ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​ឡាន​ដឹកឈើ​២​គ្រឿង​រក្សា​ទុក​៤​ថ្ងៃ ហើយមិន​ប្រគល់​ឱ្យ​មេព្រៃ​អ៊ីចឹង?

2 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ឡាន​ដឹកឈើ​ចំនួន​២​គ្រឿង ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ក្រោយ​ដឹកឈើ​គ្មាន​លិខិតអនុញ្ញាត​កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ២០២៤ ស្ថិត​នៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ…

ខេត្តស្ទឹងត្រែង ៖ ឡាន​ដឹកឈើ​ចំនួន​២​គ្រឿង ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ក្រោយ​ដឹកឈើ​គ្មាន​លិខិតអនុញ្ញាត​កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ២០២៤ ស្ថិត​នៅ​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា រថយន្ត​សាំង​យ៉ុ​ង​ចំនួន​២​គ្រឿង​បាន​ដឹកឈើ​កកោះ​ពេញ​ៗ​ចេញពី​ភូមិ​ញឺ​ន គោលដៅ​ឆ្ពោះទៅ​ព្រំដែន​ឡាវ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ជាប់ និង​អូស​ទៅ​រក្សា​ទុក​នៅ​ក្បែ​ព្រំដែន​នោះ ដោយ​មិន​បាន​សហការ​កសាង​កំណត់ហេតុ​ប្រគល់​អោយ​មេព្រៃ​នោះ ។

ប្រភព​បន្ត​ថា រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ ត្រូវ​បាន​រក្សា​ទុក​យ៉ាង​ស្ងៀមស្ងាត់់​រយៈពេល​៤​ថ្ងៃ​ហើយ បើ​គិត​ពី​ថ្ងៃ​ចាប់​យប់​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៤ កុម្ភៈ ២០២៤ នេះ ដោយ​សង្ស័យ​រកមុខ​សញ្ញា​ចរចា​ទេ​ដឹង?

អ្នក​ច្បាប់​និយាយ​ថា ការ​ចាប់​បង្ក្រាប​ត្រូវ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ត្រូវ​សហការ​ប្រគល់​ជូន​ទៅ​ជំនាញ បើកាលណា​ចាប់​ហើយ​មិន​សហការ​ប្រគល់​អោយ​ជំនាញ គឺ​ខុស​នីតិវិធី ព្រោះ​សមត្ថ​កិច្ច​គាត់​មិនមែន​ជា​មន្ត្រី​ជំនាញ​ឡើយ ។​

ពាក់ព័ន្ធ​ករណី​ចាប់​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ សារព័ត៌​មានបាន​សាកសួរ​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ ខ្លះ​ដឹង ខ្លះ​ទៀត​មិនដឹង រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ២០២៤ នេះ ជំនាញ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ពី​សមត្ថកិច្ច​ចាប់​បង្ក្រាប​នោះ​ឡើយ ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ថា ការ​បង្ក្រាប​បទល្មើស​យ៉ាង​យូរ​២៤​ម៉ោង ត្រូវ​ប្រគល់​អោយ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី តែ​ករណី​ចាប់​រថយន្ត​ដឹកឈើ​២​គ្រឿង​នោះ​រក្សា​ទុក​ច្រើន​ថ្ងៃ​ដោយ​មិនឃើញ​ផ្តល់​ព័ត៌មាន​មិនដឹង​ថា គេ​ធ្វើការ​បែប​ណា​ដែរ !!!​

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ