ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯក​អគ្គ​រដ្ឋ​ទូត​​​​អ៊ីស្រា​អែល​​មក​​ពង្រឹង​​ទំនាក់​ទំនង​​គ្រប់​វិស័យ​​​នៅ​កម្ពុជា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​​ពិភាក្សា​​ការងារ​រវាង​​លោក​អ៊ុង ​ស៊ាន ​​រដ្ឋ​មន្ត្រី​​ស្តី​ទី​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នា​​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​ជា​មួយ​លោក​​ Itzhak Shoham ឯក​អគ្គ​រដ្ឋ​ទូត​អ៊ី​ស្រា​អែល ប្រចាំ​នៅ​​កម្ពុជា នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរទេស​ និង​​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ក្នុង​ការ​ពង្រឹង​​ទំនាក់​ទំនង​​លើ​

រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​​ពិភាក្សា​​ការងារ​រវាង​​លោក​អ៊ុង ​ស៊ាន ​​រដ្ឋ​មន្ត្រី​​ស្តី​ទី​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នា​​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​ជា​មួយ​លោក​​ Itzhak Shoham ឯក​អគ្គ​រដ្ឋ​ទូត​អ៊ី​ស្រា​អែល ប្រចាំ​នៅ​​កម្ពុជា នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរទេស​ និង​​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ក្នុង​ការ​ពង្រឹង​​ទំនាក់​ទំនង​​លើ​គ្រប់​​វិស័យ​​ទាំង​វិស័យ​​សេដ្ឋ​កិច្ច ​នយោ​បាយ​​រវាង​ប្រទេស​ទាំង​ពីរ​​កម្ពុជា-អ៊ីស្រាអែល ។

​ក្នុង​កិច្ច​សន្ទនា​នោះ​ភាគី​ទាំង​ពីរ ​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​​ខ្លះ​ដែល​ពុំ​ទាន់​បាន​ចុះ​ហត្ថ​លេខា​ដែល​ក្នុង​នោះ​មាន​រាជ​ធានីភ្នំពេញ ​​និង​ទី​ក្រុង​​អ៊ីស្រាអែល ។ នៅ​ក្នុង​ពេល​ដ៏​ខ្លី​​ខាង​មុខ​​ខាង​ភាគី​អ៊ីស្រាអែល ​នឹង​ស្នើ​អញ្ជើញ​​លោក​កែប ជុតិមា​​អភិ​បាល​រាជ​ធានីភ្នំពេញ ​ទៅ​ទស្សន​កិច្ច​នៅ​អ៊ីស្រាអែល ​ដើម្បី​ពិនិត្យ​​លើ​បញ្ហា​​កិច្ច​ព្រម​ព្រៀង​នេះ ។ ក្រៅ​ពី​នោះ​មាន​កិច្ច​ព្រម​ព្រៀង​​ការ​ពារ​វិនិ​យោគិន​ដែល​ភាគី​អ៊ីស្រាអែល​គ្រោងនឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ឱ្យ​ភាគី​កម្ពុជា ពិនិត្យ។ កាល​ណា​កិច្ចព្រម​ព្រៀង​​ធ្វើ​បាន​ហើយ ភាគី​អ៊ីស្រាអែលោ ​នឹង​ជំរុញ​វិនិ​យោគិន​ឱ្យ​មក​​បណ្តាក់​ទុន​រក​ស៊ីនៅ​កម្ពុជា ។

លោក​ឯក​អគ្គរដ្ឋ​ទូត​​អ៊ិស្រាអែល​បាន​ស្នើ​សុំ​​ឱ្យ​កម្ពុជា​ដាក់​តែង​តាំង​​ឯក​អគ្គ​រដ្ឋ​ទូត​​មួយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​​ ឬ​ទ្វី​ប​អឺរ៉ុប​​ឱ្យ​​ទទួល​​បន្ទុក​ប្រទេស​អ៊ីស្រាអែល ។ លោក​​រដ្ឋ​មន្ត្រី​​ស្តីទី​មាន​ក្តីសង្ឃឹម​ថា បញ្ហា​អ៊ីស្រាអែល​​ និង​ប៉ាឡេ​ស្ទីន នឹង​​ដោះ​ស្រាយ​​ទៅតាម​ដំណោះ​​ស្រាយ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ។ ​អ៊ីស្រា​អែល​នឹង​ប៉ាឡេ​​ស្ទីន នឹង​ធ្វើ​ការ​​ដោះ​ស្រាយ​​បញ្ហា​វិវាទ​ដោយ​សន្តិ​វិធី ៕