ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឆ​.​ក់​យ៉ាង​សកម្ម​នាំ​គ្នា​ជិះឡាន​ដើរ​លេង​ក៏​ជួប​សមត្ថកិច្ច បើក​គេច​បង្ក​គ្រោះថ្នាក់​ផ្អើ.ល

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន៤​នាក់​ជា​មុខសញ្ញា​ឆ.ក់​

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន៤​នាក់​ជា​មុខសញ្ញា​ឆ.ក់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​បបួល​គ្នា​ជិះ​រថយន្ត​ដើរ​លេង ហើយ​ជាប់អន្ទាក់​សមត្ថកិច្ច រួច​ព្យាយាម​បើក​គេច ក៏​បុ.ក​ម៉ូតូ​១​គ្រឿង​អូស​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​១១​និង​១១​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ទល់មុខ NAGA WORLD សង្កាត់​ទន្លេ បា​សាក់ ខណ្ឌចំការ​មន រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឮ​សំឡេង​រថយន្ត​អូស​ម៉ូតូ​១​គ្រឿង ឆ្លងកាត់​ខាង​មុខ​រដ្ឋសភា ហើយ​គេ​ឃើញ​មាន​ជនស៊ី​វិល​១​ក្រុម ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​បង្ក​មួយ​នោះ​ផង​ដែរ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា រថយន្ត​បង្ក​មួយគ្រឿង​ដែល​​បាន​​បុ.ក​ម៉ូតូ​និង​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​នោះ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-1742 បើកបរ​ដោយ​យុវជន​ម្នាក់ រួម​ដំណើរ​ដោយ​យុវជន​២​នាក់​ទៀត សរុប​៣​នាក់ បាន​ព្យាយាម​បើកគេច​រហូត​ដល់​មុខ NAGA WORLD ទើប​សមត្ថកិច្ច​ឃាត់​បាន​។ បន្ទាប់​ពី​ឃាត់ខ្លួន​រួច សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣ ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ​ជំហាន​ដំបូងឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​បាន​ម្នាក់​ទៀត​នៅ​ស្តុ​ប​គិរី​រម្យ​ថែម​ទៀត​ផង​។

ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ស៊ើ​អង្កេត​តាម​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត មក​អនុវត្ត​តម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ