ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយតែប៉ុន្មានម៉ាត់រួច ប្តីដេញកា.ប់ប្រហារទាំងប្រពន្ធ និង​ម្តាយក្មេក

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​បុរសម្នាក់​បានទាញ​កាំបិ.ត​ដេញ​កា.ប់​ប្រហារ​ប្រពន្ធ​និង​ម្ដាយក្មេក ​បណ្ដាល​ឱ្យ​រង​

ខេត្តស្វាយរៀង​ ៖ ​បុរសម្នាក់​បានទាញ​កាំបិ.ត​ដេញ​កា.ប់​ប្រហារ​ប្រពន្ធ​និង​ម្ដាយក្មេក ​បណ្ដាល​ឱ្យ​រង​បួស​ធ្ងន់ធ្ងរ​ទាំង​២នាក់​​ សង្ស័យដោយសារតែភ្លើងប្រច័ណ្ឌ ។

ករណី​ខាងនេះ​បាន​បង្កការភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ​២០២៤​ នៅ​ភូមិ​ប្រសប់​ល​ក្ខ័​ សង្កាត់​បាទី​ ក្រុង​បា​វិត ខេត្តស្វាយរៀង ​។

​បើ​តាម​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ស្ត្រីរងគ្រោះ២នាក់ម្តាយនិងកូនខាងលើ ក្នុងនោះ ស្ត្រី​ជាកូនឈ្មោះ​សាម​ន្ថា អាយុ​២៨​ឆ្នាំ មុងរ​បរក​ម្មការ​នី មាន​ទីលំនៅ​​ក្នុងភូមិឃុំកើតហេតុខាងលើ​ ត្រូវ​ជនដៃដល់ជាប្ដី​កា.ប់​ជា​ច្រើន​កាំបិត ​ត្រូវ​​ចំ​ក្បាល. ​ចំ​គល់​.​ក និង​ត្រូវ​​ចំ​កំភួន​ដៃស្តាំ​ បណ្តាល​​ឱ្យរងរបួសធ្ងន់​ ​និង​ស្ត្រី​​ជាម្តាយ​​ឈ្មោះ​ខាត់​ សាមី អាយុ​៥២​ឆ្នាំ​ មុខរបរ​ជា​អ្នក​ធ្វើ​អនាម័យ​នៅ​ទួល​យាយ​ដូន មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ (ត្រូវ​ជា​ម្ដាយក្មេកជនដៃដល់​) ត្រូវ​ជនដៃដល់កា.ប់​១​កាំបិត​ដាច់​ប្រអប់ជើង​ខាងឆ្វេង​ និង​១​កាំបិត​ដាច់​មេជើង​ខាងឆ្វេង និង​១​កាំបិត​ចំ​ភ្លៅ​ឆ្វេង​ បណ្តាល​ឱ្យរងរបួស​ធ្ងន់ធ្ងរ​។​

តាមប្រភព​ពីសមត្ថកិច្ច​បាន​បន្ត​ថា ជន​​ដៃដល់​ឈ្មោះ​នឿ​ន ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជៀស​ឫស្សី​ ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ ។

​បើ​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ​សុ​ន សាម​ន្ថា បានឱ្យ​ដឹង​ថា នាង​ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​ម្នាក់​អាយុ​១១​ឆ្នាំ ហើយ​ទើបតែ​មាន​ទំនាក់ទំនងជាមួយ​ប្ដី​​ដែលជាជនដៃដល់ខាងលើបាន​រយៈពេល២ទៅ៣​ខែ ប៉ុណ្ណោះ ។​ នៅ​មុន​ពេល​កើតហេតុ ​គាត់បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​កា​ស៊ី​ក្រុង​បា​វិត ស្រាប់តែ​ជនដៃដល់ជា​ប្ដី​បានទូរ​ស័ព្ទ​សួរ​ថា នៅឯណា​? ​គាត់ក៏​ប្រាប់​ថា មក​រក​ការងារ​ធ្វើ​នៅ​កាស៊ីណូ​ក្រុង​បា​វិត ។ ពេល​នោះ​ជន​ដៃដល់ជាប្តី​​ក៏​ទៅ​តាម​ដល់​ខាង​មុខ​កាស៊ីណូ ក៏​និយាយ​ថា ទៅ​ផ្ទះ​វិញ​មិនបាច់​ធ្វើការ​អី​ទេ ចាំ​អញ​ឱ្យ​លុយ​១​ខែ​២០​ម៉ឺន​រៀល​ចាយ ។ ​ពេលនោះគាត់​មិន​ទាន់​បាន​ឆ្លើយតប​ផង ​ស្រាប់តែ​ជនដៃដល់ជាប្តីស្ទុះ​ចូល​ទៅ​ចាប់​សក់​បោច​រករឿង​វា.យ​តែ​ម្ដង ខណៈនោះ​ក៏​ត្រូវ​មិត្តភក្តិ​ចូល​ជួយ​ចាប់​ចេញ ហើយ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ ចំណែក​ជនដៃដល់ជា​ប្ដី​ក៏​ជិះ​ម៉ូតូ​តាម​ពីក្រោយ ។

ស្ត្រីរងគ្រោះបានបន្ត​ថា ពេល​មកដល់​ផ្ទះ​ ក៏​បន្ត​ជម្លោះ រហូត​ដល់​ម៉ោង​៨​យប់​ ស្រាប់តែ​ជន​ដៃដល់​ជាប្តី ទំនងជា​បែក​ថ្នាំ​ផង ក៏​ទាញ​យក​កាំបិ.តដេញ​កា.ប់​​គាត់​ ​និង​ម្ដាយក្មេក ​រួមទាំង​មនុស្ស​នៅ​ក្នុងផ្ទះ​តែ​ម្ដង​ ។ ​ខណៈ​គាត់​​បាន​ដួល​ទៅ​លើ​ដី​ ហើយ​ម្ដាយ​គាត់​ក៏​រត់​ដួល​ពីលើ​​គាត់​ ក៏ត្រូវ​ជន​ដៃដល់ជាប្តី​កា.ប់​ទៅ​លើ​ម្ដាយក្មេក​១​កាំបិត​ ចំ​ប្រអប់ជើង​ និង​១​កាំបិត​ដាច់​មេជើង​ខាងឆ្វេង ១​កាំបិត​ចំ​ភ្លៅ​ខាងឆ្វេង​របួស​ធ្ងន់ធ្ងរ និង​កា.ប់​ស្ត្រី​ជា​ប្រពន្ធ​១​កាំបិត​ចំ​ក្បាល មុត​ដល់​លលា​ដ៏ ១​កាំបិត​ចំ​ក​ភួ​ន​ដៃស្តាំ និង​១​កាំបិត​ចំ​ស្មងជើង​ស្តាំ​របួស​ធ្ងន់ធ្ងរ​ ក៏​ត្រូវ​អ្នក​ជិតខាង​និង​បងប្អូន​ស្រែក​ស្ទុះ​ចូល​មក​ជួយ ធ្វើ​ឱ្យ​ជន​ដៃដល់​​ភ័យ​ក៏​រត់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះក៏ប្តឹង​ទៅ​សមត្ថកិច្ច​មក​ដល់​ ក៏​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​២​នាក់​ម្ដាយកូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។ រីឯ​ជន​ដៃដល់ជាប្តី​​បាន​គេចខ្លួន​បាត់​ ខណៈសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួនយក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានថា ជា​ករណី​ប៉ុនប៉ង​ធ្វើ​មនុស្សឃា.តដោយ​ចេតនា តែ​មិន​បាន​សម្រេច ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ