ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ត្រូវ​ជន​​៥​នាក់​ជិះ​ម៉ូតូ​តាម​កា.ប់​រ.យះ​ក្បា.ល តើ​​​ស.ង.សឹ.ក​គំ.នុំ​ ឬ​កា.ប់​ច្រឡំ?      

2 ខែ មុន

​ខេត្តបាត់ដំបង​ ៖   បុរស​ពីរ​នាក់ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​ទៅ​កាប់​ពីក្រោយ​ បណ្ដាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់​ពេល​កំពុង​ដើរ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ កុម្ភៈ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​…

​ខេត្តបាត់ដំបង​ ៖   បុរស​ពីរ​នាក់ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​ទៅ​កាប់​ពីក្រោយ​ បណ្ដាល​ឲ្យ​រង​របួស​ទាំង​ពីរ​នាក់​ពេល​កំពុង​ដើរ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ កុម្ភៈ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។  តើ​នេះ​ជា​ការ​សងសឹក​គំនុំ​ចាស់ ឬ​ជា​ការ​កាប់​ច្រឡំ ?

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ ផុ​ន រស្មី ភេទប្រុស​អាយុ​២៤​ឆ្នាំ របួសធ្ងន់​ត្រង់​ត្រចៀក​ខាងឆ្វេង និង​ម្នាក់​ទៀត​ឈ្មោះ ឡឹ​ក រុំ ភេទប្រុស ​អាយុ​៣៤​ឆ្នាំ របួសស្រាល​ត្រង់​ដៃ ហើយ​ក៏​ត្រូវជា​សាច់ញាតិ​នឹង​គ្នា​ដែរ​ ។ ជន​រង​គ្រោះ​រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ។        

អ្នកស្រី ផុ​ន ឈុ​ន​លី អាយុ​៣៤​ឆ្នាំ ត្រូវជា​បង​ជន​រង​គ្រោះ​បាន​និយាយ​ថា  គាត់​បានដឹង​រឿង​នេះ ក្រោយ​កើតហេតុ​ប្រហែល​១​នាទី​ប៉ុណ្ណោះ​ ។ អ្នកស្រី​បាន​ប្រាប់​ថា  មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បាន​នាំ​គ្នា​ដើរទៅ​រក​ត្រី​តាម​ប្រឡាយ​ខាងជើង​ភូមិ​ ។  ប៉ុន្តែ​នៅ​ពេល​កំពុង​ដើរ​តាម​ផ្លូវ​ចេញពីផ្ទះ ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រមាណ​០៥​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​តាម​ពីក្រោយ​ ហើយ​កាប់​ទៅ​លើ​ប្អូន​គាត់​តែ​ម្ដង​។     នេះ​បើ​តាម​សាក្សី​នានាបាន​បំភ្លឺ​ប្រាប់​អ្នកស្រី​ក្រោយ​ពេល​កើតហេតុ​ ។

​បើ​តាម​អ្នកស្រី ឈុ​ន​លី បាន​បញ្ជាក់​ថា  មុន​ពេល​ជន​ទាំង​០៥​នាក់​នោះ ជិះ​តាម​ទៅ​កាប់​ប្អូន​គាត់ គឺ​ពួក​គេ​បាន​កាប់​កំទេច​ម៉ូតូ​មួយ​គ្រឿង​របស់​អ្នក​កាប់​ជ្រូក​នៅ​ក្នុងភូមិ​ ។​ ក្រោយ​កាប់​កំទេច​ម៉ូតូ​អ្នក​កាប់​ជ្រូក​រួច​ហើយ ពួក​គេ​ក៏​ជិះ​ម៉ូតូ​តាម​កាប់​ប្អូនប្រុស​ខ្លួន តែ​ទំនងជា​កាប់​ច្រឡំ​មនុស្ស​ ។​ អ្នកស្រី​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា ក្រុម​ជន​ដៃដល់​ទំនង​មាន​គំនុំ​ជាមួយ​អ្នក​កាប់​ជ្រូក ទើប​កាប់​កំទេច​ម៉ូតូ​អ្នក​កាប់​ជ្រូក​នោះ  តែ​មិនដឹង​យ៉ាងម៉េច បានជា​ពួក​គេ​ជិះ​ម៉ូតូ​តាម​ទៅ​កាប់​ប្អូនប្រុស​គាត់​ទៀត នៅ​ពេល​ពួក​គេ​ពីរ​នាក់​កំពុង​នាំ​គ្នា​ដើរ​តាម​ផ្លូវ​?​​ ប៉ុន្តែ​យ៉ាងណា គាត់​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា តើ​ក្រុម​ជន​ដៃដល់​មាន​គំនុំ​ជាមួយ​ម្ចាស់​ម៉ូតូ​
ឬ​យ៉ាងណា​នោះ​ទេ​?​

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ  បើ​តាម​ប្រភព​មួយ​ខ្លះ​បាន​អះអាង​ថា  ក្រុម​ជន​ដៃដល់ អាច​ជា​មនុស្ស​ស្គាល់​ជន​រង​គ្រោះ ទើប​ជិះ​ម៉ូតូ​កាប់​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​បែប​នេះ  ហើយ​ការ​តាម​កាប់​នេះ​អាច​ជា​ការ​សងសឹក​គំនុំ​ចាស់​ផង ក៏​អាច​ថា បាន​ ។  ប៉ុន្តែ​យ៉ាងណា មាន​តែ​សាមីខ្លួន ទេ​ទើប​ដឹង​រឿង​នេះ​ច្បាស់​ថា តើ​ការ​តាម​កាប់​របស់​ក្រុម​ជន​ដៃដល់​នេះ វា​ជា​រឿង​សងសឹក​គំនុំ​ចាស់ ឬ​កាប់​ច្រឡំ ?

​យ៉ាងណា​ក្ដី អ្នកស្រី ផុ​ន ឈុ​ន​លី បាន​បញ្ជាក់​ថា  គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ អ្នកស្រី​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​ប្អូនប្រុស​អ្នកស្រី ឬ​ចុះ​ពិនិត្យ ឬ​សួរនាំ​នៅ​កន្លែង​កើតហេតុ​នៅឡើយ​ទេ  ប៉ុន្តែ​មន្ត្រី​ប៉ុ​ស្ដិ៍​រដ្ឋបាល​បាន​ទូរស័ព្ទ​ហៅ​អ្នកស្រី​ទៅ​ដាក់​ពាក្យបណ្ដឹង ខណៈ​ប្អូនប្រុស​អ្នកស្រី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅឡើយ ​៕​

អត្ថបទសរសេរ ដោយ