ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កម្ពុជា ប្រគល់​សម្ភារៈ ជូន​ជនជាតិ​ឆែក​វិញ ក្រោយ​ជនសង្ស័យ​ម្នាក់ លួច​យក​នៅ​សួនច្បារ​មាត់ទន្លេ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​សម្ភារៈ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​សម្ភារៈ ដូច​ជា ៖ លិខិតឆ្លងដែន​លេខ​, អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ឆែក​, កាត​ធនាគារ​,​ប័ណ្ណបើកបរ​អន្តរជាតិ និង​ទូរ​សព្ទ​ដៃ iPhone 12 ពណ៌​ក្រហម ជូន​ជនបរទេស​ជនជាតិ​ឆែក ដែល​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​នៅ​សួនច្បារ​មាត់ទន្លេ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ខណៈ​ជនបរទេស​ជនជាតិ​ឆែក ផឹកស្រា​អស់កម្លាំង​ដេក​លក់​នៅ​លើ​បង់ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនបរទេស​ជនជាតិ​ឆែក មានឈ្មោះ KYBIC MILOS និង​កូនប្រុស ក៏​បាន​អរគុណ​ដល់​សមត្ថកិច្ច​កម្ពុជា ដែល​បាន​ជួយ​ស្វែងរក​សម្ភារៈ ដែល​បាត់បង់​ទៅ​នាំ​យក​ប្រគល់​ឱ្យ​គាត់​វិញ ។

សូម​បញ្ជាក់​ថា ករណី​ជនបរទេស​ខាងលើ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បាន​និយាយ​ថា ករណី​នោះ​ជា​អំពើ​ឆក់​កាបូប​នោះ​ទេ គឺ​អ្នកលេង​តាម​បណ្តាញ​សង្គម ថតរូប​គាត់​ផុស​និយាយ​ថា ជា​ករណី​ឆក់​ទៅ​វិញ ។

ក្នុង​អំពើ​លួច​សម្ភារៈ ជនបរទេស​ខាងលើ ផង​ដែរ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ យក​ទៅ​អនុវត្ត​តាម​នីតិវិធី ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ឲ្យ​ចូលរួម​សហការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត មុន​នឹង​ធ្វើការ​ចុះ​ផ្សាយ​ទាក់ទង​ទៅ​នឹង​ករណី​អ្វីមួយ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ សូម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​កុំឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ ជា​ពិសេស​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន អាច​ក្នុង​គោលបំណង​អាក្រក់ ដើម្បី​បំពុលបរិយាកាស​សង្គម​ផង​ដែរ ។

គួរ​រម្លឹក​ថា បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Tiktok និង​ព័ត៌មាន​តាម​បណ្តាញ​សង្គម មាន​ករណី​ជនបរទេស​ម្នាក់​ត្រូវ​បាន​ចោរឆក់​កាបូប លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់ និង​រក​ឃើញ​ថា ករណី​នេះ មិនមែន​ជា​ករណី​ឆក់​នោះ​ទេ គឺ​ករណី​ជនបរទេស ដែល​ជា​ជន​រង​គ្រោះ បាន​ដេក​លក់ លើ​បង់​នៅ​សួនច្បារ​មាត់ទន្លេ ត្រង់​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ ត្រូវ​បាន​ជនសង្ស័យ​យក​ឡា​ម​កាត់​ខ្សៃ​កាបូប និង​លួច​ទូរ​សព្ទ​ដៃ ។

ជនសង្ស័យ​ឈ្មោះ ខុំ ចាន់ ហៅ​អា​ខឿន ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ នៅ​ចំណុច​ផ្លូវ​លេខ​៥ កែង​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​កណ្តាល​១​។ វត្ថុ​តាង​ដកហូត​រួម​មាន ៖ បា​ស្ព័​រ ចំនួន​០១, កាត់​ATM ចំនួន​០២ ។

ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ