នៅ​តាមដើមឈើជាប់ស្ទឹងសង្កែ ទាក់ទាញភ្ញៀវទេសចរមកទស្សនាមិនដែលដាច់

7 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សត្វ​ជ្រឹង​រាប់​ពាន់ក្បាល បាន​ប្រមូលផ្តុំ​គ្នា​រស់នៅ​តាម​មែកឈើ នៃ​ដើមឈើ​បួន​

ខេត្តបាត់ដំបង ៖ សត្វ​ជ្រឹង​រាប់​ពាន់ក្បាល បាន​ប្រមូលផ្តុំ​គ្នា​រស់នៅ​តាម​មែកឈើ នៃ​ដើមឈើ​បួន​ដើម ជាប់​ស្ទឹង​សង្កែ ខាងលិច​វត្ត​បាយដំរាំ ជិត​ស្ពាន​បាយដំរាំ ក្នុងភូមិ​បាយដំរាំ ឃុំ​បាយ​ដំំ​រាំ ស្រុក​បាណ​ន់ ចម្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបង ប្រមាណ ១៤​គ​.​ម តាម​ផ្លូវ​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទ​បាណ​ន់​។

បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សត្វ​ជ្រឹង​ទាំង​អស់នោះ មក​រស់នៅ​ទី​នេះ យូរណាស់​មក​ហើយ ។

បើ​តាម​សំដី លោក​ហឿ​ន សុផល ជា​អ្នក​រស់នៅ​តំបន់​នេះ បាន​លើក​ឡើង​ថា ប្រវត្តិ​ហ្វូង​សត្វ​ជ្រឹង​ទាំងនេះ​គឺ​វា​មក​រស់នៅ​តាំងពី​អំឡុង​ឆ្នាំ​១៩៩០ មក​ម្ល៉េះ ដោយនៅ​រស់នៅ​រាយ​បាយ​តាម​វាលស្រែ​។ ប៉ុន្តែ​ដោយសារ​តែ​មានការ​ដេញ​បា.ញ់ប្រហារ​ទើប ពួក​វា​ក៏​បាន​ប្តូរ​ទីតាំង​មក​រស់នៅ​តាម​ដើមឈើ​ក្នុង​វត្ត​បាយដំរាំ និង​បន្ត​មក​រស់នៅ​តាម​ដើមឈើ​ខាងក្រៅ​ក្បែរ​បង​វត្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​បាយដំរាំ​ពី​ទិស​ខាងលិច សម្លឹង​មើលទៅ​ដើមឈើ​បួន​ដើម​ដែល​នៅ​ខាង​មុខ នឹង​ឃើញ​សត្វ​ជ្រឹង​ជា​ច្រើន កំពុង​ដេក​នៅ​លើ​ដើមឈើ បក់​ស្លាប​រវិច​ៗ ដូច​ស្លឹកឈើ​ត្រូវ​ខ្យល់​បក់ ។

លក្ខណៈ​នៃ​ការ​រស់នៅ របស់​សត្វ​ជ្រឹង​ទាំងនោះ ពិត​វា​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ចំណាប់អារម្មណ៍​ខ្ពស់​សម្រាប់​អ្នក​ទស្សនា (​ពិសេស​ទេសចរ​អន្តរជាតិ​) ព្រោះ​ការ​រស់នៅ​របស់​ពួក​វា​មាន​សភាព​ចម្លែក​ទាំង​ដេក​និង​តោង​មែកឈើ ត្រូវ​សំ​យ៉ុ​ង​ក្បាល​ចុះ​ក្រោម​រហូត ដោយ​ជើង​វា​តោង​ពាក់​ជាប់​នឹង​មែកឈើ​ប្រកបដោយ​លក្ខណៈ​សិល្បៈ​ដ៏​ប៉ិនប្រសព្វ ហើយ​រូបរាង​វា​គឺ​ប្រហាក់ប្រហែល​នឹង​សត្វ​ប្រជៀវ តែ​មុខមាត់​វាស្រ​ដៀង​ទៅ​នឹង​សត្វ​ឆ្កែ​ទៅ​វិញ​។

សត្វ​ជ្រឹង ជា​ប្រភេទ​ថនិកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើរ​រក​ចំណី​នៅ​ពេល​យប់ និង​ស៊ី​ផ្លែ​ឈើ​ជា​អាហារ (​ពិសេស​ផ្លែ​ឈើ​មាន​ក្លិនក្រអូប​)​។

ដោយសារ​លក្ខណៈ​ទាក់ទាញ​នៃ​សត្វ​ជ្រឹង​ទាំង​អស់នោះ​ហើយ ទើប​មាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មក​មើល​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ដាច់​។

សូម​ចូលរួម​ក្នុង​ការ​អភិរក្ស​សត្វ​ជ្រឹង​ទាំងនោះ ដើម្បី​ទុកជា​ផលិតផល​ទេសចរណ៍ធម្មជាតិ​ដ៏​កម្រ​មួយ សម្រាប់​ការ​ទស្សនា​របស់​ទេសចរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ