ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! ព្រះកាយច័ន្ទ សម្រេចលាលែងពីតំណែង Miss Grand Phnom Penh

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​ចំពោះ​វិស័យ​បវរកញ្ញា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ស្ងាត់​ៗ​នៅ​គេហទំព័រ​ផ្លូវការ​បវរកញ្ញា​មួយ​បាន​ប្រកាស​ពី​ការ​លាលែង​តំណែង​របស់​កញ្ញា ព្រះ​កាយ​ចន្ទ​នោះ ។ មែនហើយ កាលពី​កន្លង​ទៅ កញ្ញា…

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​ចំពោះ​វិស័យ​បវរកញ្ញា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ស្ងាត់​ៗ​នៅ​គេហទំព័រ​ផ្លូវការ​បវរកញ្ញា​មួយ​បាន​ប្រកាស​ពី​ការ​លាលែង​តំណែង​របស់​កញ្ញា ព្រះ​កាយ​ចន្ទ​នោះ ។

មែនហើយ កាលពី​កន្លង​ទៅ កញ្ញា ព្រះ​កាយ​ចន្ទ ធ្លាប់​បាន​ប្រាប់​ថា កញ្ញា​ចង់​តំណាង​អោយ​កម្ពុជា​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរ បង្ហាញ​សមត្ថភាព ទេព​កោសល្យ​អ្វី​ដែល​កញ្ញា​មាន អោយ​បរទេស​បានឃើញ​នោះ ហើយ​ជា​ពិសេស​ទៀត​កញ្ញា​ចង់បាន​បទ​ពិសោធន៍ ក៏​ដូច​ជា តាក់​ទិច​ដែល​កញ្ញា​បាន​ជួប​ទៅ​បង្ហាញ​កូនសិស្ស​របស់​កញ្ញា​បានដឹង​នៅ​មេរៀន​ទាំងនោះ ។

តាម​រយៈ​គណនី​មួយ​ដែល​បងប្អូន​អាច​ស្គាល់​ហើយ នោះ​គឺ Miss Grand Phnom Penh បាន​បង្ហោះ​ដោយ​លើក​ឡើង​ថា « សេចក្តី​ប្រកាស​ស្ថាប័ន Miss Grand Phnom Penh សូម​ប្រកាស​ជា​ផ្លូវការ​កញ្ញា ព្រះ​កាយ​ច័ន្ទ សូម​លាលែង​ពី​តំណែង​ពី Miss Grand Phnom Penh ដោយហេតុ ខណៈ​ពេល​នេះ​កញ្ញា​មិន​ទាន់​មាន​ពេលវេលា​គ្រប់គ្រាន់ ព្រោះ​មាន​ភារកិច្ច​ផ្ទាល់ខ្លួន​ត្រូវ​បំពេញ​ចាំបាច់ » ។

ក្រោយ​មានការ​ប្រកាស​ថា ស្រី​ស្រស់ ព្រះ​កាយ​ចន្ទ​បាន​លាលែង​នោះ មហាជន​អ្នកគាំទ្រ​បាន​សម្តែង​ការ​សោកស្តាយ ខណៈ​ពេលវេលា​ជា​ច្រើន​ដែល​កញ្ញា​បាន​តស៊ូ ជាមួយ​ការ​ប្រកួត​មួយ​នេះ ដោយ​មហាជន​ខ្លះ​បាន​សម្តែង​ការ​សោកស្តាយ​ដោយ​លើក​ឡើង​ថា « ខំ​ថា Miss grand​ឆ្នាំ​នេះ តាមដាន​ដាច់​បាយ​ដាច់​ទឹក​ហើយ ដល់​ពេល​ចឹ​ង​អស់​អារម្មណ៍ »​។ និង​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា « ចប់​បាត់​ហើយ​ខំ​ដាក់ចិត្ត​ដាក់​កាយ​គាំទ្រ​ពេញទំហឹង ព្រោះ​ភ្នែក​នេះ​សម្លឹង​ឃើញ​តែ​គាត់​ម្នាក់​ហេតុ​អី​ក៏​បែប​នេះ កុំ​អី​កុំ​ធ្វើ​ឲ្យ​ហ្វេ​ន​ខកបំណង​អី​សុំ​ចិត្ត​ផង​ចុះ​»​។ និង​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា « លែង​គួរ​ឲ​តាមដាន​បាត់​ហើយ​ជើង​ខ្លាំង​ទៅ​បាត់​ហើយ​»​។

ក្រោយ​ពី​ការ​ខកចិត្ត​របស់​អ្នកគាំទ្រ​ជា​ច្រើន​នោះ ស្រី​ស្រស់​ព្រះ​កាយ​ចន្ទ បាន​ប្រាប់​ថា កញ្ញា​ពិត​មិន​ទាន់​អាច​ធ្វើការ​បកស្រាយ​លំអិត​បាន​នៅឡើយ ដោយ​មូលហេតុ​កញ្ញា​ជាប់​កម្មវិធី តែ​អ្វី​ដែល​កញ្ញា​អាច​ជម្រាប​បាន គឺ​ពិតជា​លាលែង​ពី​តំណែង​មួយ​នេះ​ពិតមែន ដោយ​មូលហេតុ​អាច​នឹង​មិន​ទាន់​មាន​ពេលវេលា​គ្រប់គ្រាន់ ព្រោះ​មាន​ភារកិច្ច​ផ្ទាល់ខ្លួន​ត្រូវ​បំពេញ​ចាំបាច់​នោះ ដូច្នេះ​បន្តិចទៀត​ទើប​កញ្ញា​នឹង​លំអិត​បន្ថែម​ជូន ។

គួរ​បញ្ជាក់​ដែរ​ថា កញ្ញា ព្រះ​កាយ​ជា​បេក្ខភាព​ដែល​មាន​ភាព​លេចធ្លោ មាន​ទាំង​សមត្ថភាព ភាសា រូប​សម្រស់ ក៏​ដូច​ជា​ទេព​កោសល្យ​សម្តែង និង​ការ​បង្ហាត់បង្រៀន​កូនសិស្ស​អោយ​មាន​សមត្ថភាព​ដូច​ជា​រូប​កញ្ញា​នោះ ។ ដូច្នេះ​សម្រាប់​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ធ្វើការ​លំអិត​ជូន​បន្ត​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​ និងសុខ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ