ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន ចាន់​ធា​រី ទម្លាយ​អារម្មណ៍​ធ្លាប់​បា.ក់ទឹក​ចិត្ត​​ អំឡុង​ធ្វើ​ជា​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈពេល​ដែល​តំណែងជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​សម្រាប់​អាណតិ​ថ្មី​ កំពុង​ក្លាយជា​ប្រធានបទ​​យ៉ាង​ក្តៅ​គគុក​​សម្រាប់​ការ​វែកញែក​លើ​បណ្តាញ​សង្គម​នោះ អតីត​តារាចម្រៀង និង​សម្តែង​អ្នក​នាង​ឈិ​ន ចាន់​ធា​រី បាន​ចេញ​មុខ​ទម្លាយ​អារម្មណ៍​ពិត​របស់​ខ្លួន​ពី​ការ​ធ្លាប់​បាក់ទឹកចិត្ត​អំឡុង​ពេល​នាង​ធ្វើ​ជា​ប្រធាន​សមាគម​មួយ​​នេះ កាលពីជាង១០ឆ្នាំមុន ។…

រាជធានីភ្នំពេញ ៖ ខណៈពេល​ដែល​តំណែងជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​សម្រាប់​អាណតិ​ថ្មី​ កំពុង​ក្លាយជា​ប្រធានបទ​​យ៉ាង​ក្តៅ​គគុក​​សម្រាប់​ការ​វែកញែក​លើ​បណ្តាញ​សង្គម​នោះ អតីត​តារាចម្រៀង និង​សម្តែង​អ្នក​នាង​ឈិ​ន ចាន់​ធា​រី បាន​ចេញ​មុខ​ទម្លាយ​អារម្មណ៍​ពិត​របស់​ខ្លួន​ពី​ការ​ធ្លាប់​បាក់ទឹកចិត្ត​អំឡុង​ពេល​នាង​ធ្វើ​ជា​ប្រធាន​សមាគម​មួយ​​នេះ កាលពីជាង១០ឆ្នាំមុន ។

ដ្បិត​​មិន​មាន​គោលបំណង​វិល​មក​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ប៉ុន្តែ ឈិ​ន ចាន់​ធា​រី បាន​បង្ហាញ​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​នាង​ធ្លា​បើ​ឆ្លងកាត់ ក្នុង​ពេល​ដែល​នាង​កាន់កាប់​តំណែង​ជា​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ ។

តាមរយៈ​​សំ​ណេ​រដែ​ល​បាន​ស​សេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​អ្នក​នាង ឈិ​ន ចាន់ សុធា​រី បាន​លើក​ឡើង​ថា «មិន​ចង់​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្ប​: ព្រោះ​មិន​ចង់​វិល​រក​អតីត​កាលដែល​ធ្លាប់​ឈឺចាប់ ត្រូវ​គេ​​បំបាក់ ​។

នាង​បញ្ជាក់​ថា ស្គាល់​គ្រប់​រសជាតិ​ទាំង​លះបង់​ពេលវេលា​និង​ថវិកា ទាំង​បាក់ទឹកចិត្ត​ខំ​ហើយ​ខំ​ទៀត​ម្នាក់ឯង ​នៅ​មិន​ឈ្នះ​មា ព្រោះតែ​ស្លូត​ពេក ស្ងប់ស្ងាត់​ពេក មិន​ចេះ​និយាយ​ស្តី​ច្រើន​ដូច​គេ មិន​ចេះ​ឡូយឆាយ​មិន​ចេះ​អួត​អំនួត​មិន​ហក់លោត មិន​ចេះ​ជេរ​ដូច​គេ មិន​កាច តែ​ម៉ត់ចត់​ច្បាស់​លាស់​ការងារ​នៅ​ទប់​មិន​ជាប់​មិន​ដូច​ពេល​ឥលូវ​សម្បូរ​សប្បាយ​ធនធានមនុស្ស​ក៏​មាន​ច្រើន ​។

នាង​បន្ត​ថា ពីព្រោះ​កាលនោះ​ខ្ញុំ​នៅ​វ័យក្មេង​ជាង​នេះ គ្មាន​បទ​ពិសោធន៍ ក្នុង​ការ​ដឹកនាំ​មនុស្ស ខ្ញុំ​ចាំ​បាន​ថា​ក្នុងអំឡុងពេល​ជាង​១០​ឆ្នាំ​មុន ខ្ញុំ​ត្រូវ​បាន​បង​ៗសិល្បៈ​ជើង​ចាស់​ និង​ជំនាន់​ថ្មី អ៊ំ ពូ​ មីង មិត្ត​សិល្បៈ​ និង​ប្អូន​ៗ​សិល្បៈ​គ្រប់​ទម្រង់​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន ពិតជា​មាន​មោទនភាព​ និង​សប្បាយចិត្ត​ពន់ពេក​ក្រៃ តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ កាលនោះ​បណ្តាញ​សង្គម​មិនសូវ​ជា​ទូលំ​ទូលាយ ជឿនលឿន ខ្ញុំ​ខ្សោយ​ការ​ទំនាក់ទំនង​រឿង​រក​ថវិកា​ជំនួយ​ពី​លោក​នេះ ​លោក​នោះ​ អ្នកធំ ​អ្នកតូច ​អ្នកមាន​លុយ ​ដូច​ពេល​ប​ច្ចុប្ប​ន្ន​នោះ​ទេ ​។

អ្នក​នាង ឈិ​ន ចាន់​ធា​រី បាន​បន្ថែម​ថា មនុស្ស​មិនសូវ​ចេះ​មាត់.ក និយាយ​ស្តី មិន​ចេះ​អែបអប ឲ្យ​ទៅ​សុំ​ជំនួយ​រឹ​តតែ​អត់​ទៀត​ហើយ​ ខ្ញុំ​បាក់ទឹកចិត្ត​ជា​ខ្លាំង រួម​និង​ខ្វះ​ធនធាន សេដ្ឋកិច្ច ខ្ញុំ​មាន​តែ​ចំណេះដឹង មិន​គ្រប់គ្រាន់ តែ​ខ្វះខាត​ថវិកា និង​ពេលវេលា ព្រោះ​ត្រូវ​រៀន​ផង ធ្វើការ​ផង ទៅ​ប្រទេស​ក្រៅ​ផង ជួយ​សង្គម​ផង​ ថត​ផង សឹង​គ្មាន​ពេល​សំរាក និង​មើលថែ​ឪពុក​ផង ​។

​ដូ​ច្នេះ​ ត្រូវ​បង្ខំចិត្ត​ប្រគល់​កិច្ច​ការងារ​ជា​ប្រធាន​សមាគម​ន​សិល្បករ​ខ្មែរ​ជូន​ដល់​លោក​ពូ អៀង​ស៊ី​ថុ​ល ដែល​ខ្ញុំ​គោរព​ស្រលាញ់​ហៅ​គាត់​ថា «ប៉ា​ៗ» ​។ បើ​តាម ឈិ​ន ចាន់​ធា​រី ខ្ញុំ​ឈប់​ដោយ​សោកស្តាយ ​ព្រោះ​យើង​ត្រូវ​មើល​លើស​មត្ថ​​ភាព​របស់​យើង​ដែរ ​។

​ប៉ុន្តែ​​ទោះបីជា​យ៉ាងណា ខ្ញុំ​នៅ​តែ​គាំទ្រ​អ្នក​ដែល​ឈរឈ្មោះ​ដែល​គាត់មាន​លទ្ធភាព សមត្ថភាព ចំណេះ​ដឹង និង​ធនធាន​ហិរញ្ញវត្ថុ រួម​និង​ពេល​ពេលវេលា និង​ហាម​បក្សពួក​និយាយ​នេះ តើ​បងប្អូន​យើង​ណាខ្លះ?​នៅ​ចង់​ចាំ​ថា អ្នក​ណា​គេ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដំបូង​មុនគេ​បង្អស់? ​ដោយ​ការ​ផ្តួចផ្តើម​ឡើង​ពី ឯកឧត្តម​បង​ជុំ កុសល និង​បងប្រុស ស៊យ សុភាព  ពេល​នេះ​ មិន​ដូច​ពេល​មុន តែ​នៅ​តែ​រារែក ព្រោះតែ​ធ្លាប់ បាក់ទឹកចិត្ត  សុខចិត្ត​ជួយ​សង្គម​បន្ត​ទៀត តាម​លទ្ធភាព​ដែល​ខ្លួន​មាន ។

អ្វី​ដែល​ពិបាក​ជាងគេ​ គឺ​ការ​គ្រប់គ្រង​មនុស្ស មិន​អាច​ផ្គាប់ចិត្ត​គ្រប់​គ្នា​បាន​ទេ មនុស្ស​១០ ខួរក្បាល​១០ ចិត្ត​១០​គំនិត​ផ្សេង​គ្នា យល់​ល្អ អែប​កៀន សុំ​រស់នៅ​ដោយ​ស្ងប់ស្ងាត់ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ