ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូសាំង សារឿន ​តួឯក​ល្ខោនបាសាក់​ដ៏​ឆ្នើម កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាគួរ​ព្រួយបារម្ភខ្លាំងណាស់ ខណៈដែល​លោកគ្រូសាំង សារឿន ជា​វីរ​:​សិល្បករ​

រាជធានីភ្នំពេញ ៖ ពិតជាគួរ​ព្រួយបារម្ភខ្លាំងណាស់ ខណៈដែល​លោកគ្រូសាំង សារឿន ជា​វីរ​:​សិល្បករ​ជើង​ចាស់​១​រូប ​និង​ជា​តួឯក​ល្ខោនបាសាក់​ដ៏​ឆ្នើម កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសវៀតណាម ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ។ នេះបើតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុកមួយឈ្មោះ Nhom Nab Slot កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ។​

គណនីហ្វេសប៊ុកមួយឈ្មោះ Nhom Nab Slot បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីស្ថានភាពតួឯកល្ខោនបាសាក់ដ៏ឆ្នើម១រូបនេះកំពុងសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ​ អមដោយសំណេរថា «សូម​ទេវតា​ឆ្នាំ​ថ្មី​និង​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​ជួយ​តាម​ថែរក្សា លោក ពូ សាំង សា​រឿ​ន អោយ​ឆាប់​ជា​សះស្បើយ ត្រឡប់​មក​ដូច​ដើម​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ចុះ ។ លោកពូ គឺជា​វីរ​:​សិល្បៈករ​ជើង​ចាស់​១​រូប​និង​ជា​តួឯក​ល្ខោនបាសាក់​ដ៏​ឆ្នើម ដែល​បងប្អូន​សិ​ល្បះ​ករ សិល្បៈ​ការិនី ល្ខោនបាសាក់ ទាំងអស់​ពិតជា​បាន​ស្គាល់​និង​ដឹង​ពី​ទេព​កោសល្យ​ក្នុង​ការ​សម្ដែង​របស់​គាត់ ។ ហើយ​ក៏​ជា​គ្រូ​ដែល​បាន​បង្ហាត់បង្ហាញ​បង្រៀន​សិ​ល្បៈ​ល្ខោនបាសាក់​ផង​ដែរ ​សង្ឃឹមថា​លោក​និង​វិល​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ ។​ (​លោកពូ កំពុង​ស​ង្គោះ​បន្ទាន់​នៅ​ក្នុង​មន្ទី​ពេទ្យ​នៅ​ប្រទេស​វៀតណាម​)​ជម្ងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង» ។

ក្រោយគណនីហ្វេសប៊ុកខាងលើបង្ហោះរូបភាព និង​សារបែបនេះ គេសង្កេតឃើញមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះសារជូនពរលោកគ្រូឱ្យឆាប់ជាសះស្បើយ ។

សូមបញ្ជាក់ថា លោកគ្រូសាំង សារឿន ជាតួសម្តែងល្ខោនបាសាក់ ក្នុងក្រុមល្ខោនបាសាក់​ខេត្តកំពង់ចាម វង់​ទី​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ