ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាលោកគ្រូសាំង សា​រឿ​ន តួឯកល្ខោនបាក់សាក់ដ៏ឆ្នើម ​បញ្ជាក់ពីស្ថានភាពជំងឺស្វាមី

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់ពេល​នេះ​ ស្ថានភាព​ជំងឺ​របស់​តួល្ខោន​ជើង​ចាស់​ លោកគ្រូ​ សាំង សា​រឿ​

0:00
0:00

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់ពេល​នេះ​ ស្ថានភាព​ជំងឺ​របស់​តួល្ខោន​ជើង​ចាស់​ លោកគ្រូ​ សាំង សា​រឿ​ន បាន​ធូរស្បើយ​តិចតួច​ប៉ុណ្ណោះ បន្ទាប់ពី​​រូប​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នា​ប្រទេស​វៀតណាម ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅនេះ ។ គួររំលឹកថា លោកគ្រូសាំង សារឿន ​តួឯក​ល្ខោនបាសាក់​ដ៏​ឆ្នើម កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​

តាម​ការ​បញ្ជាក់​​របស់ក្រុម​គ្រូពេទ្យពី​ជំងឺ​របស់​លោកគ្រូ សាំង សា​រឿ​ន គឺ​ទាមទារ​ឱ្យ​មាន ការ​ព្យាបាល​នៅ​ក្នុង​រយៈពេល​មួយ​យូរ ក្នុង​ពេល​ស្ថានភាព​ជំងឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​ជា​ប្រចាំ​នៅឡើយ ។

ភរិយា​របស់​លោកគ្រូ សាំង សា​រឿ​ន គឺ​អ្នកស្រី សួន ច​ន្ថា បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បន្ទាប់​ពី​ស្វាមី​អ្នកស្រី​បាន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​វៀតណាម​នោះ​ រហូត​មក​ទល់​នា​ពេល​នេះ ​ស្ថានភាព​ជំងឺ​គឺ​បាន​ធូរ​ស្បើយ​តិចតួច​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ស្វាមី​អ្នកស្រី​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ ។

អ្នកស្រី​បន្ថែម​ថា ស្ថានភាព​ជំងឺ​របស់​ស្វាមី​អ្នកស្រី​នៅ​បន្ត​ធ្វើទុក្ខ​ គឺ​មាន​អាកា​រៈ​ក្ដៅខ្លួន ចុកពោះ និង​ឈាម​ស្ទះ​ម្ដងម្កាល ហើយ​ជំងឺ​ស្វាមី​អ្នកស្រី​ដែល​ខ្លាំង​ជាងគេ​នោះ​គឺ​ស្ទះ​សរសៃឈាម​បេះដូង និង​រលាក​សួត​ធ្ងន់ធ្ងរ ។

អ្នកស្រី​បញ្ជាក់​ថា តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​តាម​រយៈ​ជំងឺ​របស់​ស្វាមី​អ្នកស្រី​នា​ពេល​នេះ​គឺ​ទាមទារ​ការ​ព្យាបាល​រយៈពេល​យូរ​ អាច​រាប់​ខែ​ទើប​អាច​ជា​សះស្បើយ ។

ទោះបីយ៉ាងណា ​បើ​តាម​អ្នកស្រី សួន ច​ន្ថា បាន​បញ្ជាក់​ថា ប្រ​សិន​បើ​ការ​ព្យាបាល​មាន​រយៈពេល​យូរ​បែប​នេះ​ អ្នកស្រី​នឹង​សម្រេច​យក​ស្វាមី​ទៅ​ស្រុក​ខ្មែរ​វិញ ដោយសារ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​ចំណាយ​លើ​ការ​ព្យាបាល​នោះ​ឡើយ ។

អ្នកស្រី​បញ្ជាក់​ថា រហូត​មក​ទល់​​ពេលនេះ ​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​ស្វាមី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​អស់​ចំនួន​៣​ពាន់​ដុល្លារ​ហើយ ដែល​នោះ​គឺជា​ថ្លៃ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ។

ជា​ការ​កត់សម្គាល់ ក្នុង​វ័យ​៥៦​ឆ្នាំ លោកគ្រូ​ សាំង សា​រឿ​ន បាន​ចាប់​អាជីព​ជា​តួ​សម្ដែង​ល្ខោនបាសាក់​អស់​ជា​ច្រើន​ឆ្នាំ ​និង​ជា​តួ​សម្តែង​ល្ខោនបាសាក់ ក្នុង​ក្រុម​ល្ខោនបាសាក់​ខេត្តកំពង់ចាម វង់​ទី​២ ដោយទស្សនិកជនជាច្រើន​បាន​ស្គាល់​ និង​ដឹង​ពី​ទេព​កោសល្យ​ក្នុង​ការ​សម្ដែង​របស់​លោក ហើយលោក​​ក៏​ជា​គ្រូ​ដែល​បាន​បង្ហាត់​បង្ហាញ​បង្រៀន​សិល្បៈ​ល្ខោនបាសាក់​ផង​ដែរ ។

លោកគ្រូសាំង សារឿន ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ហើយ​លោក​បាន​រៀប​ការ​ជាមួយ​អ្នកស្រី សួន ច​ន្ថា នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០០ ​ដែល​មកដល់បច្ចុប្បន្ន​នេះ លោកគ្រូ​ និង​ភរិយា​មានកូន​ប្រុស​ចំនួន៣នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ