ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​សៀម​​​យក​​វេទិកា​​តុលាការ​អន្តរជាតិ​​​​ទៅបកស្រាយ​​ថា ខ្លួនកំពុង​​សើរើ​​រឿងក្តី​​ប្រាសាទ​ព្រះវិហារ​

14 ឆ្នាំ មុន

នៅវេលាម៉ោង​​នេះ ក្រុមអ្នក​ច្បាប់​​កម្ពុជា​ដឹក​នាំ​​ដោយលោក​ឧបនាយក​រដ្ឋមន្ត្រី​​ហោ ណាំ ហុង ​​កំពុង​បង្ហាញ​​​ទឡ្ហី​ករណ៍​ដល់​ចៅក្រម​​​តុលា​ការ​​​យុត្តិធម៌​​អន្តរជាតិ​​​​ក្រុងឡាអេ ​ប្រទេស​​ហូឡង់ ​ចំនួន​​១៥​រូប និង​​ចៅក្រម​​សង្កេត​ការណ៍​​​​២រូប​ទៀត ​​ដើម្បីការពារ​នូវ​សំណើ​​​វិធាន​​បន្ទាន់ ​១-ការ​ពារ​សន្តិភាព​​​ជូនកម្ពុជា,

នៅវេលាម៉ោង​​នេះ ក្រុមអ្នក​ច្បាប់​​កម្ពុជា​ដឹក​នាំ​​ដោយលោក​ឧបនាយក​រដ្ឋមន្ត្រី​​ហោ ណាំ ហុង ​​កំពុង​បង្ហាញ​​​ទឡ្ហី​ករណ៍​ដល់​ចៅក្រម​​​តុលា​ការ​​​យុត្តិធម៌​​អន្តរជាតិ​​​​ក្រុងឡាអេ ​ប្រទេស​​ហូឡង់ ​ចំនួន​​១៥​រូប និង​​ចៅក្រម​​សង្កេត​ការណ៍​​​​២រូប​ទៀត ​​ដើម្បីការពារ​នូវ​សំណើ​​​វិធាន​​បន្ទាន់ ​១-ការ​ពារ​សន្តិភាព​​​ជូនកម្ពុជា, ​បញ្ឈប់​ការ​បំផ្លាញ​​ប្រាសាទព្រះវិហារ, បញ្ឈប់​​​ការ​ឈ្លាន​ពាន​របស់សៀម​​​មកលើ​កម្ពុជា និ​ង​២-​បក​ស្រាយ​​សាលក្រម​តុលាការនេះ​​ក្នុង​ឆ្នាំ​​១៩៦២ ដែល​​សម្រេច​​ឱ្យកម្ពុជា​​ឈ្នះក្តី​​លើសៀម​ក្នុងការដណ្តើម​កាន់​កាប់​​ប្រាសាទព្រះវិហារ គឺ​​កាលណោះ​​សាលក្រម​​​បញ្ជាក់​ថា ​ប្រាសាទព្រះវិហារ​​ស្ថិតក្នុង​បូរណភាព​ទឹកដី​ និងអធិបតេយ្យ​ភាព​កម្ពុជា​។​

ទោះជាយ៉ាង​ណាក៏ដោយ ​ការ​ទាម​ទារ​​កាន់​​​កាប់​លើ​ប្រាសាទព្រះវិហារ​ គឺ​​ថៃ​អស់សិទ្ធិ​​​តវ៉ា​ទៀត​ហើយ ​​​ព្រោះ​​​តុលាការ​​​​យុត្តិធម៌​អន្តរជាតិ​ នេះបើក​ផ្លូវ​​​ឱ្យ​​តវ៉ា​រយៈ​ពេល​​​១០​ឆ្នាំប៉ុណ្ណោះ​​ ឥឡូវនេះ​​​៤៩ឆ្នាំ​​បាន​​កន្លងផុតទៅហើយ ​ដូច្នេះ​​គឺ​សៀម​​អស់សិទ្ធិ​​តវ៉ា​ហើយ​…​​សៀម​គ្រាន់តែ​​មាន​កាតព្វកិច្ច​​ស្តាប់ការ​​​បកស្រាយ​​របស់តុលាការ​​​យុត្តិធម៌​​អន្តរជាតិ​​​នេះ​តែប៉ុណ្ណោះ ​និង​អាច​មាន​សិទ្ធិ​​​ការពារខ្លួន​​​ត្រង់​ថា ​​តើខ្លួន​​​បានបំផ្លាញ​​​ប្រា​សាទ​ព្រះវិហារ​មែន ឬ​ក៏​អត់​? ប៉ុន្តែ​​​​បើ​តវ៉ា​ចង់​ទាមទារ​​​កាន់កាប់​​ប្រាសាទ​ព្រះវិហារ​ ឬ​ក៏​ចង់​​​សើរើ​​​​រឿងក្តី​​ព្រះវិហារ​​​វិញនោះ​​​ គឺ​អស់​​សិទ្ធិ​​​ហើយ។ ​​អ្នក​តាមដាន​​​បានសង្កត់ធ្ងន់​​​ថា ​ទាំង​អ្នក​​ច្បាប់​​​​កម្ពុជា និង​អ្នក​​​ច្បាប់អន្តរជាតិ​​ទាំងអស់ ​ធ្វើ​យ៉ាង​ណា​កុំ​​ភ្លេចខ្លួន​​ឱ្យសៀម​​​ទាញយក​វេទិកា​​បក​ស្រាយ​​សាលក្រម​ និង​ចាត់​វិធាន​​បន្ទាន់ទៅ​ជា​រឿង​​សើរើ​ក្តី​ឡើងវិញ​ឱ្យសោះ ​ព្រោះសៀម​​​អាច​ប្រើ​​ល្បិច​​​យក​កា​របកស្រាយ​​​ស្រាលក្រម និង​ការ​ចាត់វិធាន​​បន្ទាន់​​នៃវេទិកា​​​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ​នេះ​ទៅបកស្រាយ​​ ឬ​បរិហារ​ថា គេកំពុង​​​សើរើ​រឿងក្តី​​ប្រាសាទព្រះវិហារ។​

សូមបញ្ជាក់​ថា តុលាការអន្តរជាតិ​​​ក្រុង​​ឡាអេ ​​ប្រទេស​ហូឡង់ ​បាន​​បន្ត​​សវនាការ​​លើ​បណ្តឹង​​​កម្ពុជា​​ប្រឆាំង​នឹង​​ការបំផ្លាញ​​​ប្រាសាទ​ព្រះ​វិហារ​ពី​សំណាក់​ប្រទេសថៃ​​​​ជា​បន្តទៀត​ នៅថ្ងៃ​ទី​​​៣១ ឧសភា ២០១១នេះ​។ តាម​ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​​បារាំង AFP បាន​ឱ្យ​​ដឹង​​​ថា កាលពីថ្ងៃទី​​៣០ ឧសភា ម្សិលមិញ​​ថា កម្ពុជា​បាន​ចាប់ផ្តើម​​​ការ​តស៊ូ​​ផ្នែក​​ច្បាប់របស់ខ្លួន​​នៅចំពោះមុខ​​​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ទីក្រុង​ឡាអេ ​​ដែលជា​​តុលាការ​ជាន់ខ្ពស់​បំផុត​​​របស់​​អង្គ ការ​​​​សហប្រជាជាតិ​​ ដោយ​ស្នើ​​​ដល់​តុលាការ​​នេះ​បញ្ជា​ឱ្យ​​ប្រទេសថៃ​​​ដក​កង​ទ័ព​​​របស់ខ្លួន​​ចេញពី តំបន់​​ប្រា​សាទ​ព្រះ​វិហារ​។​

​ទីភ្នាក់ងារ​​ព័ត៌មាន​ដដែលបាន​​ដក​ស្រង់​​​ប្រសាសន៍​​​លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​​ក្រសួងការ​បរទេស ​​និង​សហប្រតិ​បត្តិ​ការ​​អន្តរជាតិ ដែលតំណាង​​ឱ្យ​កម្ពុជា ចូល​រួម​ក្នុង​សវនាការ​នេះថ្លែង​ថា ​«​​យើង​បាន​​ស្នើដល់​តុលា​ការ​​​យុត្តិធម៌​​អន្តរជាតិក្រុង​ឡាអេ (ICJ) ឱ្យ​ផ្តល់​វិធានការ​​បណ្តោះអាសន្ន​​ជា​បន្ទាន់ ដើម្បី​ការ​ពារ​​សន្តិភាព និងបញ្ចៀស​​​ការប៉ះទង្គិច​​គ្នា​ដោយ​​អាវុធ​​នៅ​តំបន់ប្រាសាទ​ព្រះវិហារ​ ដែល​មាន​ជម្លោះ​​ជាមួយសៀម​» ។ ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​បានថ្លែង​​​ប្រាប់​តុលាការ​​ក្រុង​ឡាអេ ​ដែល​​​
មា​ន​​ចៅក្រម​​​១៥​រូប និង​​ចៅក្រម​សង្កេត​ការណ៍​២​រូប​​ថា ​«​ថៃ​​គឺមានកាតព្វកិច្ច​​ដក​កងទ័ព​​​ចេញពី​​តំបន់ជុំវិញ​​ប្រាសាទព្រះវិហារ​»។ AFP ​បាន​​ឱ្យ​​ដឹង​ទៀត​ថា ​​ក្នុង​ឱកាស​នោះ​ដែរ ​​កម្ពុជា​​​ស្នើ​​ឱ្យ​​​​មានបទបញ្ជា​​​​ជាបន្ទាន់​​បង្ខំ​ឱ្យ​ថៃ​ដក​កង​ទ័ព​​របស់​​ខ្លួន​​ឱ្យ​​អស់ពីតំបន់​​​ជុំវិញប្រាសាទ​ព្រះវិហារ​។​

បើ​តាម​​អ្នកនាំពាក្យ​​​ក្រសួងការបរទេស​កម្ពុជា លោកកុយ គួង បានថ្លែង​​​ប្រាប់​បណ្តាញ​ព័ត៌មាន​​ក្នុងស្រុក​ថា ​កាលពីថ្ងៃ​​​​ចន្ទម្សិលមិញ ​​តុលា​ការ​​អន្តរជាតិ​​​បានស្តាប់​​ការ​ពន្យល់​​​បក​ស្រាយ​​​របស់កម្ពុជា​រយៈ​ពេល​​​២ម៉ោង ដោយ​​បានចាប់​ផ្តើម​​នៅ​ម៉ោង​​​១០ព្រឹក​ម៉ោង​នៅ​​ប្រទេស​ហូឡង់ ត្រូវ​​ជាម៉ោង​​៣​រសៀល​​​​នៅ​​កម្ពុជា​។​ ​​រីឯ​ភាគី ថៃ​ក៏​មាន​រយៈ​ពេល​​២ម៉ោង​​ដូច​គ្នា ដោយចាប់​ផ្តើម​​​​ពីម៉ោង​​​​​៤រសៀល​ ម៉ោង​នៅ​ប្រទេស​ហូឡង់​។ ​លោក​កុយ​ គួង បញ្ជាក់​ថា សម្រាប់សវនា​ការ​​ថ្ងៃទី​​២ ​​គឺថ្ងៃទី​​​៣១ ឧសភា ​២០១១ នេះ ​កម្ពុជា​​​​មាន​រយៈ​ពេល​​១ម៉ោង​​កន្លះ​​ពេល​​​ព្រឹក រីឯ​ភាគីថៃ​​​​ក៏មានរយៈ​​ពេល​​​១ម៉ោង​កន្លះ​​ដូចគ្នា​​​នៅពេលរសៀល​។ ​ព័ត៌មាន​​លម្អិត​​​ស្តី​ពី​​​បទបង្ហាញ​​​​របស់កម្ពុជា ​​​មិន​​ត្រូវ​បាន​​​ទម្លាយ​​ឱ្យ​ដឹង​​ទេ ប៉ុន្តែ​​​លោកកុយ គួង បានពន្យល់​​​ជារួមថា ​ទឡ្ហីករណ៍​​​របស់​កម្ពុជា គ្មានអ្វីក្រៅតែ​ពី​បង្ហាញ​​​ការពិត​ថា ​​ប្រាសាទព្រះ​វិហារ​​បាន​រ​ងការបាញ់​​ប្រហារ​ដោយ​​​គ្រាប់កាំ​ភ្លើង​​នោះឡើយ ។ ​ដូច្នេះ ​​ចំណាត់ការ​របស់​តុលា​ការ​ក្រុង​ឡាអេ ​ជាជំហាន​ដ៏​ល្អ​​​​មួយសម្រាប់​កម្ពុជា។ ​អ្នកនាំ​ពាក្យក្រសួង​​​ការ​បរទេស​​រូបនេះ បញ្ជាក់បន្ថែម​ថា ​កម្ពុជា​ក៏​មាន​មេធាវី​​​​​ជនជាតិ​បារាំង​ អង់គ្លេស និង​​​អាមេរិក ​ជាទី​ប្រឹក្សា​​​ច្បាប់​របស់ខ្លួនផងដែរ ។​ ​​ចំណែក​ភាគី​​​​ថៃ​ក៏​អះអាង​​ថា ​បាន​​ប្រើ​​ប្រាស់មេធាវី​អន្តរ​ជាតិ​ដូចជា​បារាំង ​កា​ណាដា និង​អូស្ត្រាលី ​​ដើម្បី​ជួយ​ក្នុងការ​ទប់​ទល់​ប្រឆាំង​ដណ្តើម​​​យក​ប្រាសាទ​​​ព្រះវិហារ​របស់កម្ពុជា ៕