ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកប្រតិបត្តិការចុះ​បា.ញ់ថ្នាំ​មូស​​តាម​សង្កាត់​ទាំង​១០៥​ក្នុងទូ​ទាំង​រាជធានី​​ភ្នំពេញ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រី​ពាក់ព័ន្ធ​ និង​ដោយ​មាន​កិច្ចសហការ​ពី​កងពលតូច​លេខ​៧០ ​ចុះ​បាញ់ថ្នាំ​មូស​នៅ​សង្កាត់​ទាំង​១០៥​ទូ​ទាំង​រាជធានី​ភ្នំពេញ ​សំដៅ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឱ្យ​អស់​មូស​ខ្លា និង​គ្មាន​ជំងឺគ្រុនឈាម​យារយី​ដល់​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ​។ យុទ្ធនាការ​កម្ចាត់​មូស​ខ្លា…

រាជធានីភ្នំពេញ ៖ មន្ត្រី​ពាក់ព័ន្ធ​ និង​ដោយ​មាន​កិច្ចសហការ​ពី​កងពលតូច​លេខ​៧០ ​ចុះ​បាញ់ថ្នាំ​មូស​នៅ​សង្កាត់​ទាំង​១០៥​ទូ​ទាំង​រាជធានី​ភ្នំពេញ ​សំដៅ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឱ្យ​អស់​មូស​ខ្លា និង​គ្មាន​ជំងឺគ្រុនឈាម​យារយី​ដល់​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ​។

យុទ្ធនាការ​កម្ចាត់​មូស​ខ្លា និង​គ្មាន​ជំងឺគ្រុនឈាម​ឱ្យ​អស់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ ​ធ្វើ​ឡើង​អនុវត្តន៍​តាម​ការ​ចង្អុល​បង្ហាញ​ពី​សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ដោយ​យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​រីក​រាលដាល​ជំងឺគ្រុនឈាម​មានការ​កើនឡើង​។

នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ​ឆ្នាំ​២០២៤​នេះ ក្រុមការងារ​បាន​ចុះ​យុទ្ធនាការ​បាញ់​សម្លាប់​មូស​ខ្លា នៅ​ខណ្ឌ​ចំនួន​៥ ​រួម​មានខណ្ឌដង្កោ ខណ្ឌ​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ​និង​ខណ្ឌមានជ័យ​ដែល​ជា​ខណ្ឌ​មាន​បញ្ហា​ប្រឈម ជំងឺគ្រុនឈាម​ខ្លាំង​ជាងគេ​។

ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​បាញ់​សម្លាប់​មូស​ខ្លា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់ ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មូស​ចំនួន​១៥​គ្រឿង ប្រើប្រាស់​កម្លាំង​កងពលតូច​លេខ​៧០ ចំនួន​២៥​នាក់ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ជា​ជំហាន​ដំបូង​នេះ ត្រូវ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​ខណ្ឌ​ទាំង​៥​នេះ​ឱ្យ​បាន​រួចរាល់ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ រួច​បន្ត​ទៅ​ខណ្ឌ​ផ្សេង​ទៀតរហូត​បញ្ចប់​ទាំង​១៤​ខណ្ឌ​និង​១០៥​សង្កាត់​។

ឯកឧត្តម​អភិបាល​បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​កិច្ច​ការងារ​ទាំង​១៤​ខណ្ឌ​រួចរាល់​ហើយ មន្ទីរ​សុខាភិបាល​ត្រូវ​បន្ត​ការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ប្រឡាយ លូ នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​ទៀត​សំដៅ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឱ្យ​បាន​ទាំងស្រុង​គ្មាន​ជំងឺគ្រុនឈាម​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​សូម​ចូលរួម​លុប​បំបាត់​ជម្រក​មូស​ខ្លា ដូច​ជា​លុប​បំបាត់​កន្លែង​ទឹក​ដក់​នៅ​ក្នុង​សំបក​កង់​ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប​វត្ថុ​ដក់​ទឹកភ្លៀង​ជាដើម ដើម្បី​រួមចំណែក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ជម្រក​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​៕

អត្ថបទសរសេរ ដោយ