ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​​មេពូជត្រី​ចូលដែនមច្ឆជាតិ​​​​​១១​តោន ហើយ​​រំពឹង​​ថា ទិន្នផល​ត្រី​​នឹងកើន​ឡើង​​នៅឆ្នាំ​​២០១២

14 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង​ ៖ ​​មេពូជត្រី​ចំនួន​​​​៥​តោន ត្រូវ​បានលែង​​​ចូលទន្លេ និង​​​ដែន​ធម្មជាតិវិញ​ ខណៈរដូវ​​​បិទ​នេសាទ​​បាន​ឈានចូលដល់ ។ ​​មេ​ពូជត្រី​​​ចំនួន​៥តោននេះគឺ​​​ត្រូវ​បាន​​លែ​ងចូល​​​ដែនឡូត៍​នេសាទ​​​​ លេខ​៤ និង​ដែន​​ឡូត៍​លេខ​​៦ ។ ​ពិធីលែង​​មេពូជត្រី​​​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​​​៣០ ឧសភា ២០១១ ក្រោមអធិបតីភាព​​លោក​បណ្ឌិត ទូច ម៉ារីម ​​អភិបាល​​ខេត្ត​កំពង់ឆ្នាំង ​​លោក​​បណ្ឌិត​​​ណៅ ធួក ​​ប្រតិភូ​​​រាជ​រដ្ឋាភិបាល​កម្ពុជា និង​​​ជា​ប្រធាន​​រដ្ឋបាល​​​ជលផល ​និង​​មាន​ការ​ចូលរួម​ពី​​​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ត្បូងបឹង​ ទន្លេ​សាប មន្ត្រី​ខណ្ឌ​ ផ្នែក​​សង្កាត់​ជល​ផល ​កំពង់​ឆ្នាំង​ជា​ច្រើន​​​រូបទៀត ។​

ខេត្តកំពង់​ឆ្នាំង​ ៖ ​​មេពូជត្រី​ចំនួន​​​​៥​តោន ត្រូវ​បានលែង​​​ចូលទន្លេ និង​​​ដែន​ធម្មជាតិវិញ​ ខណៈរដូវ​​​បិទ​នេសាទ​​បាន​ឈានចូលដល់ ។ ​​មេ​ពូជត្រី​​​ចំនួន​៥តោននេះគឺ​​​ត្រូវ​បាន​​លែ​ងចូល​​​ដែនឡូត៍​នេសាទ​​​​លេខ​៤ និង​ដែន​​ឡូត៍​លេខ​​៦ ។ ​ពិធីលែង​​មេពូជត្រី​​​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​​​៣០ ឧសភា ២០១១ ក្រោមអធិបតីភាព​​លោក​បណ្ឌិត ទូច ម៉ារីម ​​អភិបាល​​ខេត្ត​កំពង់ឆ្នាំង ​​លោក​​បណ្ឌិត​​​ណៅ ធួក ​​ប្រតិភូ​​​រាជ​រដ្ឋាភិបាល​កម្ពុជា និង​​​ជា​ប្រធាន​​រដ្ឋបាល​​​ជលផល ​និង​​មាន​ការ​ចូលរួម​ពី​​​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ត្បូងបឹង​ទន្លេ​សាប មន្ត្រី​ខណ្ឌ​ ផ្នែក​​សង្កាត់​ជល​ផល ​កំពង់​ឆ្នាំង​ជា​ច្រើន​​​រូបទៀត ។​
លោក​កែវ ​ថាយ នាយខណ្ឌ​​​រដ្ឋបាល​​ជល​ផល​កំពង់ឆ្នាំង ​បាននិយាយ​​​ឱ្យ​ដឹង​ថា ​នេះគឺជា​​ការ​អនុវត្ត​នូវស្មារតី​​​សារាចរណ៍​​ណែនាំរបស់​​ក្រសួង​​កសិ​កម្ម រុក្ខា​​ប្រមាញ់ និងនេសាទ ​ហើយ​មន្ត្រី​​ជល​ផល​​​បាន​​បំពេញ​កាតព្វកិច្ច​​​ទៅ​តាម​ស្មារតី​​នៃ កិច្ច​សន្យា​​របស់​ម្ចាស់ឡូត៍​នេសាទទាំង​ពីរ ។ ​​កា​រ​លែង​​មេពូជត្រី​គឺ​​ជាការ​​​បង្ហាញនូវ​​ការ​យកចិត្ត​​​ទុក​ដាក់​របស់​មន្ត្រី​​​ជំនាញ​ ដើម្បីធ្វើ​​ឱ្យមានភាព​​​ប្រសើរ​ឡើង​​វិញ​នូវធានធាន​​​​ជល​ផល​ប្រកប​ដោយ​និរន្ត​រ​ភាព ។
លោក​សោម ភិរុណ ​​នាយរង​​ខណ្ឌ​​រដ្ឋ​បាល​​​ជលផល​បាន​​បង្ហាញ​​​​​​តួលេខ​​ថា ​គិតមក​​ត្រឹម​​ថ្ងៃ​ទី​​៣០ ឧសភា ​នេះ ​ការលែង​​​មេពូជត្រី​​ចូលដែន​ធម្មជាតិ​​មាន​ចំនួន​​១១តោន​​ហើយ គឺ​​លែងក្នុង​​​​ឡូត៍​ចំនួន​​៥ និង​​ដាំព្រៃ​លិច​ទឹក​​​ចំនួន​២ហិកតា ​​រៀបចំ​កន្លែង​​​​អភិរក្ស​មេពូជត្រី​​ចំនួន​៤​កន្លែង​ និង​​បច្ចុប្បន្ន​​​កំពុងបន្ត​​សកម្មភាព​​​បែបនេះ​​​នៅ​តាម​បណ្តា​​​​ឡូត៍​​មួយ​ចំនួនទៀតដែលមិនបានធ្វើ​។​
លោក​​ក៏បានលើក​ឡើង​​ថា ការលែង​​​មេ​ពូជ​ត្រី​​ចូលដែននេសាទ​​​នេះគឺមានសារ​សំខាន់​​​ណាស់ សម្រាប់​​​រដូវបិទ​​​នេសាទ​នេះ ត្រី​វា​​បាន​​ចរាចរ​ចូល​កន្លែង​​សុវត្ថិភាព​​ដើម្បីពងកូន ​ហើយ​​​ការ​​ធ្វើបែបនេះ​​រំពឹង​ថា ​​​ឆ្នាំក្រោយ​​​ផលត្រីនឹង​មាន​ការ​កើនឡើង​​​ជាង​ឆ្នាំនេះទៀត មិនខាន​។ ​​លោក​បាន​កត់សម្គាល់​​​ថា ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​​​ទិន្នផល​ត្រី​បាន​​​កើនឡើង​​ដល់​ទៅ​៣០ភាគរយ​​នៃ​ឆ្នាំ​​ចាស់​​២០១០ ៕