ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្វែង​យល់​ពី​ការ​បណ្តុះបណ្តាល​សិក្ខាកាម​ តាម​បែប​ស្តង់ដារ​ជប៉ុន​ របស់​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍​ នៅ​កម្ពុជា

9 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ​នេះ បាន​អនុញ្ញាត​ឱ្យ​គណៈ​គ្រប់គ្រង ​នៃ​មន្ទីរពេទ្យ​សាន់​រ៉ា​យ ​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ចូល​ជួប​សំដែង​ការ​គួរសម​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ស្វែង​យល់​ពី​ការ​បណ្តុះបណ្តាល និង​ការ​ចុះ​កម្មសិក្សា​របស់​មន្ទីរពេទ្យ​ ដល់​និស្សិត​កម្ពុជា ​។

ក្រោយ​ការ​ស្វាគមន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី លោក KAMATA Keiya ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាន់​រាយ បាន​រាយការណ៍​ពី​សកម្មភាព​របស់​ខ្លួន ដែល​ធ្វើ​សកម្មភាព​រយៈពេល ​៧ ​ឆ្នាំ​នៅ​កម្ពុជា​ លើ​សេវាកម្ម​សុខាភិបាល ​។ នាយក​ប្រតិបត្តិ​រូប​នេះ បាន​បន្ត​លើក​ឡើង​ពី​ការ​បណ្តុះបណ្តាល​បុគ្គលិក និង​សិក្ខាកាម​កម្ពុជា ​ដែល​មន្ទីរពេទ្យ​បាន​ទទួល​បណ្តុះបណ្តាល ​នៅ​ក្នុង​ប្រទេស និង​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន ​តាំងពី​ឆ្នាំ​២០១៧ ​រហូត​ដល់​ឆ្នាំ​២០២៤ ​នេះ​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​សកម្មភាព​មនុស្សធម៌​ ដែល​មន្ទីរពេទ្យ​បាន​ធ្វើ​សកម្មភាព​ តាម​រូបភាព​ផ្សេង​ៗ​ក្នុង​សង្គម ជា​ពិសេស​ការ​បណ្តុះបណ្តាល​ជំនាញ​តាម​រយៈ​កម្មសិក្សា​ដល់ និស្សិត​កម្ពុជា​ឱ្យ​ទទួល​បាន​ជំនាញ សីលធម៌ និង​វប្បធម៌​ធ្វើការ​បែ​បទំនើប​របស់​ជប៉ុន​ផង​ដែរ​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ ពី​ការ​អនុវត្ត​តាម​កាតព្វកិច្ច​របស់​មន្ទីរពេទ្យ​ជប៉ុន​នៅ​កម្ពុជា ​ក្នុង​នាម​ជា​វិស័យ​ឯកជន ដែល​អនុ​ឡោម​ទៅ​តាម​ច្បាប់​ការងារ​ ដែល​បាន​ចែង​ស្តី​ពី​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង ​ដែល​ជា​កិច្ច​ការងារ​អាទិភាព​មួយ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧ ​នេះ និង​ជា​អនុសាសន៍​មួយ​ ក្នុង​ចំណោម​អនុសាសន៍​របស់​សម្តេច​ធិ​បតី​ មក​កាន់​ក្រសួង​ការងារ​ ដែល​មាន​គោលបំណង​ផ្តល់​ការ​ហ្វឹកហ្វឺន និង​បំពាក់បំប៉ន​ជំនាញ​ ធ្វើ​ដល់​សិស្ស និស្សិត​លើ​ការងារ​ជាក់ស្តែង និង​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​ទៀត​ផង ​៕ អត្ថបទសហការ